ព័ត៌មានជាតិ

អភិបាលខណ្ឌ៧មករា ចុះពិនិត្យស្ថានភាពទឹកលិចនៅផ្លូវ១៨២ កែងផ្លូវ២១៥ ក្នុងសង្កាត់វាលវង់

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ចុះពិនិត្យស្ថានភាពទឹកលិចក្រោយមានភ្លៀងធ្លាក់មួយមេធំ កាលពីម្សិលមិញ លោកអភិបាលខណ្ឌ៧មករា បានដឹកនាំក្រមការងារមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកលិចនោះនៅចំណុចផ្លូវ១៨២ កែងផ្លូវ២១៥  ក្នុងភូមិសាស្រ្តសង្កាត់វាលវង់ ខណ្ឌ៧មករា។ លោកអភិបាលខណ្ឌ៧មករា បានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃអង្គារ៍ ទី២៣…

Read More

អភិបាលខណ្ឌសែនសុខ ចុះពិនិត្យ និងដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយ តាមបណ្តោយផ្លូវរថភ្លើង ស្តាររីហ្គារលូ ដើម្បីនាំទឹកឲ្យហូរបានលឿន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានដឹកនាំក្រុមការងារចុះពិនិត្យ និងដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយ តាមបណ្តោយផ្លូវរថភ្លើង ស្តាររីហ្គារលូ ដើម្បីនាំទឹកឲ្យហូរបានលឿន ដើម្បីកាត់បន្ថយការជនលិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ។ យោងតាមផេកផ្លូវការ របស់រដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថា ដោយសារយប់មិញភ្លៀងមួយមេខ្លាំងជាហេតុធ្វើឲ្យមានការដក់ទឹកហូរមិនទាន់នៅតំបន់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព្រះកុសៈមៈ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា…

Read More

អ្នកនាំពាក្យគណបក្សកាន់អំណាច៖ បើ សម រង្ស៊ី ក្លាហានអួតចូលស្រុក មិនចាំបាច់ឲ្យរាជរដ្ឋាភិបាល បើកផ្លូវទេ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបោះដៃបន្ថែមហៅលោក សម រង្ស៊ី ឲ្យចូលស្រុកវិញ បើក្លាហានអួតថាចូល កុំចាំបាច់ឲ្យរាជរដ្ឋាភិបាលបើកផ្លូវ។ ការបោះដៃហៅរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ថែមពីលើសម្ដីរបស់លោក សម រង្ស៊ី ដែលបានអះអាងថា នឹងចូលស្រុកវិញ ដើម្បីចូលខ្លួនបំភ្លឺក្នុងតុលាការ លើបណ្តឹងថ្មីចុងក្រោយ…

Read More

ទេសរដ្ឋមន្ត្រី គន់ គីម ចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅក្រុងស្ទឹងសែន

កំពង់ធំ ៖ ស្របពេលដែលមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើន បានបង្កឲ្យមានជំនន់ទឹកភ្លៀង ដែលធ្វើឲ្យទឹកស្ទឹងសែន បន្តហក់ឡើងជាបន្តបន្ទាប់ រហូតដល់ការប្រកាសអាសន្ន បណ្ដាលឱ្យលិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ចំនួន ៣.៣៥០ហិចតា និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់ពលរដ្ឋ និងផ្ទះសម្បែងនៅឡើយទេ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម…

Read More

ឯកឧត្ដម ឯម ច័ន្ទមករា ជំរុញឲ្យម្ចាស់ជំនួយ ផ្ដល់អ្នកបច្ចេកទេសដល់អង្គការមួយចំនួនដែលដឹកនាំដោយជនមានពិការភាព

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្ដម ឯម ច័ន្ទមករា បានជំរុញទៅម្ចាស់ជំនួយឱ្យផ្ដល់អ្នកបច្ចេកទេសដល់អង្គការមួយចំនួនដែលដឹកនាំដោយជនមានពិការភាព ដើម្បីជួយកសាងសមត្ថភាពក្នុងការរៀបចំរចនាសម្ព័ន្ធ និងរបាយការណ៍ស្នើសុំជំនួយ។ ថ្លែងក្នុងកិច្ចប្រជុំជាមួយទីប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃនៃកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ នៅទីស្ដីការក្រសួងសង្គមកិច្ច ព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែសីហានេះ ឯកឧត្ដម ឯម ច័ន្ទមករា បានលើកឡើងពីក្ដីបារម្ភលើការចាយវាយលើកិច្ចការរដ្ឋបាលដែលត្រូវបានចំណាយលើកិច្ចការរដ្ឋបាលច្រើនជាងជំនួយដែលត្រូវជួយដល់ជនមានពិការភាព…

Read More

រកឃើញសាធាតុអាបេស្តូស ក្នុងម្សៅលាបទារក និងកុមារជាច្រើនប្រភេទ ដែលនាំឲ្យកើតមហារីក

ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)បានប្រកាសរកឃើញ សាធាតុអាបេស្តូស នៅក្នុងផលិតផលម្សៅលាបទារក និងកុមារចំនួន១២ប្រភេទ ដែលនាំឲ្យមានជំងឺមហារីក។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរកឃើញសារធាតុអាបេស្គូស នៅក្នុងផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powders) របស់ ក.ប.ប. នាថ្ងៃ២៣…

Read More

ជិត៥ឆ្នាំមកនេះ ក្រសួងរៀបចំដែនដី ចុះបញ្ជីដីលើកដំបូងជាង ១.៦លានក្បាលដី

ភ្នំពេញ ៖ រយៈពេលជិត៥ឆ្នាំ មកនេះ ពោលគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីដីលើកដំបូងចំនួន ១ ៦៩១ ៤៨៩ ក្បាលដី ស្មើ ២៤,១៦% ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជា ប្រព័ន្ធបាន ១ ៦៧៩…

Read More

សម្ដេច ស ខេង៖ ការជ្រើសរើសក្របខណ្ឌមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពិនិត្យគ្រប់ជ្រុងជ្រោយ ចៀសវាងអ្នកភ្នំពេញទៅប្រឡងយកក្របខណ្ឌនៅខេត្ត

ភ្នំពេញ ៖ សម្រាប់ការជ្រើសរើសក្របខណ្ឌមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យគ្រប់ជ្រុងជ្រោយ ចៀសវាងអ្នកភ្នំពេញទៅប្រឡងយកក្របខណ្ឌនៅខេត្ត ហើយប្ដូរមកភ្នំពេញវិញ ធ្វើឱ្យខេត្តខ្វះមន្រ្តីធ្វើការងារតាមតម្រូវការជាក់ស្ដែង។ នាកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនាយនគរបាល នៅសាលានគរបាលជាតិភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេច…

Read More

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែសីហា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥…

Read More

បិទកំណាត់ផ្លូវ៥០C ស្រុកកំពង់លែង ទៅកាន់ខេត្តកំពង់ធំបណ្តោះអាសន្ន រហូតដល់រដូវសម្រក

កំពង់ឆ្នាំង ៖ រដ្ឋបាលស្រុកកំពង់លែង បានសម្រេចផ្អាកបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ដែលមានបំណងធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ៥០C ពីភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ទឹកដីខេត្តកំពង់ធំ។ នេះបើតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ រដ្ឋបាលស្រុកកំពង់លែង បានពិនិត្យឃើញថា កម្ពស់ទឹកទន្លេឆ្នាំ២០២២ បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យកំណាត់ផ្លូវលេខ៥០C ចាប់ពីចំណុចផ្លូវកែង…

Read More

សម្តេចតេជោ៖ សង្គ្រាមនៅកម្ពុជាអាចនឹងផ្ទុះ បើគណបក្សប្រឆាំងដឹកនាំ ព្រោះតែនយោបាយរឹបអូសទ្រព្យអ្នកមាន និងវ៉ៃយកទឹកដីបាត់បង់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា ប្រសិនបើគណបក្សប្រឆាំងបានកាន់អំណាចនោះ កម្ពុជានឹងផ្ទុះសង្គ្រាម ដោយសារតែគោលនយោបាយរឹបអូសទ្រព្យពីអ្នកមានឱ្យទៅអ្នកក្រ និងគោលនយោបាយប្រកាសវៃយកទឹកដីដែលបាត់បង់ពីអតីតកាលមកវិញ។ ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមនយោបាយប្រឆាំងតែងតែលើកឡើងនូវគោលនយោបាយមួយចំនួន ក្នុងវាយប្រហាររាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រួមមានការឃោសនារឹបអូសទ្រព្យសម្បត្តិ ពីអ្នកមានឱ្យទៅអ្នកក្រ…

Read More

អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះចែវិញ្ញាបនបត្រសម្គាល់អចលវត្ថុរ (ប្លង់រឹង) ចំនួន១៤៨៤ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិត្រពាំងអណ្តូង

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានអញ្ជើញជាអធិបតីក្នុងពិធីចែវិញ្ញាបនបត្រសម្គាល់អចលវត្ថុរ (ប្លង់រឹង) ចំនួន១៤៨៤ប័ណ្ណ ជូនប្រជាពលរដ្ឋ…

Read More

លោក ម៉ូវ ម៉ានិត ចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ និងជនពិការ៥០គ្រួសារ សរុបចំនួន៣០៥គ្រួសារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា  ខណ្ឌ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា១០០គ្រួសារ ស្ត្រីមេម៉ាយ៥០គ្រួសារ…

Read More

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យបិទអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាថ

ភ្នំពេញ ៖ ថ្លែងចេញពីលើវេទិកាក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត របស់សាកលវិទ្យាល័យអាស៉ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាណអ្នកដទៃ។ ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន…

Read More

សម្តេចតេជោ៖ មួយជីវិត ហ៊ុន សែន មិនកែជាដាច់ខាត គឺជា ហ៊ុន សែន របស់កម្ពុជា ការពារជាតិ ការពារទឹកដី ការពារសន្តិភាព

ភ្នំពេញ ៖ ឆ្លើយតបទៅអ្នកវិភាគម្នាក់ ដែលលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ចរិតកែមិនឡើង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហានេះបញ្ជាក់ទៅវិញថា ជាការលើកឡើងត្រឹមត្រូវ ហើយមួយជីវិតរបស់សម្តេច មិនកែជាដាច់ខាត គឺជា ហ៊ុន សែន…

Read More

សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងថា អំណាចនាយករដ្ឋមន្ត្រី មិនធ្លាក់ទៅអ្នកណាផ្សេង ក្រៅពីបក្សប្រជាជន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ ទៅមនុស្ស២នាក់ ដែលសម្តេចហៅជា យាយម្នាក់ និងអាខ្មៅម្នាក់ថា ទោះបីជានៅពេលសម្តេចអស់អំណាចជានាយករដ្ឋមន្ត្រីទៅ ក៏មិនអាចធ្លាក់ទៅអ្នកណាផ្សេង ក្រៅពីមន្រ្តីប្រជាជនកម្ពុជានោះទេ ដូច្នេះអ្នកផ្សេងដែលដេកសង្ឃឹម រាប់រយឆ្នាំខែមកនោះ កុំសង្ឃឹមបន្តទៀត។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៣…

Read More

សម្តេចតេជោ ហ៊ុន សែន បកស្រាយពីការបើកដេប៉ាតឺម៉ង់ ភាសាវៀតណាម នៅកម្ពុជា

ភ្នំពេញ ៖ ក្រោយមានការរិះគន់ពីសំណាកក្រុមប្រឆាំង និងមនុស្សចំនួននោះ អំពីការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបកស្រាយករណីនេះទៅក្រុមមនុស្សទាំងនោះ កុំយល់ច្រឡំទៀត។ សម្តេចតេជោ បកស្រាយថា ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាមនេះ គឺដូចទៅនឹងការបើកបង្រៀនភាសាផ្សេងៗទៀតដូចជា ភាសាអង់គ្លេស…

Read More

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៤-៣០ ខែសីហា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា…

Read More

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មីចំនួន២បន្ថែមទៀត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យសាងសង់ស្ពានអាកាសថ្មីចំនួន២បន្ថែមទៀត ដោយ១នៅទីតាំងប្រសព្វរវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងស្ពានអាកាសមួយទៀត នៅស្តុបស៊ីនជូរីប្លាស្សា ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ី, មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល…

Read More

សម្តេចតេជោ ហ៊ុន សែន តែងតាំងលោក ឃឹម សំភារ ជាអភិបាលក្រុងតាខ្មៅ សង្ស័យអភិបាលក្រុងមុនមានបញ្ហាការងារ!

ភ្នំពេញ ៖ យោងតាមរយៈអនុក្រឹត្យធ្វើឡើងនៅថ្ងៃទី២២ ខែសីហានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ចលោក នូ សុវណ្ណរ៉ា ពីអភិបាលក្រុងតាខ្មៅ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកណ្តាល ហើយតែងតាំងលោក ឃឹម សំភារ ឱ្យទៅកាន់អភិបាលក្រុងតាខ្មៅជំនួសវិញ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដោះដូរអភិបាលក្រុងតាខ្មៅ…

Read More