លោក ម៉ូវ ម៉ានិត ចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ និងជនពិការ៥០គ្រួសារ សរុបចំនួន៣០៥គ្រួសារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា  ខណ្ឌ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា១០០គ្រួសារ ស្ត្រីមេម៉ាយ៥០គ្រួសារ ជនពិការ៥០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០៥គ្រួសារ សរុបចំនួន៣០៥គ្រួសារ មកពីសង្កាត់ចំនួន៦ក្នុងខណ្ឌសែនសុខ។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូពី  ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ ពោល“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“។

ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់បប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ដោយចូលរួមអនុវត្តវិធានការណ៍ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម, ឃីត១កញ្ចប់ មានទឹកសុីអុីវ ទឹកត្រី មី ទឹកសុទ្ធ ម៉ាស ជែលលាងដៃ និងថវិកាចំនួន២ម៉ឺនរៀល៕ ដោយ៖ ចន្ទ លីហ្សា

Leave a Reply

Your email address will not be published. Required fields are marked *