ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ

ភ្នំពេញ : ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធ ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ ចំណាត់ការ កន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់…

Read More

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការពិសេសចំពោះកិច្ច ក្នុងការរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា

ភ្នំពេញ ៖ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការពិសេសចំពោះកិច្ច ដើម្បីសិក្សាស្រាវជ្រាវ​ និងរៀបចំសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោកអនុប្រធាន លោក…

Read More

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ជ្រើសរើសកម្ពុជា ជាប្រទេសដំបូងនៃបំពេញទស្សនកិច្ចផ្លូវការ

ភ្នំពេញ​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅថ្ងៃទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានបញ្ជាក់ថា​ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ…

Read More

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា និងលោកជំទាវអញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបនៅ វត្តសង្កែ ក្នុងឃុំស៊ាងឃ្វាង ស្រុកកំចាយមារ

ខេត្តព្រៃវែង÷ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ព្រឹកថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៣ ម្សិលមិញបានអញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបនៅវត្តសង្កែរ ស្ថិត ក្នុងឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលឯកឧត្តម និងលោកជំទាវគឺជាអ្នកដែលបានជាវយក មកតម្កល់ទុកជាទីសក្ការៈបូជានៅក្នុងឧបដ្ឋានសាលាវត្តសង្កែរនេះ។ ក្នុងពិធី ដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត…

Read More

សន្និសីទថ្នាក់តំបន់លើកទី១៤និងសន្និសីទថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទរួម “ក្រោមប្រធានបទរួម៖វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ សម្រាប់ផែនដីប្រកបដោយនិរន្តរភាព

ភ្នំពេញ÷កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសន្និសីទថ្នាក់តំបន់លើកទី១៤ និងសន្និសីទថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទរួម៖វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ សម្រាប់ផែនដីប្រកបដោយនិរន្តរភាព ។ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា…

Read More

សហរដ្ឋអាមេរិកសម្រេចផ្ដល់ជូនឡើងវិញ នូវ ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ (USAID)

ភ្នំពេញ​​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅរសៀល​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«លទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក»។ នៅក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ បានបញ្ជាក់ថា​ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី…

Read More

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍និងឌីជីថល

ប្រទេសវៀតណាម : នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍និងឌីជីថល។…

Read More

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស!

ភ្នំពេញ ៖ ផ្អែកតាមលទ្ធផលនៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត។ នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត…

Read More

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត

ទីក្រុង​ញូវយ៉ក​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងលោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន

ភ្នំពេញ ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ត្រៀមខ្លួនជានិច្ចក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់…

Read More

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះករណីការចុះផ្សាយ​ថា​ មន្ត្រីនគរបាលម្នាក់ចូលធ្វើការ ៣ឆ្នាំឡើងស័ក្តិ៤ និងតួនាទី​ជានាយរងការិយាល័យ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺចំពោះករណីការចុះផ្សាយរបស់សារព័ត៌មានអនឡាញមួយចំនួន ថា “មន្ត្រីនគរបាលម្នាក់ ចូលធ្វើការបាន ៣ឆ្នាំ ឡើងស័ក្តិ៤ និងឡើងតួនាទីជានាយរងការិយាល័យ”។ សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ចំពោះការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត អត្តលេខ…

Read More

ចូលរួមសប្បាយជាមួយនឹង៖ គឹម យ៉ាយ៉ា និង លោក សេង ក្នុងកម្មវិធីបទចម្រៀង me88 លេងដោយសុវត្ថីភាព លេង me

គូស្នេហ៍ដ៏គូរអោយស្រលាញ់ ដែលត្រូវបានបងប្អូនអ្នកគាំទ្រជាច្រើន កញ្ញា គឹម យ៉ាយ៉ា និងលោក សេង តាមរយ: បង្ហោះវីដេអូ តិកតុក មិនត្រឹមតែបានឆក់យកបេះដូងអ្នកគាំទ្រជាមួយនឹងការបង្ហោះរូបបែបកំប្លែងៗប៉ុណ្ណោះទេ ថែមទាំងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងពិភពបណ្តាញសង្គមទៀតផង។ ដំណើររបស់ពួកគេបានចាប់ផ្តើមនៅឆ្នាំ 2017 ជាមួយនឹងវីដេអូកំប្លែងសម្រាប់អ្នកកម្សាន្ត ហើយនៅឆ្នាំ 2018 ពួកគេបានប្តូរទៅផលិតរឿងស្នេហា ការច្រណែន និងឈុតកំប្លែងដ៏ពេញនិយមនៅលើ…

Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨»នាព្រឹកនេះ!

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ និងលោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥…

Read More

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ…

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវ អញ្ជើញក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់ចូលក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក 20 កញ្ញា 2023

ភ្នំពេញ÷នៅល្ងាច ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចេញសារអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញសារអបអរសាទរក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងសារអបអរសាទរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចយ៉ាងដូច្នេះថា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ…

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២នៅថ្ងៃស្អែក

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីនឹងត្រូវបើកធ្វើជាលើកទី២នាព្រឹកថ្ងៃពុធទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់ពីលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ៖…

Read More

អំណាចសាលក្រមកំបាំងមុខ ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ យកទៅឃុំខ្លួនដើម្បីអនុវត្តទោស២ ឆ្នាំ ពីបទ.ឆបោក លក់ដីខ្យល់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងនគរបាលក្រុងតាខ្មៅ ខេត្តកបណ្តាល កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានសហការធ្វើការឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្នេត ឯ.ក ដើម្បីយកទៅឃុំខ្លួនអនុវត្តទោស២ឆ្នាំ តាមអំណាចសាលក្រមកំបាំងមុខ របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធា នីភ្នំពេញ ។ ជនជាប់ចោទមានឈ្មោះ…

Read More

ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមានឈ្មោះថា «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK» ឥឡូវត្រូវបានក្រុមការងារបច្ចេកវិទ្យាយកបានត្រឡប់មកវិញហើយ

ភ្នំពេញ ៖ សេចក្តីជូនដំណឹង! ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមានឈ្មោះថា «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK» ដែលក្រុមចោរបច្ចេកវិទ្យាព័ត៌មានលួចយកទៅគ្រប់គ្រងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឥឡូវត្រូវបានក្រុមការងារបច្ចេកវិទ្យាយកបានត្រឡប់មកវិញហើយ នៅវេលាម៉ោង ២២:០៧នាទី យប់ថ្ងៃដដែល។ នេះជាការបញ្ជាក់ពី លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន…

Read More