រដ្ឋមន្ត្រីយុត្តិធម៌ G7 យល់ព្រមសម្របសម្រួលការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមអ៊ុយក្រែន

បរទេស ៖ ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7) បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារទី ២៩ ខែវិច្ឆិកា ដើម្បីបង្កើតបណ្តាញមួយក្នុងគោលបំណងសម្របសម្រួលការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម ដែលជាផ្នែកមួយនៃការជំរុញដើម្បីកាត់ទោសលើអំពើឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក ម៉ាកូ ប៊ូសមេន (Marco Buschmann) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ការពិនិត្យតាមផ្លូវតុលាការអំពីអំពើឃោរឃៅដែលបានប្រព្រឹត្តនៅអ៊ុយក្រែន នឹងចំណាយពេលជាច្រើនឆ្នាំ ឬប្រហែលជារាប់ទសវត្សរ៍ ប៉ុន្តែ​យើង​នឹង​​រៀបចំ​វិធានការឱ្យ​បាន​ល្អ»​។…

Read More

សាកសពសិស្សសាលាទាំង៤នាក់ ដែលលង់ទឹកពេលចុះរាវលៀស សមត្ថកិច្ចរកឃើញហើយ

កណ្តាល ៖ ក្មេងសិស្សសាលា ៤ នាក់ដែលបានលង់ទឹកក្នុងជម្រៅទឹក៤ ទៅ៥ម៉ែត្រ នៅចំណុចភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ចចុះមុជទឹករាវរកឃើញហើយ គិតត្រឹមព្រលឹមម៉ោងជាង៤ ថ្ងៃទី៣០ ខែវិច្ឆិកា។ នេះបើតាមការអះអាងរបស់ លោកវសេនីយ៍ឯក មាន សំណាង នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ មន្ត្រីសមត្ថកិច្ចដដែល…

Read More

មន្ទីរបញ្ចកោណ៖ ចិន អាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ កើនដល់ ១,៥០០គ្រាប់ នៅឆ្នាំ២០៣៥

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងស្ដុក កើនដល់ ១,៥០០គ្រាប់ នៅឆ្នាំ២០៣៥ ប្រសិនបើទីក្រុងប៉េកាំងនៅតែបន្តរក្សាល្បឿនផលិតដូចពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់ បានឱ្យដឹងថារបាយការណ៍របស់មន្ទីរបញ្ចកោណ…

Read More

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្នើឱ្យមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកភ្នំពេញឡើងវិញ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ គឺលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ ការស្នើបែបនេះធ្វើក្នុងឱកាសដែលលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលាលោករដ្ឋមន្ត្រី ថោង ខុន…

Read More

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តណែនាំដល់មន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់បន្ថែមទៀតលើការបំពេញការងារ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជូនរាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តណែនាំដល់បុគ្គលិកមន្រ្តីរាជការក្រោមឱវាទទាំងអស់ បន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការបំពេញតួនាទីភារកិច្ចការងារតាមការបែងចែកភារកិច្ច ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជូនរាជរដ្ឋាភិបាល និងជាតិមាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនឡើងបន្ថែមទៀត។ លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា…

Read More

អតីតប្រធានាធិបតីរុស្ស៉ី ព្រមាន NATO ជុំវិញគម្រោងផ្តល់ប្រព័ន្ធមីស៊ីល Patriot ឱ្យអ៊ុយក្រែន

មូស្គូ ៖ តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) នៅថ្ងៃអង្គារសប្តាហ៍នេះបានព្រមានប្រឆាំងអង្គការណាតូ (NATO)​ ចំពោះគម្រោងផ្តល់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ដល់អ៊ុយក្រែន…

Read More

World Cup 2022: ៤ប្រកួតរាត្រីនេះបញ្ចប់ពូល C និង D គ្រាដែលបារាំងលេងបង្រ្គប់កិច្ច

ដូហា ៖ ៤ប្រកួតបន្តនៅរាត្រីនេះ គឺដើម្បីបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល C និង D នៅ World Cup 2022 នាប្រទេសកាតា នៅពេលមាន់គកបារាំង ក្នុងនាមជាក្រុមការពារតំណែងជើងឯកលេងបង្គ្រប់កិច្ចប៉ុណ្ណោះ។ ២ប្រកួតនាម៉ោង ១០យប់ថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា) ពីក្នុងពូល…

Read More

World Cup 2022: លទ្ធផល ៤ប្រកួត, ហូឡង់ និងអង់គ្លេសឡើងទៅវគ្គបន្ត គ្រាដែលកាតាហាលអាវ

ដូហា ៖ ៤ប្រកួតនាយប់មិញនេះ គឺបានបញ្ចប់វគ្គសន្សំពិន្ទុនៃពូល A និង B ដោយមានក្រុមខ្លាំងហូឡង់ និងអង់គ្លេសបន្តឈ្នះដូចគ្នា នៅពេលម្ចាស់ផ្ទះកាតាហាលអាវនៅ World Cup 2022។ ២ប្រកួតបើកឆាកកនាម៉ោង ១០យប់ពីក្នុងពូល A ក្រុមសេណេហ្គាល់ បានយកឈ្នះអេក្វាឌ័រ ២ទល់នឹង១ គ្រាដែលទឹកក្រូចហូឡង់…

Read More

ឃ្លាំងផ្ទុកសម្ភារៈរបស់ជនជាតិឥណ្ឌាមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង

កណ្ដាល ៖ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៧៖៣០នាទី នៅចំណុចភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាល មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងផ្ទុកសម្ភារៈរបស់ជនជាតិឥណ្ឌាមួយកន្លែង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងប៉ូលិសផ្នែកពន្លត់អគ្គីភ័យ។ សាក្សីនៅកន្លែងកើតហេតុ បាននិយាយប្រាប់អ្នកយកព័ត៍មានយើងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងក្មួយខ្មាញ់ផុសឡើងអមដោយអណ្ដាតភ្លើង ទើបប្រជាពលរដ្ឋបានផ្អើលឆោឡោ ហើយទាក់ទងរាយការណ៍ជូនដល់សមត្តកិច្ច ទើបបានឃើញមានរថយន្ដមកបាញ់ពន្លត់ភ្លាមៗ។…

Read More

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៦ ខែធ្នូ, អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ថ្ងៃនេះដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ កម្ពុជាទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ និងបន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញទូលពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖…

Read More

អបអរសាទរ​! គុនល្បុក្កតោ បានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីននៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ភ្នំពេញ ​៖ យោងតាមសេចក្តីប្រកាសព័ត៌មាន​ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្តីពី ការចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនមនុស្សជាតិរបស់អង្គការយូណេស្កូ​ បានអោយដឹងថា៖នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ លើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះ គុនល្បុក្កតោ ក្នុង បញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូតាមសេចក្ដីសម្រេច17.COM7។ ការចុះបញ្ជី…

Read More

នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកការគាំទ្រ ក្នុងការបង្កើនថវិកាវិស័យការពារជាតិ ដល់ទៅ ២ភាគរយ នៃGDP

តូក្យូ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានកំពុងធ្វើការព្យាយាមស្នើសុំ ទៅកាន់ក្រុមគណៈរដ្ឋមន្ត្រីឲ្យសម្រេចចិត្ត ក្នុងការគាំទ្រនូវផែនការបង្កើន ប្រាក់ចំណាយប្រចាំឆ្នាំលើ វិស័យការពារជាតិឲ្យបានទៅដល់ ២ភាគរយនៃ GDP នៅក្នុងឆ្នាំ២០២៧។ ផែនការក្នុងការបង្កើនសមត្ថភាព កម្លាំងការពារជាតិនៅក្នុងឆ្នាំនេះ នឹងត្រូវអនុវត្តឡើងនៅក្នុងខែមេសា ឆ្នាំ២០២៧ នេះបើយោងតាមការណែនាំ…

Read More

NATO៖ «រុស្ស៉ីកំពុងប្រើរដូវរងា ជាអាវុធធ្វើសង្រ្គាមនៅអ៊ុយក្រែន»

កៀវ ៖ យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា អ៊ុយក្រែននៅថ្ងៃចន្ទសប្តាហ៍នេះកំពុងត្រៀមខ្លួន សម្រាប់ការវាយប្រហាររុស្ស៊ីប្រឆាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀត ហើយបានព្រមានអំពីការជម្លៀសដែល អាចកើតឡើងចេញពីរដ្ឋធានីកៀវ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេស្តូនី រួមជាមួយសមភាគីមកពីប្រទេសក្នុងបាល់ទិក និងបណ្តាប្រទេសអឺរ៉ុបខាងជើងចំនួន៦ផ្សេងទៀត បានបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីសន្យាផ្តល់ម៉ាស៊ីនភ្លើង សំលៀកបំពាក់កក់ក្តៅ…

Read More

បទល្មើស​ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ កើតឡើងរាល់តែថ្ងៃ ធ្វើឲ្យពលរដ្ឋលែងហ៊ានចង់ចេញពីផ្ទះ

ភ្នំពេញ ៖ ឯណាទៅភូមិសង្កាត់មានសុវត្តិភាព ខណៈបទល្មើស​ លួច​ ឆក់​ ប្លន់​ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ សកម្មភាពកើតឡើងរាល់តែថ្ងៃ ធ្វើឲ្យពលរដ្ឋលែងហ៊ានចង់ចេញពីផ្ទះ។ ជាក់ស្តែងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ខាងក្រោយប៉ុស្តិ៍កាកាបទី១ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…

Read More

ក្រសួងទេសចរណ៍ អំពាវនាវកុំឱ្យដំឡើងថ្លៃសេវាកម្ម ក្នុងអំឡុងពេលប្រឡងបាក់ឌុប

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ កុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពលដំណើរការប្រឡង សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូម (បាក់ឌុប) នាពេលខាងមុខនេះ។ យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ វិច្ឆិកា បានបញ្ជាក់ថា អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ…

Read More

រដ្ឋសភា បើកកិច្ចប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០២៣ និងច្បាប់មួយចំនួនទៀត

ភ្នំពេញ ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដោយពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត។​ សម័យប្រជុំក្រោមអធិបតីភាព លោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមាន សមាជិក…

Read More

លោក Rishi Sunak៖ «យុគសម័យមាស» នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិន ដល់ទីបញ្ចប់ហើយ

ឡុងដ៍ ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា ចិនបាន និងកំពុងបង្ក «ផលប៉ះពាល់ជាប្រព័ន្ធ» ដល់គុណតម្លៃ…

Read More

សមត្ថកិច្ចថៃ ចាប់ខ្លួនជនសង្ស័យលេងភ្នាល់បាល់ ចំនួន ៣.១៧៩នាក់ ចាប់តាំងពី World Cup ចាប់ផ្តើម

ថៃ ៖ មន្ត្រីប៉ូលិសទទួលបន្ទុក បង្ក្រាបល្បែងស៊ីសង ដែលទាក់ទងនឹងការប្រកួត បាល់ទាត់ពិភពលោក World Cup បានប្រកាសកាលពីថ្ងៃអាទិត្យថា ជនសង្ស័យចំនួន ៦៥៣នាក់ ត្រូវបានចាប់ខ្លួននៅចុងសប្តាហ៍នេះតែមួយ។ ជនសង្ស័យបានដាក់ ប្រាក់ភ្នាល់សរុបចំនួន ១១១.០០០ បាត។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយ…

Read More

World Cup 2022: ៤ប្រកួតរាត្រីនេះ ចាប់ម៉ោង ១០យប់នេះ និងម៉ោង ២រំលងអាធ្រាត្រ

ដូហា ៖ ៤ប្រកួតបន្តនារាត្រីនេះនៅ World Cup 2022 គឺដើម្បីលេងបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល A និង B នៅប្រទេសកាតា ដោយចាប់ផ្តើមពីម៉ោង ១០យប់ និងម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ ២ប្រកួតបើកឆាកបញ្ចប់ពូល A នាម៉ោង ១០យប់ដំណាក់គ្នាថ្ងៃអង្គារ…

Read More

World Cup 2022: លទ្ធផល ៤ប្រកួតបញ្ចប់ជុំទី២ មានប្រេស៊ីល និងព័រទុយហ្គាល់ កក់កៅអីទៅវគ្គ ១៦ក្រុម

ដូហា ៖ ៤ប្រកួតបញ្ចប់ជុំទី២ នៃវគ្គសន្សំពិន្ទុតាមពូល G និង H នៅ FIFA World Cup 2022 គឺសាំបាប្រេស៊ីល និងព័រទុយហ្គាល់ បានកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយដូចបារាំងដែរ។ ១ប្រកួតបើកឆាកនៅក្បាលព្រលប់គឺ កាមេរូន ចែកគ្នាម្នាក់ ១ពិន្ទុតាមរយៈបញ្ចប់លទ្ធផលស្មើគ្នា…

Read More