សម្តេចតេជោ៖ ៩ខែ កម្ពុជាផលិតមាសបានជាង ២,២៧៥គីឡូក្រាម នៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា រយៈពេល៩ខែ នៃដំណើរការអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជាអាចផលិតបានចំនួន ២ ២៧៥គីឡូក្រាម។ សម្តេចតេជោបញ្ជាក់ថា អាជីវកម្មរ៉ែមាសនេះ បានជំនួសដោយរ៉ែប្រេងកាត…

Read More

សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសខ្លះមានសង្គ្រាម ទើបឃើញសន្តិភាពមានតម្លៃ ឯកម្ពុជាឃើញតម្លៃសន្តិភាព តាំងពីសង្គ្រាមចាប់ផ្ដើម ឆ្នាំ១៩៧០

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយចំនួន មានកើតមានសង្គ្រាម ទើបមើលឃើញពីតម្លៃសុខសន្តិភាព ខណៈប្រទេសកម្ពុជា បានមើលឃើញ និងឲ្យតម្លៃសុខសន្តិភាព តាំងតែពីសង្គ្រាមចាប់ផ្ដើម កាលពី៥២ឆ្នាំមុន ពោរគឺនៅក្នុងឆ្នាំ១៩៧០។ ក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១…

Read More

សម្ដេចតេជោ បញ្ជាក្រសួងសេដ្ឋកិច្ចរៀបចំបង្កើនប្រាក់សោធននិវត្តន៍ សម្រាប់អ្នកចូលនិវត្តន៍មានចំនួនទាប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការងារបង្កើនប្រាក់សោធននិវត្តន៍ សម្រាប់អ្នកចូលនិវត្តន៍ ដែលមានប្រាក់ចំណូលទាប។ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២…

Read More

ប៉េអឹមខេត្តកំពង់ស្ពឺ សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ បង្រ្កាបបទល្មើសដឹកឈើខុសច្បាប់

កំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយមន្ត្រីអធិការ នៃរដ្ឋបាលព្រៃឈើ បើករថយន្តដេញឃាត់រថយន្តម៉ាកហាយឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A-4695 បានដឹកឈើប្រភេទម្រេញសន្លឹក ចំនួន៣៣ ស្មើ…

Read More

មនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស ខណៈជួបបាតុភូតរន្ទះបាញ់

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗ និង៣នាក់ផ្សេងទៀត រងរបួស ក្រោយជួបហេតុការណ៍បាតុភូតផ្គរន្ទះបាញ់ បណ្តាលឲ្យស្លាប់ ខណៈមានភ្លៀងធ្លាក់លាយឡំ កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ករណីមានភ្លៀងធ្លាក់មួយមេលាយឡំនឹងបាតុភូតរន្ទះបាញ់ខាងលើនេះ បណ្តាលឲ្យមនុស្សម្នាក់…

Read More

សហរដ្ឋអាមេរិកថា ប្ដេជ្ញាចិត្តជួយកោះតៃវ៉ាន់ ឱ្យមានសមត្ថភាពការពារខ្លួនឯង

តៃប៉ិ ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងតៃប៉ិ បាននិយាយថាសម្ពាធការទូត និងយោធារបស់ចិនលើកោះតៃវ៉ាន់ គឺជាការគំរាមកំហែងដល់ប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជួយដល់ដែនកោះមួយនេះឱ្យមានសមត្ថភាពការពារ ខ្លួនឯង។ លោកស្រី សាន់ដ្រា អោដឃើក (Sandra Oudkirk)…

Read More

សម្តេចតេជោ៖ មានអ្នកនិយាយថា ហ៊ុន សែន ត្រូវវៀតណាមចាក់ថ្នាំនៅឆ្អឹងខ្នង គេចង់ឲ្យស្លាប់ថ្ងៃណា គឺស្លាប់ថ្ងៃនោះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា មានមនុស្សខ្លះបាននាំគ្នានិយាយថា ហ៊ុន សែន ត្រូវបានខាងភាគីវៀតណាមចាក់ថ្នាំនៅឆ្អឹងខ្នង ដែលគេចង់ឲ្យស្លាប់ថ្ងៃណា គឺស្លាប់ថ្ងៃនោះហើយ ។ តែសម្តេចបានតបទៅវិញថា អ្នកដែលនិយាយពីសម្តេចនេះ សូមឲ្យសុខភាពល្អចុះ ព្រោះសម្តេចអត់មានបញ្ហាអី្វទេ៕

ប្រធានាធិបតីរុស្សី ជួបជាមួយនឹងអធិកាបតីអាល្លឺម៉ង់ ពីបញ្ហាដោះដូរហ្គាសជាលុយរូបល (rubles)

ម៉ូស្គូ ៖ យោងតាមការចេញផ្សាយរបស់ TR កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្សី លោក Vladimir Putin បានជួបពិភាក្សាគ្នាជាមួយនឹងអធិកាបតីអាល្លឺម៉ង់លោក Olaf Scholz តាមទូរស័ព្ទ ដើម្បីដោះស្រាយបញ្ហានៃការទាមទារដោយរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការដោះដូរផលិតផលហ្គាសរុស្សី ជាលុយរូបល (rubles) ជាជាងលុយអ៊ឺរ៉ូ និងដុល្លារ។…

Read More

ប្រធានាធិបតីហ្គាណា អបអរសាទរក្រុមជម្រើសជាតិ ចំពោះការឡើងទៅប្រកួត World Cup ឆ្នាំ២០២២ នៅកាតា

អាក់ក្រា ៖ បើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រធានាធិបតីប្រទេសហ្គាណា លោក Nana Addo Dankwa Akufo-Addo បានសម្តែងការអបអរសាទរ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ដែលបានឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២…

Read More

FIFA៖ សំបុត្រជាង ៨០០,០០០សន្លឹក ត្រូវបានលក់សម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា ក្នុងដំណាក់កាលដំបូង

ដូហា ៖ បើតាម FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ និងជាអ្នករៀបចំព្រឹត្តិការណ៍ នេះបានឲ្យដឹងនាថ្ងៃពុធថា អ្នកគាំទ្របានទិញសំបុត្រចំនួន ៨០៤,១៨៦សន្លឹក សម្រាប់ចូលរួមទស្សនាការប្រកួតនៅឯព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ក្នុងប្រទេសកាតានៅចុងឆ្នាំនេះ ក្នុងដំណាក់កាលដំបូងនៃការលក់។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងតាមរយៈ…

Read More

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti វិជ្ជមានជំងឺកូវីដ-១៩

ម៉ាទ្រីដ ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា គ្រូបង្វឹកក្លិបបាល់ទាត់ Real Madrid លោក Carlo Ancelotti ត្រូវបានគេរកឃើញថា មានភាពវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមក្លិបបានឲ្យដឹងនាថ្ងៃពុធ ១សប្តាហ៍មុនពេលការប្រកួត UEFA Champions…

Read More

ព្រឹកថ្ងៃនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

ភ្នំពេញ ៖ ម្លប់សុខសន្តិភាពដែលក្រាលគ្របលើដែនដីកម្ពុជា បាននាំឱ្យសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ត្រូវបានលេចរូបរាងជាបន្តបន្ទាប់។ រាជធានីភ្នំពេញ ដែលជាទីក្រុងដ៏សែនស្ងប់ស្ងាត់កាលពីជាង៤០ឆ្នាំមុន បានបង្ហាញនូវវត្តមានស្ពានអាកាស និងផ្លូវក្រោមដីថ្មីមួយទៀតហើយ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាស្ពានអាកាស និងផ្លូវក្រោមដី សាងសង់ឡើងដោយមានផ្លូវប្រទាក់ក្រឡាគ្នាខ្វែងខ្វាត់ជាងស្ពានអាកាស និងផ្លូវក្រោមដី ដែលបានសាងសង់រួចរាល់ដទៃទៀត។ សមិទ្ធផលថ្មីក្នុងដែនដីរាជធានីភ្នំពេញកើតចេញពីម្លប់សុខសន្តិភាពនេះ នឹងត្រូវបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១…

Read More

លោក ឯម ច័ន្ទមករា គាំទ្រឱ្យមានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទាក់ទងនឹងកម្ចីដល់ជនមានពិការភាព

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានជំរុញ និងគាំទ្រឱ្យមានការបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុទាក់ទងនឹងប្រាក់កម្ចីដល់ជនមានពិការភាព ដើម្បីឱ្យពួកគាត់មានចំណេះដឹង ចេះប្រើប្រាស់កម្ចីបានត្រឹមត្រូវ និងមិនប៉ះពាល់ដល់ជីវភាពរបស់គាត់។ ថ្លែងក្នុងជំនួបពិភាក្សាការងាររវាងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្មវិធី ACCESS និងដៃគូរបស់កម្មវិធី ACCESS(អង្គការ Good Return…

Read More

រថយន្តក្រឡុកស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន GENESIS HOME CONCRET បើកកៀរ និងកិនយុវជនម្នាក់ បែកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រមហ៊ុន GENESIS HOME CONCRETEមួយគ្រឿង កៀររួចកិនបុរសម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយបេតុង ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។…

Read More

ឃាត់ខ្លួនបុរស២នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោងភ្នាល់ដាក់លុយ)

កំពង់ស្ពឺ ៖ កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកឧដុង្គ បានឃាត់ខ្លួនបុរសពីរនាក់ ក្នុងចំណោមមនុស្សច្រើននាក់ ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោងភ្នាល់ដាក់លុយ) ស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការដ្ឋាននគរបាលស្រុកឧដុង្គ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះថា យោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋានថា…

Read More

ឧត្តមសេនីយ៍ឯក ស ថេត ផ្ដល់ឯកសណ្ឋានឈុតប្រយុទ្ធ ជូនកម្លាំងនគរបាលខណ្ឌចំការមន

ភ្នំពេញ ៖ ជាការយកចិត្តទុកដាក់ដល់កងកម្លាំង ក្នុងការពារសុខសវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌចំការមន លោក យិន សាន អធិការដ្ឋានខណ្ឌចំការមន តំណាងឲ្យលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ផ្ដល់ឯកសណ្ឋានឈុតខ្មៅ ជូនដល់កងកម្លាំសរុប៨០កំប្លេរ និងម៉ាសចំនួន១០០០ម៉ាស។…

Read More

សម្ដេច ស ខេង៖ ត្រីមាសទី១ គ្រោះថ្នាក់ចរាចរណ៍កំពុងកើនឡើង ខណៈគ្រោះថ្នាក់សង្គមផ្សេងៗ ថយចុះយ៉ាងខ្លាំង

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ កំពុងកើនឡើងជាថ្មីទៀត នៅត្រីមាសទី១ ឆ្នាំ២០២២ ខណៈគ្រោះថ្នាក់សង្គមផ្សេង ដូចជា ៖ គ្រាប់មីន ជំងឺអេដស៍ ឬជំងឺកូវីដ-១៩ ថយចុះយ៉ាងខ្លាំង។ តាមរយៈគេហទំព័រហ្វេសប៊ុក…

Read More

ហូឡង់ បញ្ចប់កំណត់ត្រាជ័យជម្នះរបស់អាល្លឺម៉ង់ តាមរយៈវាយបកតាមស្មើចុងម៉ោង ក្នុងមិត្តភាព

អាំស្ទើដាំ ៖ កំណត់ត្រាលេងឈ្នះ ៨ប្រកួតជាប់ៗគ្នា ក្រោមដឹកនាំរបស់គ្រូបង្វឹកថ្មី Hansi Flick នៃក្រុមជម្រើសជាតិ ឥន្រ្ទីដែកអាល្លឺម៉ង់ ត្រូវបានបញ្ចប់ក្រោមថ្មីជើងរបស់ទឹកក្រូចហូឡង់ តាមរយៈបញ្ចប់ក្នុងលទ្ធផល ១-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនារាត្រីឆ្លងចូលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។ ខ្សែប្រយុទ្ធមកពីក្លិបក្នុងស្រុក Bayern Munich…

Read More

តុលាការអាមេរិក បើកដៃឲ្យអ្នកប្រើប្រាស់បន្តប្ដឹង Facebook ពាក់ព័ន្ធករណីបំប៉ោងតួលេខ Reach

បរទេស ៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ចៅក្រមសហរដ្ឋអាមេរិក សម្រេចកាលពីថ្ងៃអង្គារថា បណ្តឹងចោទប្រកាន់បណ្ដាញសង្គមយក្ស Facebook ដែលមានមេធំ Meta Platforms Inc ពីបទបោកបញ្ឆោតអ្នកផ្សាយពាណិជ្ជកម្ម ទាក់ទងនឹង Potential Reach…

Read More

អភិបាលក្រុងបាវិត ចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលថ្មមិច នៅសង្កាត់ច្រកម្ទេស ដើម្បីសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់

ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលថ្មមិច ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ដើម្បីសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ។ ការចុះពិនិត្យនេះមានការចូលរួមពីលោក ជូ ខេមរិទ្ធ អភិបាលរងក្រុង លោក ហួត…

Read More