ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះលើប្រព័ន្ធ Telegram ផ្លូវការជូនពរដល់ជនរួមជាតិ ដោយសម្តេចមានប្រសាសន៍ថា ៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់ ខ្ញុំនិងភរិយាសូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់…
ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រកាសគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»
ភ្នំពេញ ៖ ឯកឧត្តម ស៊ុយ ជីហ៊ាង និង លោកជំទាវ ប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតី…
ឯកឧត្តមបណ្ឌិត ឃន ជឺ ប្រកាសគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ឃន ជឺ លោកជំទាវ ប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតី ហ៊ុន…
លោកឧត្តមសេនីយ៍ ទូច គង្គា ប្រកាសគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ទូច គង្គា នាយករង នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក កាលពីថ្ងៃទី២៧…
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។ នៅក្នុងសារលិខិតថ្វាយព្រះពរ របស់សម្ដេចធិបតី បានបញ្ជាក់ថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត …
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!
ភ្នំពេញ ៖ បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក…
នាយឧត្តមសេនីយ៍ គន់ គីម៖ នយោបាយឈ្នះឈ្នះ បាននាំកម្ពុជាឱ្យទទួលបានសន្តិភាពពេញលេញ សម្រាប់ជំរុញការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្ដូបឈ្នះឈ្នះអន្លង់វែង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ»។ ក្នុងពិធីនេះមានការចូលរួមពី ក្រុមកាងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ស្នើដល់អាជ្ញាធរចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវៈចម្រុះដ៏សម្បូណ៌បែបតាមដងទន្លេមេគង្គ និងធនធានធម្មជាតិក្នុងខេត្តក្រចេះ ឱ្យបានគង់វង្ស
ខេត្តក្រចេះ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ នៃខេត្តក្រចេះ ចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវៈចម្រុះដ៏សម្បូណ៌បែបតាមដងទន្លេមេគង្គ និងធនធានធម្មជាតិជាច្រើនទៀតក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត និងជាពិសេសបង្កើតការងារធ្វើ និងបង្កើនការនាំចេញនៅនឹងកន្លែង បង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈទេសចរណ៍មកលេងកម្សាន្ត ដែលជាភាពរស់រវើកនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តក្រចេះ។ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងបន្តថា…
លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏ត្រូវបានដកហូតតំណែងពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋានវិញ ខណះ៥០រូបផ្ទេរភារកិច្ច
ភ្នំពេញ ៖ នេះបើតាមប្រកាសដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរបាល» ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គឺលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។ គួរជម្រាបថា…
ទេសរដ្ឋមន្រ្តី លី ធុជ ៖ រដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងបន្តគាំទ្រចំពោះការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងនោះរួមទាំងវិស័យសកម្មភាពមីន
(ខេត្តកែប) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ ដែលទើបមានអាយុកាលជាង ៤ ខែ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបាន និងបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយដឹកនាំប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី…
លោក ឃិត ឈឿន ៖ សមាគមអ្នកចិញ្ចឹមជ្រូក ចិញ្ចឹមគោនៅកម្ពុជា គួរមានតូបនៅតាមផ្សារ ដើម្បីអោយប្រជាជនងាយបែងចែក និងជួយគាំទ្រ
ភ្នំពេញ ៖ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ បានលើកឡើងថា ៖ សមាគមអ្នកចិញ្ចឹមជ្រូក ចិញ្ចឹមគោនៅកម្ពុជា គួរមានតូបមួយរបស់សមាគមនៅតាមផ្សារហើយ ដើម្បីអោយប្រជាជនងាយក្នុងការបែងចែក ក្នុងការជួយគាំទ្រ។ យើងមិនអាចហាមឃាត់គេ តែយើងអាចហាមខ្លួនយើងមិនអោយទិញបាន។ លោក ឃិត ឈឿន ថ្លែងបន្តថា…
សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅអ្នករិះគន់សម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀត ជុំវិញការលើកឡើងម្តងហើយម្តងទៀតអំពីប្រវត្តិសាស្រ្តរបស់កម្ពុជា
ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការនិយាយពីរឿងប្រវត្តិសាស្រ្ត គឺដើម្បីឱ្យចងចាំពីប្រវត្តិសាស្រ្ត និយាយឱ្យយើងដឹងថា ដើរដល់ណា ដើម្បីយើងមានភាពជឿជាក់និងមោទនភាពថាខ្មែរយើងបានរួមគ្នាដើរដល់ចំណុចនេះ។ សម្តេចធិបតី…
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ៖ កម្លាំងប្រជាការពារជាភ្នែក និងជាច្រមុះ ក្នុងការប្រមូល និងផ្ដល់ព័ត៌មានឱ្យកម្លាំងនគរបាល និងរដ្ឋបាលឃុំ សង្កាត់
ឮខេត្តព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា កម្លាំងប្រជាការពារជាភ្នែក និងជាច្រមុះ ក្នុងការប្រមូល និងផ្ដល់ព័ត៌មានឱ្យកម្លាំងនគរបាល និងរដ្ឋបាលឃុំ-សង្កាត់។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។ លោកអភិសន្តិបណ្ឌិត ស…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិរៀបចំយន្តការបណ្ដុះបណ្ដាលប្រជាការពារ!
ព្រៃវែង ៖ ក្រសួងមហាផ្ទៃកំពុងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពបំពេញការងាររបស់កម្លាំងប្រជាការពារនៅតាមមូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។ ភ្ជាប់នឹងការណែនាំនេះ ពីវេទិកាអធិបតី…
ជនជាតិចិនម្នាក់ ដាក់ពន្ធនាគារអស់ជីវិត និងជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគារ ១០ឆ្នាំ
បន្ទាយមានជ័យ៖ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញសាលក្រមសម្រេចផ្តន្ទាទោសចំពោះជនជាតិចិនម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគាររយៈពេល ១០ឆ្នាំ។ នេះបើតាមសាលក្រម ដែលបណ្តាញព័ត៌មាន យើង ទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ សាលក្រមនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ១៖ ផ្តន្ទាទោសឈ្មោះ Zhou Yong ហៅ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន…
ក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ
ក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ភ្នំពេញ÷នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
អ្នកនាំពាក្យថា ក្រសួងមហាផ្ទៃ កំពុងពិនិត្យករណីពលរដ្ឋប៉ះសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាជួយការងារចរាចរណ៍នៅកន្លែងលក់ទឹកអំពៅ!
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះករណីពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានប៉ះពាក្យសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្បែរកន្លែងលក់ទឹកអំពៅ នៃគោលដៅចរាចរណ៍កាំកូសុីធី កាលពីវេលាម៉ោង៣ និង៣៨នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការបញ្ជាក់ពីអ្នកនាំពាក្យរងរូបនេះ បានធ្វើឡើងបន្ទាប់ពីមានករណីផ្សព្វផ្សាយព័ត៌មានមួយក្នុងន័យស្នើសុំអគ្គស្នងការដ្ឋាននគរបាលជាតិ…