គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានបំពេញទស្សនកិច្ច នៅសមរភូមិមុខ ដែលជាទីតាំងឈរជើង របស់យោធាអ៊ុយក្រែន ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ក្រុង Kharkiv ភាគខាងកើតប្រទេស ។…
មនុស្សប្រមាណ៥០នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ សង្ស័យពុលបន្លែឆៅ ជាមួយបាញ់ហយ ក្នុងកម្មវិធីបុណ្យ នៅស្រុកគាស់ក្រឡ
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សចាស់ក្មេង ប្រមាណ៥០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ក្រោយពុលបន្លែឆៅដែលហូបជាមួយបាញ់ហយ ក្នុងកម្មវិធីបុណ្យមួយកន្លែងដែលធ្វើនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះថា ករណីនេះសមត្ថកិច្ចដាក់ការសង្ស័យថា អាចពុលបន្លែឆៅដែលពួកគាត់ហូបជាមួយបាញ់ហយ…
លោក ជា សុផារ៉ា ផ្តល់អនុសាសន៍៥ចំណុចធំៗ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យកាន់តែមានសក្តានុពល
កែប ៖ ថ្លែងក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) នៅសាលាខេត្តកែប ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់នូវអនុសាសន៍៥ចំណុចធំៗ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យមានប្រជាប្រិយភាពថែមមួយកម្រិតទៀត។ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា…
EU យល់ព្រមហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ៩០% ដែលរុញច្រានឱ្យតម្លៃប្រេងសកល ហក់ឡើងគំហុក
បរទេស ៖ មេដឹកនាំសហភាពអឺរ៉ុប (EU) បានយល់ព្រមកាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា ដើម្បីកាត់បន្ថយការនាំចូលប្រេងចំនួន ៩០ភាគរយ ពីប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ ដែលជាការដាក់ទណ្ឌកម្មចុងក្រោយបង្អស់លើទីក្រុងមូស្គូ បន្ទាប់ពីការលុកលុយរបស់ពួកគេលើប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកាលពី៣ខែមុន។ ប្លុកដែលមានសមាជិកចំនួន ២៧ប្រទេស បានចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីជជែកដេញដោលជុំវិញការហាមឃាត់ទាំងស្រុង លើពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី ប៉ុន្តែការហាមទាំងស្រុងត្រូវបានប្រឆាំងដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក…
លោក សុខ ឥសាន៖ បក្សភ្លើងទៀន មានសង្ឃឹមរលាយដូចឪវា
ភ្នំពេញ ៖ ខណៈសល់៣ថ្ងៃទៀត ជាថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច បានលើកឡើងជាថ្មីម្តងទៀត ដោយដាក់ការទស្សន៍ទាយ ទុកជាមុនថា គណបក្សភ្លើងទៀន មានសង្ឃឹមថា នឹងរលាយដូចឪវា ។ ន័យរបស់ លោក សុខ ឥសាន…
មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក ទទួលបានម៉ូតូចំនួន៥គ្រឿង ពីសប្បុរជន ដើម្បីបំពេញការងារ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទីព្រឹក អាវុធហត្ថខណ្ឌទួលគោក ទទួលបានម៉ូតូចំនួន៥គ្រឿង ពីសប្បុរជន ដើម្បីបំពេញការងារ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ លោកវរសេនីយ៍ឯក ឡុង វិចិត្រា អាវុធហត្ថខណ្ឌទួលគោក បានថ្លែងថា ជំនួសមុខឲ្យអ.ហខណ្ឌទួលគោកទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក…
បង្រ្កាបទីតាំងដាំកញ្ឆាខុសច្បាប់មួយកន្លែង ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់ ៖ អាជ្ញាធរបង្រ្កាបបានទីតាំងដាំកញ្ឆាមួយកន្លែង ត្រង់ចំណុចមល់ ក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ លោកវរៈសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប្រាប់អ្នកសារព័ត៌មានថា ទីតាំងដាំកញ្ឆានោះ មានទំហំបណ្ដោយ ១៤ម៉ែត្រ និងទទឹង១០ម៉ែត្រ…
ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបើកបុកចំពីមុខពេញទំហឹង
ភ្នំពេញ ៖ យ៉ាងហោចណាស់បុរសម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានរថយន្តបើកបុកចំពីមុខពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យហោះផ្លោងបោកក្បាល ស្លាប់នៅទីតាំងកន្លែងកើតហេតុ ខណៈម្នាក់ទៀតរងរបួសធ្ងន់ នៅវេលាម៉ោង១១៖១០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន វត្តមហាមន្ត្រី តាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានវ័យជាង៣០ឆ្នាំ ជាជនជាតិវៀតណាម…
ប្រធានាធិបតីប៉ាឡេស្ទីន ច្រានចោលការលើកឡើងរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អំពីក្រុងយេរ៉ូសាឡឹម
រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីន បានច្រានចោលការលើកឡើង របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Naftali Bennett ដែលក្នុងនោះលោកបានលើកឡើងថា “ទីក្រុងយេរ៉ូសាឡឹម គឺជាទីក្រុងបង្រួបបង្រួម”។ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទីក្រុងយេរ៉ូសាឡឹមខាងកើត និងទីកន្លែងសក្ការៈទាំងអស់នឹងនៅតែជារដ្ឋធានី…
ទីក្រុងប៉ារីស អំពាវនាវឱ្យមានការស៊ើបអង្កេត ក្រោយអ្នកកាសែតបារាំងម្នាក់ស្លាប់ នៅអ៊ុយក្រែន
ប៉ារីស ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាភិបាលបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយ បន្ទាប់ពីអ្នកកាសែតបារាំងម្នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ុយក្រែន នៅពេលរថយន្ដដែលលោកជិះនៅក្នុង និងត្រូវបានប្រើដើម្បីដឹកជម្លៀសជនស៊ីវិល នៅក្បែរទីក្រុងស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) រងការវាយប្រហារដោយគ្រាប់ផ្លោង។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ…
កូនខ្មែរ បញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាម៉េរិក ជីដូនយកខ្សែគោ និងក្រមា ទៅធ្វើជាកាដូ នៅថ្ងៃទទួលសញ្ញាបត្រ
អាម៉េរិក ៖ យុវជនកម្ពុជាលោក ពេជ្រ មូន បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាម៉េរិក ជីដូននាំយកខ្សែគោ និងក្រមាធ្វើជាកាដូពីស្រុកខ្មែររហូតដល់អាម៉េរិក ដើម្បីជូនចៅប្រុសក្នុងថ្ងៃពិសេសបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាម៉េរិក បន្ទាប់ពីចៅបានប្រឹងប្រែងសិក្សាអស់រយៈពេល៤ឆ្នាំ។ ពិធីប្រគល់សញ្ញាបត្រពីបណ្ឌិតសភាយោធាអាម៉េរិក ត្រូវបានធ្វើឡើងយ៉ាងមហោឡារិកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ខណៈលោកយាយយកខ្សែគោ និងក្រមា…
បើកឡានខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកបង្គោលប្រអប់ភ្លើង រួចបន្តបុកដើមឈើ រងរបួសធ្ងន់ស្រាល ៣នាក់
ភ្នំពេញ ៖ រថយន្តម៉ាកស៊ីណា មួយគ្រឿង បើកបរក្នុងស្ថានភាពល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកបង្គោលប្រអប់ភ្លើងបាក់អស់ចំនួន១ដើម រួចបន្តជ្រុលទៅបុកដើមឈើបន្ថែមទៀត បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងបង្កឱ្យមានមនុស្ស ៣នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍មួយនេះ កើតឡើងនៅវេលាម៉ោង ៣៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតេលា ក្នុងសង្កាត់ស្រះចក…
បើតាម BelTA៖ បេឡារុស នឹងធ្វើសមយុទ្ធកែនកងទ័ព នៅក្បែរព្រំដែនអ៊ុយក្រែន
ឡុងដ៍ ៖ ទីភ្នាក់ងារសារព័ត៌មានបេឡារុស បែលតា (BelTA) បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថាប្រទេសបេឡារុសនឹងដឹកនាំការធ្វើ សមយុទ្ធយោធាកែនកងទ័ព នៅខែមិថុនា និងខែកក្កដាខាងមុខនេះ នៅចំពោះមុខការសង្ស័យថាទីក្រុងមីនស្កិ៍ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី អាចនឹងលូកដៃចូលក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។ បើតាមទីភ្នាក់ងារសារព័ត៌មាន បែលតា (BelTA)…
ខ្សែការពារ White របស់ Arsenal ត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួត Nations League
ឡុងដ៍ ៖ ខ្សែការពារ Ben White របស់ក្លិប Arsenal ត្រូវបានដកចេញពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នៅមុនការប្រកួតលីគ Nations League ដោយសារតែបញ្ហារបួស, នេះបើតាមការអះអាងពី FA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ។ មានវ័យ២៤ឆ្នាំ…
ស្ពានកញ្ចក់វែងជាងគេលើពិភពលោក នៅវៀតណាម ដណ្ដើមកំណត់ត្រាហ្គីណេស ពីប្រទេសចិន
វៀតណាម ៖ ស្ពានកញ្ចក់ដែលវែងជាងគេលើពិភពលោក ត្រូវបានបើកដំណើរការជាសាធារណៈនៅទីក្រុង ស៊ិន ឡា ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ដោយធ្វើពិធីសម្ពោធដោយការរាំរបាំនាគ ដើម្បីជាកិច្ចចាប់បើកដំណើរការ។ ស្ពាន ប៉ែក ឡុង (Bach Long) ឬប្រែថា នាគពណ៌ស គឺជាស្ពានដែលមានប្រវែង…
តើជ្រក់តាសក់ ល្អចំពោះសុខភាពទេ?
សុខភាព ៖ ដើម្បីរក្សាទុកម្ហូបអាហារនិងបន្លែបង្ការបានយូរ ខ្មែរយើងនិយមយកគ្រឿងបរិភោគទាំងនោះទៅផ្អាប់ទុក ឬជ្រក់ជាដើម។ តួយ៉ាងមានដូចជាជ្រក់ស្ពៃ ជ្រក់ឪឡឹក ជ្រក់តាសក់ជាដើម។ ទោះយ៉ាងណា មានទស្សនខ្លះបានលើកឡើងថា ការហូបជ្រក់តាសក់អាចបណ្ដាលឱ្យឈឺក្រពះ ឬបង្កឱ្យមានជំងឺរាករូសជាដើម។ តើវាជាការពិតមែនឬយ៉ាងណា? ជាការពិតណាស់ អ្វីគ្រប់យ៉ាងសុទ្ធតែមានគុណវិបត្តិនិងគុណសម្បត្តិ។ ត្រសក់ជ្រក់ដែលមានជាតិប្រៃ គឺមានសមត្ថភាពអាចជួយសម្រកទម្ងន់ ទប់ទល់នឹងជំងឺទឹកនោមផ្អែម និងការពារជំងឺមហារីក។ ទោះយ៉ាងណាគេក៏បាន…
គ្រោះថ្នាក់សុខភាព ៥យ៉ាង ពីការប្រើប្រេងឆាចាស់ៗ
សុខភាព ៖ ប្រេងឆា គឺជារបស់ដែលមានការចាំបាច់បំផុតនៅក្នុងវិស័យម្ហូបអាហារ ដែលគេអាចប្រើវាសម្រាប់ ឆា ចៀន បំពង និងផ្សេងៗទៀតតាមតម្រូវការហើយមានសុវត្ថិភាពដល់សុខភាព បើប្រើក្នុងកម្រិតមធ្យម។ ប៉ុន្តែ ទោះយ៉ាងណា អ្នកចម្អិនមួយចំនួនបានយកប្រេងឆាដែលនៅសល់ពីការចម្អិន ទៅចម្អិនម្ដងហើយ ម្ដងទៀត ដែលវាអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ ខាងក្រោមនេះ គឺជាមូលហេតុដែលលោកអ្នកពុំគួរប្រើប្រេងឆាចាស់ៗ៖ *១. រ៉ាឌីកាល់សេរីកើនឡើងនៅពេលដែលប្រេងត្រូវបានប្រើប្រាស់ឡើងវិញ…
ខ្សែបម្រើស្លាប Ivan Perisic របស់ក្លិប Inter Milan នឹងទៅធ្វើតេស្តសុខភាព នៅក្លិប Spur
មីឡាន ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែបម្រើស្លាបរបស់ក្លិបអ៊ីតាលី Inter Milan កីឡាករ Ivan Perisic គ្រោងនឹងទៅធ្វើការពិនិត្យសុខភាព នៅឯក្លិបអង់គ្លេស Tottenham Hotspur នាថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា…
Lewandowski៖ «សាច់រឿងរបស់ខ្ញុំ នៅក្លិប Bayern Munich ឈានដល់ទីបញ្ចប់»
វ៉ារ៉េស ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា តារាបាល់ទាត់ Robert Lewandowski បានលើកឡើងនៅថ្ងៃចន្ទនេះថា ពេលវេលារបស់លោក ជាមួយនឹងក្លិប Bayern Munich បានបញ្ចប់ហើយ ដោយគ្មានភាពច្បាស់លាស់ អំពីគម្រោងនាពេលអនាគតរបស់លោក នៅឡើយនោះទេ,…
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១-៧ ខែមិថុនា, អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែមិថុនា ឆ្នាំ២០២២ ដោយបញ្ជាក់ថា រយៈពេលនេះអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលស្ថិតនៅភាគខាងលើ ប្រទេសឡាវ…