ទីក្រុងណាននីង ៖ នាសៀលថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣, ទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…
ព័ត៌មានអន្តរជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ទី១៥ កញ្ញា ២០២៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ទី១៥ កញ្ញា ២០២៣…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៥ កញ្ញា ២០២៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៥ កញ្ញា…
ប៉ាគីស្ថាន ដាក់ពង្រាយយោធា ខណៈភាពចលាចលកាន់តែខ្លាំងឡើង ក្រោយមានការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី
អ៊ីស្លាម៉ាបាដ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា ភាពចលាចលន យោបាយ របស់ប្រទេសប៉ាគីស្ថានបានកាន់តែខ្លាំងឡើងៗជាមួយនឹងការតវ៉ានៅទូទាំងប្រទេសដោយហឹង្សា ហើយរដ្ឋាភិបាលបានដាក់ពង្រាយយោធា បន្ទាប់ពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលត្រូវបានបញ្ជា ឱ្យឃុំខ្លួនរយៈ ពេល៨ថ្ងៃ…
ភាគីជម្លោះស៊ូដង់ ព្រមព្រៀងគ្នាអនុញ្ញាតឱ្យមានគោលការណ៍មនុស្សធម៌ ប៉ុន្តែគ្មានបទឈប់បាញ់នោះទេ
បរទេស ៖ ភាគីជម្លោះស៊ូដង់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តចំពោះគោលការណ៍មនុស្សធម៌ នៅក្នុងជម្លោះដែលកំពុងកើនឡើងរបស់ពួកគេ ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់នៅឡើយទេ។ តំណាងភាគីខាងកងទ័ព និងទាហានប៉ារ៉ាដែលកំពុងប្រយុទ្ធគ្នាអស់រយៈពេលជិតមួយខែ បានសម្លាប់មនុស្សជាង៧៥០នាក់ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ខណៈដែលពួកគេបន្តការចរចានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ សេចក្តីប្រកាសបន្ទាប់ពីការចរចាខាងលើបានលើកឡើងថា៖ «យើងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធានាការការពារចំពោះជនស៊ីវិលគ្រប់ពេលវេលា រួមទាំងការអនុញ្ញាតឱ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ជនស៊ីវិល…
ក្រុមឃ្លាំមើលនុយក្លេអ៊ែរ កាន់តែព្រួយបារម្ភអំពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរធំជាងគេបំផុត នៅអ៊ុយក្រែន
បរទេស ៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ កំពុងបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បន្ទាប់ពីអភិបាលនៃតំបន់កាន់កាប់ដោយរុស្ស៊ីបានបញ្ជាឱ្យជម្លៀសចេញពីទីក្រុងដែលមានបុគ្គលិករោងចក្រភាគច្រើនរស់នៅចំពេលមានការវាយប្រហារជាបន្តបន្ទាប់នៅក្នុងតំបន់នោះ។ រោងចក្រនេះស្ថិតនៅក្បែរតំបន់ជួរមុខនៃការប្រយុទ្ធគ្នា ហើយអាជ្ញាធរអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី ៧ ខែឧសភា បានឱ្យដឹងថា ស្ត្រីអាយុ ៧២ ឆ្នាំម្នាក់ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀតបានរងរបួស នៅពេលដែលកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងជាង ៣០ គ្រាប់ទៅលើទីក្រុង Nikopol…
រដ្ឋាភិបាលថៃ ជំរុញឱ្យមានជំនួយពីសាធារណជន ក្នុងការដោះស្រាយការបំពុលបរិយាកាស
បាងកក ៖ រដ្ឋាភិបាលថៃ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដោះស្រាយការបំពុលបរិយាកាសក្នុងរយៈពេលវែង តាមរយៈវិធានការមួយចំនួន ដូចជាការដាំដើមឈើឡើងវិញ និងការការពារបរិស្ថានជាដើម។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូចា បាននិយាយថា ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងទីភ្នាក់ងារផ្សេងទៀតបាននឹងកំពុងធ្វើការងារដើម្បីពង្រីកតំបន់ព្រៃឈើ ដោយផ្អែកទៅលើគំរូរបស់ប្រទេសស៊ុយអែត។ លោកបានកត់សម្គាល់ថា ប្រទេសស៊ុយអែតអាចបង្កើនគម្របព្រៃឈើរបស់ខ្លួនពី ២៥% ទៅដល់…
ទីក្រុងដាម៉ាស់ ទាមទារសំណងពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ការនាំចេញប្រេងខុសច្បាប់
បរទេស ៖ ក្រសួងការបរទេសរបស់ប្រទេសស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ប្រទេសស៊ីរីជំរុញសហគមន៍អន្តរជាតិឱ្យបញ្ឈប់ការលួចប្លន់ទ្រព្យសម្បត្តិធម្មជាតិរបស់ខ្លួនជាប្រព័ន្ធដោយសហរដ្ឋអាមេរិក និងក្រុមប្រដាប់អាវុធរបស់ពួកគេ។ ក្រសួងនោះបាននិយាយថា «ប្រទេសស៊ីរីថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងកាន់កាប់របស់សហរដ្ឋអាមេរិក និងទាមទារសំណងសម្រាប់ការខាតបង់ផ្នែកសេដ្ឋកិច្ចដែលជាលទ្ធផលនៃការនាំចេញប្រេងខុសច្បាប់ពីទីវាលនៅភាគឦសានរបស់ប្រទេសស៊ីរី»។ ក្រសួងនេះបានកត់សម្គាល់ថា «ការប្លន់យកទ្រព្យសម្បត្តិធម្មជាតិដែលជាកម្មសិទ្ធិរបស់ប្រទេសស៊ីរី គឺផ្ទុយទៅនឹងច្បាប់មនុស្សធម៌អន្តរជាតិ ហើយជាហេតុនាំទៅរកភាពក្រីក្រ និងការរងទុក្ខវេទនារបស់ប្រជាជន»។ ក្រសួងការបរទេសនោះបាននិយាយថា «សហរដ្ឋអាមេរិកគួរតែឈប់គាំទ្រដល់ក្រុមភេរវករ និងក្រុមបំបែកខ្លួន ហើយដកទ័ពចេញពីទឹកដីស៊ីរី។ ប្រេងស៊ីរីជាច្រើនត្រូវបានផ្ទេរទៅឱ្យអ៊ីរ៉ាក់ និងតួកគី ចាប់ពីដើមខែមេសាមក»។…
រុស្ស៊ី នឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ចំនួន ២២ប៊ីលានម៉ែត្រគុប ដល់ប្រទេសចិន តាមបំពង់បង្ហូរឧស្ម័ន
បរទេស ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ដឺរ ណូវ៉ាក់ (Alexander Novak) បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធី «មូស្គូ ពូទីន ក្រឹមឡាំង» នៅលើប៉ុស្តិ៍ទូរទស្សន៍រ៉ូស៊ីយ៉ា-១ ថា នៅក្នុងឆ្នាំនេះ ប្រទេសរុស្ស៊ីនឹងបង្កើនការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរឧស្ម័នទៅកាន់ប្រទេសចិនចំនួន ៥០% និងបង្កើនបរិមាណឱ្យដល់ ២២ប៊ីលានម៉ែត្រគូប។ លោក…
ពលរដ្ឋថៃជាង ២លាននាក់ កំពុងស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ដោយសារការបំពុលខ្យល់
បាងកក ៖ មន្ត្រីសុខាភិបាលរបស់ប្រទេសថៃ បានបញ្ជាក់ថា មនុស្សប្រហែល ២,៤លាននាក់ នៅក្នុងប្រទេសថៃ បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ សម្រាប់បញ្ហាវេជ្ជសាស្ត្រដែលទាក់ទងនឹងការបំពុលខ្យល់ចាប់តាំងពីដើមឆ្នាំមក ខណៈដែលផ្សែងអ័ព្ទពុលបានបក់បោកផ្នែកខ្លះនៃប្រទេស។ ទីក្រុងបាងកក និងទីក្រុងឈៀងម៉ៃ ភាគខាងជើងស្ថិតក្នុងចំណោមទីក្រុងដែលបំពុលខ្លាំងបំផុតក្នុងពិភពលោក បើគិតត្រឹមនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២០ ខែមេសា នេះបើយោងតាមក្រុមហ៊ុនត្រួតពិនិត្យគុណភាពខ្យល់ IQAir។ លេខាធិការអចិន្ត្រៃយ៍នៃនាយកដ្ឋានសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិត…
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន
គៀវ ៖ មន្ត្រីរបស់អង្គការណាតូ បានប្រាប់សារព័ត៌មានតាសស៍ថា អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក (Jens Stoltenberg) បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីអង្គការណាតូបាននិយាយថា «អគ្គលេខាធិការអង្គការណាតូ គឺកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ យើងនឹងចេញផ្សាយព័ត៌មានបន្ថែមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោកបាននិយាយថា «ដំណើរទស្សនកិច្ចរបស់លោក ស្តូលធែនបឺក ទៅកាន់ប្រទេសអ៊ុយក្រែន គឺជាដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់កិច្ចប្រជុំនៅឯមូលដ្ឋានយោធាសហរដ្ឋអាមេរិក…
ថៃ ឡាវ និងមីយ៉ាន់ម៉ា សម្របសម្រួលដើម្បីដោះស្រាយការបំពុលក្នុងខ្យល់ឆ្លងដែន
បាងកក ៖ លោក ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីថៃ បានធ្វើជាប្រធាននៃសន្និសីទតាមប្រព័ន្ធអនឡាញមួយ ជាមួយសមភាគីឡាវ លោក សូនិស្ស៧យ ស៊ីផាដន (Sonexay Siphandone) និងអគ្គមេបញ្ជាការរងក្រសួងការពារជាតិមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង (Min…
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ ចុះហត្ថលេខាលើឯកសារស្តីពីការចូលជាសមាជិកអង្គការ NATO
បរទេស ៖ សារព័ត៌មានប្រទេសហ្វាំងឡង់ បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក ប៉េកកា ហាវីស្តូ (Pekka Haavisto) បានចុះហត្ថលេខាលើឯកសារស្តីពីការចូលជាសមាជិកអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ នៅទីស្នាក់ការកណ្តាលរបស់អង្គការសម្ព័ន្ធមិត្តនេះ។ យោងតាមការរាយការណ៍នោះបានឱ្យដឹងថា ឯកសារនោះនឹងត្រូវប្រគល់ទៅឱ្យតំណាងសហរដ្ឋអាមេរិក។ បន្ទាប់មក សាធារណរដ្ឋមួយនេះនឹងក្លាយទៅជាសមាជិកពេញលេញរបស់អង្គការសម្ព័ន្ធមិត្តណាតូ។ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់បានហៅពេលចុះហត្ថលេខានេះថា ជា «ប្រវត្តិសាស្ត្រមួយ»។ យោងតាមលោករដ្ឋមន្ត្រីបានឱ្យដឹងថា…
អង្គការ NATO ពិចារណាកម្មវិធីគាំទ្ររយៈពេលវែង សម្រាប់ប្រទេសអ៊ុយក្រែន
ព្រុចសែល ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធភាពនឹងពិភាក្សា អំពីកម្មវិធីគាំទ្ររយៈពេលជាច្រើនឆ្នាំ សម្រាប់អ៊ុយក្រែន។ លោក Stoltenberg បានលើកឡើងថា កម្មវិធីនេះនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសណាតូនៅថ្ងៃទី០៤-០៥…
ការតវ៉ានៅបារាំង ក្លាយជាអំពើហិង្សា ខណៈក្រុមបាតុករជិត ១០ម៉ឺននាក់ ដើរដង្ហែក្បួននៅក្នុងរដ្ឋធានីប៉ារីស
ប៉ារីស ៖ ការតវ៉ាប្រឆាំងនឹង កំណែទម្រង់ប្រាក់សោធននិវត្តន៍ នៅទីក្រុងប៉ារីសបានធ្លាក់ចុះទៅជាអំពើហឹង្សា កាលពីថ្ងៃអង្គារ ខណៈដែលក្រុមអ្នកបះបោរបិទមុខបានប៉ះទង្គិច ជាមួយប៉ូលីសកុបកម្មដែលមានពាសដែក។ អាជ្ញាធរបាននិយាយថា មនុស្សជិត ១០០ ០០០ នាក់បានដើរដង្ហែក្បួននៅក្នុង រដ្ឋធានីរបស់ប្រទេសបារាំង ដោយសារតែកំហឹងសាធារណៈ ចំពោះផែនការកំណែទម្រង់សោធននិវត្តន៍ របស់រដ្ឋាភិបាលបដិសេធមិនផ្តល់ប្រាក់ឧបត្ថម្ភ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨…
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បណ្តេញរដ្ឋមន្រ្តីការពារជាតិ ចេញពីតំណែង នាំឱ្យមានការតវ៉ាកើតឡើង
បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ គឺលោក Yoav Gallant តិចជាងមួយថ្ងៃបន្ទាប់ពីលោក Gallant ប៉ុនប៉ងបញ្ឈប់កិច្ចខិតខំប្រឹងប្រែង ដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រី ដើម្បីរុះរើប្រព័ន្ធតុលាការរបស់ប្រទេស។ ភ្លាមៗនោះ ការតវ៉ាដ៏ធំបានផ្ទុះឡើង ដោយថ្កោលទោសទង្វើនេះ។ យោងតាមសារព័ត៌មាន…
មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនង ខណៈភាពតានតឹងក្នុងតំបន់បន្តកើនឡើង
តូក្យូ ៖ មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន បានសន្យាថា នឹងចាប់ផ្តើមទំនាក់ទំនងឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូល ដែលជាកិច្ចប្រជុំលើកដំបូង ក្នុងរយៈពេល ១២ឆ្នាំ ខណៈដែលប្រទេសជិតខាងទាំងពីរស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង និងការកើនឡើងនៃការព្រួយបារម្ភអំពីប្រទេសចិន។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយនៅទីក្រុងតូក្យូ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង…
មន្ទីរបញ្ចកោណ អះអាងថា បាឡុងចារកម្មចិន កំពុងហោះហើរលើទឹកដីសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ បាឡុងចារកម្មចិន ដែលគេសង្ស័យបានហោះហើរលើសហរដ្ឋអាមេរិក អស់រយៈពេលពីរបីថ្ងៃមកហើយ ហើយមន្ត្រីជាន់ខ្ពស់អាមេរិកបានណែនាំលោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) កុំឱ្យបាញ់ទម្លាក់ព្រោះខ្លាចកម្ទេចកម្ទីនៃបាឡុងអាចគំរាមកំហែងសុវត្ថិភាព។ ឧបទ្ទវហេតុនេះបានរំលឹកពីរយៈពេលដែលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនមានឆន្ទៈក្នុងការធ្វើចារកម្មគ្នាទៅវិញទៅមក ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសមហាអំណាច។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ឯក Patrick Ryder បានប្រាប់អ្នកយកព័ត៌មានថា៖ «រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានរកឃើញ…
តើក្រុមហ៊ុន Apple កំពុងផលិតរថយន្តបើកបរដោយខ្លួនឯង ឬរថយន្តអគ្គិសនី?
បរទេស ៖ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញគម្រោង Apple Car ជាផ្លូវការ និងបានបញ្ជាក់ថា វានឹងបង្ហាញខ្លួននៅឆ្នាំ២០២៤ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ទេថា គម្រោង Apple Car ជាអ្វីឱ្យប្រាកដ។ ចាប់តាំងពី Apple បានប្រកាសបង្ហាញគម្រោងមួយនេះជាផ្លូវការមក ព័ត៌មានបែកធ្លាយជាច្រើនក៏បានលេចឡើង…
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ ប្រកាសថា នឹងលាលែងពីតំណែង នៅខែក្រោយ
វែលីងតោន ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) បាននិយាយថាលោកស្រីនឹងមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតសកល សាជាថ្មីឡើយ ហើយនឹងលាលែងពីតំណែងយ៉ាងយូរនៅដើមខែកុម្ភៈក្រោយនេះ។ លោកស្រី អាឌឺន ធ្វើការប្រកាសខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍…