ពលរដ្ឋថា លិខិតបំភ្លឺរបស់មេសុរិយោដីបន្ទាយមានជ័យជាលិខិតបំភ្លៃការពិត ដើម្បីបំភាន់ភ្នែកថ្នាក់លើ ដើម្បីយកដីរដ្ឋតំបន់៣ជូនឧកញ៉ា លី សំអាន

(បន្ទាយមានជ័យ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២កន្លងទៅ បានចេញលិខិតបំភ្លឺ ថា ខ្លួនមិនបានវាស់ដីព្រៃលិចទឹកតំបន់៣ ដើម្បីចុះបញ្ជីកម្មសិទ្ធិឲ្យឈ្មោះ លី សំអាន នោះទេ គឺគ្រាន់តែដំឡើងផែនទីបង្ហាញទីតាំងដី និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តែប៉ុណ្ណោះ។ លិខិតបំភ្លឺដដែល…

Read More

ប្រទេសថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង៨.០០០នាក់

បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសថៃ បានរាយការណ៍ថា មាន៨.៤៥០ករណី នៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមានអ្នកស្លាប់បន្ថែម២៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ ករណីឆ្លងសរុបប្រចាំថ្ងៃ នៅក្នុងប្រទេសបានកើនឡើងសម្រាប់ថ្ងៃទី៣ ជាមួយគ្នានេះ មានរដ្ឋធានីបាងកក, សាមុតសាខន, ណន់ថាបុរី,…

Read More

កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ច សម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានឆ្នាំ២០២១…

Read More

សម្តេច ហេង សំរិន ស្នើបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ រក្សាសាមគ្គី និងឯកភាពគ្នា ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត

ភ្នំពេញ ៖ សម្តេច ហេង សំរិន ស្នើដល់បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់រក្សាឱ្យបាននូវស្មារតីសាមគ្គី និងឯកភាពគ្នាខ្ពស់ ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ខែមករា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទំាងអស់រក្សាឱ្យបាននូវស្មារតី សាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត…

Read More

សហរដ្ឋអាមេរិក អាចនឹងផ្អាកជំនួយយោធា «១៣០លានដុល្លារ» ទៅអេហ្ស៊ីប ជាការឆ្លើយតបនឹងបញ្ហាសិទ្ធិមនុស្ស

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រភពដ៏គួរឲ្យទុកចិត្ត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាក្នុងការ ផ្អាកជំនួយផ្នែកយោធាគិតជាទឹកប្រាក់់…

Read More

ប្រធានាធិបតីរុស្ស៊ី និងចិន ពិភាក្សាគ្នាពីសន្តិសុខអឺរ៉ុប ស្របពេលមានភាពតានតឹងជាមួយអ៊ុយក្រែន

មូស្គូ ៖ ប្រធានាធិបតីរុស្សី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងចំណាយពេលជាច្រើនធ្វើការពិភាក្សាគ្នា ស្តីពីសន្តិសុខនៅក្នុងតំបន់អឺរ៉ុបនិងការទាមទារ ដែលទីក្រុងមូស្គូបានធ្វើឡើងចំពោះលោកខាងលិច នៅពេលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅសប្ដាហ៍ក្រោយ នេះបើតាមការឲ្យដឹងពីវិមានក្រឹមឡាំងនៅថ្ងៃសុក្រនេះ។ លោកប្រធានាធិបតីរុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរមកប្រទេសចិន ដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារប៉េកាំង នៅថ្ងៃទី០៤…

Read More

ប្រមុខការទូតខ្មែរ ជួបក្រុមប្រឹក្សាសន្តិសុខ (UN) ដើម្បីកៀរគរកិច្ចខិតខំរបស់សហគមន៍អន្តរជាតិ ជួយភូមា ឲ្យវិលមកប្រក្រតីភាពវិញ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ កាលពីយប់ថ្ងៃទី២៨ ខែមករា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីជូនព័ត៌មានពីបញ្ហាមីយ៉ាន់ម៉ា។ ជាងនេះទៅទៀតឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា «កិច្ចប្រជុំនេះគឺមានសារៈសំខាន់ ដល់ការកៀរគរកិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិ…

Read More

វត្ថុសិល្បៈចំនួន១០១ ត្រូវបានយកទៅដាក់តាំងពិព័រណ៍ចល័តជុំវិញពិភពលោក រយៈពេលវែង

ភ្នំពេញ ៖ វត្ថុសិល្បៈចំនួន ១០១វត្ថុ ត្រូវបានវេចខ្ចប់ដោយមន្ដ្រី និងបុគ្គលិកសារមន្ទីរជាតិ សហការជាមួយបុគ្គលិកស្ថាប័ន Museum Partner និងក្រុមហ៊ុនថូម៉ាស អស់រយៈពេល ២សប្តាហ៍ ដើម្បីយកទៅដាក់តាំងពិព័រណ៍ចល័ត ជុំវិញពិភពលោករយៈពេលវែង ដោយផ្ដើមចេញពីសហរដ្ឋអាមេរិក ក្រោមចំណងជើងថា Angkor: The Lost Empire…

Read More

ល្ងាចនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង ៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលប៉ូឡូញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ នឹងអញ្ជើញទទួលវ៉ាក់បង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ។ វ៉ាក់សាំងនេះគ្រោងដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៥ ខែមករា តែដោយសារបញ្ហាអាកាសធាតុយន្តហោះមិនអាចហោះបាន ទើបពន្យារមកដល់ថ្ងៃនេះ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩…

Read More

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២

មណ្ឌលគិរី ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២។ ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ឈឹម…

Read More

កីឡាការិនីបាល់ទាត់កំពូលអាមេរិក Horan ត្រូវបានបញ្ជូនទៅលេងខ្ចីជើង នៅក្លិបបារាំង Lyon

ផតលែន ៖ បើតាមការឲ្យដឹងពីក្លិបអាមេរិក Portland Thorns ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កីឡាការិនីបាល់ទាត់ឆ្នើមប្រចាំឆ្នាំ របស់សហរដ្ឋអាមេរិក Lindsey Horan នឹងចូលរួមលេងនៅក្លិបបារាំង Olympique Lyonnais ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ខែមិថុនា…

Read More

បុគ្គលិកទូតរុស្ស៉ី ២៧នាក់ ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ខណៈភាពតានតឹងលើបញ្ហាអ៊ុយក្រែន កាន់តែខ្លាំងក្លា

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន Republic World នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គរដ្ឋទូតរុស្ស៊ីបានថ្លែងថា បុគ្គលិកទូតរុស្ស៊ីសរុប ២៧នាក់ ត្រូវបានបង្គាប់ឲ្យចាកចេញពីសហរដ្ឋអាមេរិកជាបន្ទាន់ បើពុំដូច្នោះទេ ពួកគេនឹងបាត់បងអភ័យឯកសិទ្ធិការទូត និងត្រូវចាប់ខ្លួនផងដែរ ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ ពួកគេបានត្រលប់ទៅស្រុកកំណើតវិញហើយ។…

Read More

សាហាវណាស់! បុរសម្នាក់ ត្រូវជនសង្ស័យកាប់នឹងកាំបិតខ្វែវស្លាប់ ក្នុងកម្មវិធីបង្កក់កូន នៅស្រុកជីក្រែង

សៀមរាប ៖ នៅត្រូវថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ញ៉ូវ ទីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្រុកកំណើតភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ទីលំនៅបច្ចុប្បន្ន ភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង…

Read More

ក្រុមហ៊ុន Apple អនុញ្ញាតឱ្យ Unlock ទូរស័ព្ទ iPhone តាមរយ: Face ID ដោយមិនចាំបាច់ដោះម៉ាស់

អាមេរិក ៖ បើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុន Apple បានបន្ថែមនូវមុខងារថ្មីមួយទៀតគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ Unlock ទូរស័ព្ទដៃ iPhone បាន តាមរយ:មុខងារ Face ID ដោយមិនចាំបាច់ដោះម៉ាស់ចេញឡើយ…

Read More

លោក Frank Lampard ត្រូវបានតែងតាំងឲ្យដឹកនាំ Everton ក្រោយពេល Rooney បដិសេធ

ក្រុងឡុងដ៍ ៖ អតីតខ្សែបម្រើអង់គ្លេស Frank Lampard ត្រូវបានផ្តល់ការទុកចិត្តឲ្យដឹកនាំក្លិបបាល់ទាត់ Everton ជំនួសតំណែងលោក Rafael Benitez ដែលត្រូវបានបញ្ចប់តំណែងនាខែមករា ឆ្នាំ២០២២ នេះ ក្រោយដឹកនាំមិនបានល្អលេងនៅ Premier League។ បុរសវ័យ ៤៣ឆ្នាំ Lampard បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំក្លិបស្ករគ្រាប់មួយនេះរហូតដល់ខែមករា…

Read More

Atletico Madrid ចុះកិច្ចសន្យាយកខ្សែបម្រើសញ្ជាតិដាណឺម៉ាក Wass មកពី Valencia

ម៉ាទ្រីដ ៖ បើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្លិប Atletico Madrid នៅបានបញ្ជាក់ថា ពួកគេបានឈានដល់ការចុះកិច្ចសន្យាជាមួយខ្សែបម្រើសញ្ជាតដាណឺម៉ាក Daniel Wass ផ្លាស់មកពីក្លិប Valencia ជាមួយនឹងតម្លៃខ្លួនប្រមាណ ២.៥លានអឺរ៉ូ។ ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា កីឡាករ…

Read More

ចោរសាកសមត្ថភាពនាយប៉ុស្តិ៍ឃ្មួញភ្លាមបន្ទាប់ពីប្រកាសបានប៉ុន្មានម៉ោង

ភ្នំពេញ÷លោកនាយប៉ុស្តិ៍ឃ្មួញ ឈឹម ខាវីរូតវឌ្ឃនៈដែលមិនដឹងថាមានអតីតភាពការងារយ៉ាងណាត្រូវបានប្រកាសចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២២ ហើយនៅគ្រានោះដែរពួកចោរឆក់ក៏បានធ្វើសកម្មភាពដើម្បីស្ទង់មើលសមត្ថភាពដឹកនាំរបស់លោកនាយប៉ុស្តិ៍ថ្មីនេះដែរ។ បើទោះបីជាយ៉ាងណាក៏ដោយគេមិនទាន់អាចដឹងអំពីសមត្ថភាពនិងស្នាដៃរបស់លោកឈឹម ខាវីរូវឌ្ឃនៈភ្លាមៗទេពីព្រោះយ៉ាងណាក៏ត្រូវរង់ចាំឱ្យលោក នាយប៉ុស្តិ៍អង្គុយក្តៅគូទបន្តិចសិនដែរ។   គូរបញ្ជាក់ថាមានករណីបាត់បង់សម្ភារៈមួយបានកើតឡើងនៅវេលារសៀលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២២ បន្ទាប់ពីការប្រកាសចូលកាន់តំណែងរបស់លោកនៅប៉ុស្តិ៍កាលពីព្រឹក។ អាចនិយាយបានថាវាជារឿងកំប៉ិកកំប៉ុកចំពោះករណីបាត់សម្ភារៈបន្តិចបន្តួចប៉ុន្តែថាតើលោកមេប៉ុស្តិ៍អាចមានសមត្ថភាពដើម្បីស្វែងរករបស់ទ្រព្យដែលបាត់ទៅនោះឃើញឬទេ? បើតាមមន្ត្រីនគរបាលប៉ុស្ដិ៍ឃ្មួញក៏ដូចជាខណ្ឌសែនសុខយល់ឃើញថា យ៉ាងណាក៏ដោយវាមិនមែនជាការទទួលខុសត្រូវតែម្នាក់ឯងរបស់លោកនាយប៉ុស្តិ៍ដែលទើបកាន់តំណែងថ្មីនោះទេហើយម្យ៉ាងទៀតរឿងបាត់កាបូបមួយវាជាបញ្ហាកំប៉ិចកំប៉ុកខ្លាំងណាស់។ ប៉ុន្តែប្រសិនបើការបាត់បង់សម្ភារៈទាំងនេះគេមិនអាចរកឃើញត្រឡប់មកវិញនោះគឺមានន័យថាលោកមេប៉ុស្តិ៍គ្មានសមត្ថភាពទាល់តែសោះឬសមត្ថភាពខ្សោយ។ ការចោទប្រកាន់ឬការវាយតម្លៃទៅលើសមត្ថភាពរបស់មេប៉ុស្តិ៍ថ្មីនេះក៏ព្រោះតែមន្ត្រីនគរបាលទាំងឡាយក្នុងខណ្ឌសែនសុខហាក់ដូចជាមានការរើសអើងចំពោះបុគ្គលនេះដែលមកពីទីផ្សេង(ក្រៅប៉ុស្តិ៍,ក្រៅខណ្ឌ) ហើយមុខទទួលការងារនៅទីនេះ។…

Read More

អាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់ក្រុមអាជីវករលក់ដូរលើផ្លូវ ក្រោយផ្សារសាមគ្គី

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរៀបរៀបរយឡើងវិញ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍តាមដងផ្លូវ ខណៈដែលក្រុមអាជីវករបានយកផ្លូវសាធារណៈធ្វើជាទីកន្លែងសម្រាប់លក់ដូរ ម្ហូបសាច់ បន្លែ ផ្លែឈើជាដើម បង្កការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងផងដែរ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ១១៨ និងផ្លូវលេខ២២៣ ចំណុចខាងក្រោយផ្សារសាមគ្គី មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក…

Read More

ភ្ញាក់ផ្អើលនាយប៉ុស្តិ៍ឃ្មួញធ្លាក់ពីលើមេឃ  

  ភ្នំពេញ÷ថ្មីៗនេះមានការភ្ញាក់ហើយជាខ្លាំងនៅក្នុង ចំណោមមន្ត្រីនគរបាលតែបម្រើការនៅប៉ុស្តិ៍ឃ្មួញពីព្រោះថានឹងមាននាយប៉ុស្តិ៍ថ្មីមកដឹកនាំព្រោះតែនាយប៉ុស្តិ៍ចាស់ចូលនិវត្តន៍។ ភាពភ្ញាក់ផ្អើលជ្រួលច្របល់ក៏ព្រោះតែនាយប៉ុស្តិ៍ថ្មីនោះជាមុនុស្សត្រូវធ្លាក់ពីលើមេឃដែលក្រុមមន្ត្រីនគរបាលចាស់ៗនៅទីនោះមិនធ្លាប់ស្គាល់។ ប្រភពជជែកគ្នាមិនដាច់សូរពីព្រោះតែការតែងតាំងមន្ត្រីនាយនគរបាលប៉ុស្តិ៍ឃ្មួញនោះហាក់ដូចជាមិនបានសួរនាំមន្ត្រីនៅក្នុងប៉ុស្តិ៍នោះឡើយ។   បើតាមការជជែកតគ្នានៅក្នុងចំណោមមន្ត្រីនគរបាលនៅឯអធិការដ្ថាននគរបាលខណ្ឌសែនសុខបានបង្ហើបថា មន្ត្រីនគរបាលដែលត្រូវតែងតាំងជានាយប៉ុស្តិ៍ឃ្មួញនោះគឺមកពីអធិការរដ្ឋានខណ្ឌទួលគោក។ គេមិនដឹងថាអារឿងតែងតាំងមន្ត្រីមកពីអធិការនគរបាលខណ្ឌទួលគោកឲ្យធ្វើជានាយប៉ុស្តិ៍នគរបាលគោកឃ្លៀងនោះជារឿងត្រឹមត្រូវដែរឬយ៉ាងណានោះទេ។ ប៉ុន្តែពិធីប្រកាសចូល កាន់តំណែងផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗស្អែកឬខានស្អែកនេះហើយ។   ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងថាប្រសិនបើមានអ្នកចូលនិវត្តគួរតែផ្ដល់ឱកាសឲ្យមន្ត្រីនៅនឹងកន្លែងឡើងបំពេញភារកិច្ចការងារបន្ត។ គេមិនដឹងថាតើមន្ត្រីនគរបាលនៅប៉ុស្តិ៍ឃ្មួញគ្មានសមត្ថភាពឡើងធ្វើជាមេប៉ុស្តិ៍ឬយ៉ាងណាបានជាត្រូវយកមនុស្សពីកន្លែងផ្សេងឲ្យឡើងធ្វើជាមេប៉ុស្តិ៍យ៉ាងដូច្នេះ។ ប្រការនេះវាហាក់ដូចជាផ្ទុយទៅនឹងគោលការណ៍របស់ក្រសួងមហាផ្ទៃទៅហើយដែរ។យ៉ាងណាក៏ដោយវាមិនអាចបកក្រោយបានទេពីព្រោះថាពិធីប្រកាសមេប៉ុស្តិ៍ថ្មីនឹងធ្វើឡើងក្នុងពេលឆាប់ឆាប់នេះហើយ។   ការយកមន្ត្រីពីកន្លែងផ្សេងមកដាក់ឱ្យត្រួតត្រាលើមន្ត្រីនៅទីកន្លែងមួយមិនមែនជារឿងងាយស្រួលនោះទេ។ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសម្រេចរួចហើយចំពោះករណីមន្ត្រីនគរបាលនៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លៀងនេះ។ អ្វីដែលជាបញ្ហានោះគឺពួកមន្ត្រីនគរបាលតូចតាចនៅប៉ុស្តិ៍ឃ្មួញមានតែទ្រាំខាំមាត់សង្កត់ចិត្តតទៅទៀតប៉ុណ្ណោះ។ ការធ្វើការងារទាំងខាំមាត់សង្កត់ចិត្តគឺមិនសូវទទួលបានលទ្ធផលជាវិជ្ជមានផ្លែផ្កាធំដុំប៉ុន្មានទេ៕ដោយ៖…

Read More

ភ្ញាក់ផ្អើលនាយប៉ុស្តិ៍ឃ្មួញធ្លាក់ពីលើមេឃ

  ភ្នំពេញ÷ថ្មីៗនេះមានការភ្ញាក់ហើយជាខ្លាំងនៅក្នុង ចំណោមមន្ត្រីនគរបាលតែបម្រើការនៅប៉ុស្តិ៍ឃ្មួញពីព្រោះថានឹងមាននាយប៉ុស្តិ៍ថ្មីមកដឹកនាំព្រោះតែនាយប៉ុស្តិ៍ចាស់ចូលនិវត្តន៍។ ភាពភ្ញាក់ផ្អើលជ្រួលច្របល់ក៏ព្រោះតែនាយប៉ុស្តិ៍ថ្មីនោះជាមុនុស្សត្រូវធ្លាក់ពីលើមេឃដែលក្រុមមន្ត្រីនគរបាលចាស់ៗនៅទីនោះមិនធ្លាប់ស្គាល់។ ប្រភពជជែកគ្នាមិនដាច់សូរពីព្រោះតែការតែងតាំងមន្ត្រីនាយនគរបាលប៉ុស្តិ៍ឃ្មួញនោះហាក់ដូចជាមិនបានសួរនាំមន្ត្រីនៅក្នុងប៉ុស្តិ៍នោះឡើយ។ បើតាមការជជែកតគ្នានៅក្នុងចំណោមមន្ត្រីនគរបាលនៅឯអធិការដ្ថាននគរបាលខណ្ឌសែនសុខបានបង្ហើបថា មន្ត្រីនគរបាលដែលត្រូវតែងតាំងជានាយប៉ុស្តិ៍ឃ្មួញនោះគឺមកពីអធិការរដ្ឋានខណ្ឌទួលគោក។ គេមិនដឹងថាអារឿងតែងតាំងមន្ត្រីមកពីអធិការនគរបាលខណ្ឌទួលគោកឲ្យធ្វើជានាយប៉ុស្តិ៍នគរបាលគោកឃ្លៀងនោះជារឿងត្រឹមត្រូវដែរឬយ៉ាងណានោះទេ។ ប៉ុន្តែពិធីប្រកាសចូល កាន់តំណែងផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗស្អែកឬខានស្អែកនេះហើយ។ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងថាប្រសិនបើមានអ្នកចូលនិវត្តគួរតែផ្ដល់ឱកាសឲ្យមន្ត្រីនៅនឹងកន្លែងឡើងបំពេញភារកិច្ចការងារបន្ត។ គេមិនដឹងថាតើមន្ត្រីនគរបាលនៅប៉ុស្តិ៍ឃ្មួញគ្មានសមត្ថភាពឡើងធ្វើជាមេប៉ុស្តិ៍ឬយ៉ាងណាបានជាត្រូវយកមនុស្សពីកន្លែងផ្សេងឲ្យឡើងធ្វើជាមេប៉ុស្តិ៍យ៉ាងដូច្នេះ។ ប្រការនេះវាហាក់ដូចជាផ្ទុយទៅនឹងគោលការណ៍របស់ក្រសួងមហាផ្ទៃទៅហើយដែរ។យ៉ាងណាក៏ដោយវាមិនអាចបកក្រោយបានទេពីព្រោះថាពិធីប្រកាសមេប៉ុស្តិ៍ថ្មីនឹងធ្វើឡើងក្នុងពេលឆាប់ឆាប់នេះហើយ។ ការយកមន្ត្រីពីកន្លែងផ្សេងមកដាក់ឱ្យត្រួតត្រាលើមន្ត្រីនៅទីកន្លែងមួយមិនមែនជារឿងងាយស្រួលនោះទេ។ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសម្រេចរួចហើយចំពោះករណីមន្ត្រីនគរបាលនៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លៀងនេះ។ អ្វីដែលជាបញ្ហានោះគឺពួកមន្ត្រីនគរបាលតូចតាចនៅប៉ុស្តិ៍ឃ្មួញមានតែទ្រាំខាំមាត់សង្កត់ចិត្តតទៅទៀតប៉ុណ្ណោះ។ ការធ្វើការងារទាំងខាំមាត់សង្កត់ចិត្តគឺមិនសូវទទួលបានលទ្ធផលជាវិជ្ជមានផ្លែផ្កាធំដុំប៉ុន្មានទេ៕ដោយ៖ ចន្ទ លីហ្សា