ភ្នំពេញ- យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយសុំការបំភ្លឺទារប្រាក់ក្លាយសេវាគ្រប់ឯកសារដែលប្រជាពលរដ្ឋស្នេហ៍ចុះហត្ថលេខានិងបោះត្រានិងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល។ ក្នុងលិខិតពាក្យបណ្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលបាននៅថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២៣ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី ៧ខែកញ្ញាឆ្នាំ ២០២៣។ សេចក្តីមានចែងក្នុងកម្មវត្ថុនិងយោងខាងលើអង្គភាពប្រឆាំងអំពើពុករលួយសូមជម្រាបលោកថាអង្គភាពបានទទួលនិងពិនិត្យលើពាក្យប្ដឹងដែលបានលើកឡើងថាលោកនឹងលោកគង់វងចៅសង្កាត់ចោមចៅទីមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានទារប្រាក់ថ្លៃសេវាតាមតែអំពើរចិត្តលើគ្រប់ឯកសារនៅពេលដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខានិងបោះត្រាដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយ។ហើយចំពោះការស្នើសុំជួសជុលឬ សាងសង់ លោកនិងលោកកង វងតែងតែគំរាមដកហូតសម្ភារៈសាងសង់របស់ប្រជាពលរដ្ឋជាងនេះទៅទៀតរូបលោកនិងលោកកង វងចៅសង្កាត់ចោមចៅ១មិនបានបើកប្រាក់២០០ លានរៀលចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ជូនដល់មន្ត្រីឡើយ។សេចក្តីដូចបានរៀបរាប់ខាងលើសូមលោកបំភ្លឺករណីនេះមកអង្គភាពប្រឆាំងអំពើពុករលួយវិញឲ្យបានឆាប់ហើយការបំភ្លឺរបស់លោកគឺជាមូលដ្ឋានសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធីឬត្រូវបន្តលើពាក្យប្ដឹងនេះ៕
សម្ដេចធីបតីហ៊ុន ម៉ាណែត÷ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង១ខែ
ភ្នំពេញ÷មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង…
អគ្គនាយកដ្ឋានពន្ធដារ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់
ភ្នំពេញ ៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់អលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជីនិង ប្រការរបង់ពន្ធ ឬប្រព័ន្ធខ្វះ ឬបង់ពន្ធយឺត មេត្តាជ្រាបថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…
អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ភ្នំពេញ ៖ កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ…
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រគល់សញ្ញាបត្រដល់សិក្ខាកាមកម្ពុជាចំនួន ៣៤រូប មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ២០ថ្ងៃ នៅទីក្រុងឆុងឈីង ប្រទេសចិន
ឆុងឈីង, ចិន÷ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ និង លោក HE Ji ប្រធានមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង (Chongqing Creation Vocational College)…
ប្រជាពលរដ្ឋរងគ្រោដោយសារការរំលោភយកដីធ្លីលើកគ្នាទៅដាក់នៅក្រសួងរៀបចំដែនដីសុំជួយអន្តរាគមន៍
ភ្នំពេញ៖ប្រជាពលរដ្ឋ ប្រមាណជាង១០០នាក់ តំណាងអោយ៥២០គ្រួសារដែលរងគ្រោះដោយសារតែទិញដីឡូត៍បុរីភូមិខ្ញុំរបស់ ក្រុមហ៊ុនជេម ខេម ស្ថិតនៅក្នុងឃុំរការខ្ពស់ និងឃុំកណ្តោក ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ហើយត្រូវក្រុមហ៊ុន ហេងអភិឌ្ឍន៍រំលោភយក បានលើកគ្នាយកញាត្តិ ទៅដាក់នៅក្រសួង រៀបចំដែនដីនគររូបនីយកម្ម និងសំណង់ជាថ្មី ដើម្បី ទទួចស្នើសុំអោយជួយអន្តរាគមន៍។ ការតវ៉ានេះបានផ្ទុះឡើងជាថ្មី កាលពីវេលាម៉ោងប្រមាណ៨និង ៣០នាទីព្រឹកថ្ងៃទី២៧ខែ…
ពុទ្ធោអើយ!ព្រោះតែជីវភាពខ្វះខាតនិងពិការខំអង្គុយប៉ះកង់ទាំងយប់បែជាត្រូវរថយន្តបើកមកបុកបណ្តាលឲ្យស្លាប់
ភ្នំពេញ÷សូមកុំបើកបរក្នុងពេលពិសារគ្រឿងស្រវឹងអីព្រោះនៅពេលមានគ្រោះថ្នាក់កើតឡើងបណ្តាលអោយមានអ្នកស្លាប់និងរបួសដោយសារតែយើងជាអ្នកបង្ករឡើងជាក់ស្តែងដូចជាករណីនេះគ្នាមិនដឹងអីសោះមិនបានធ្វើខុសសោះខ្លួនពិការភាពមិនបានដើរសុំទានគេនោះគឺខិតខំនាំក្រុមគ្រួសារប្រកបរបរប៉ះកង់នាពេលយប់ដើម្បីបានប្រាក់បន្តិចបន្ទួចចិញ្ចឹមជីវិតតែបែជាអ្នកមានឡានមានលុយដើរផឹកស៉ីស្រវឹងបើកបរដោយខ្វះការប្រុងប្រយ័ត្នមកបុកពួកគាត់បណ្តាលជាងប៉ះកង់ជាជនពិការស្លាប់នៅនឹងកន្លែងចំណែកក្រុមគ្រួសារគាត់២នាក់ទៀតរងរបួសធ្ងន់ហើយដោយឡែកក្មេងប្រុសម្នាក់ដែនៅក្នុងរថយន្តក៏រងរបួសធ្ងន់ដែរ។ ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថាមានបុរសម្នាក់ សង្ស័យស្រវឹងបេីករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿនដូចហោះហើយក៏រេចង្លូតទៅបុកពួកគាត់តែម្តង។ ហេតុការណ៍គ្រោះថ្នាក់យ៉ាងរន្ធត់នេះកើតឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២៣ នៅត្រង់ចំណុចរបងព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT-6075 មានក្មេងចាស់ពីរនាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំឡើងទៅលើចឹញ្ចើមផ្លូវបុករឺម៉កប៉ះកង់ពេញទំហឹងបណ្ដាលឱ្យរឺម៉កប៉ះកង់ដាច់ជាបំណែក ខូចខាតទាំងស្រុង និងស្លាប់បុរសពិការជាជាងប៉ះកង់ម្នាក់ នៅនិងកន្លែងកើតហេតុនិងក្រុមគ្រូសារគាត់ពីរនាក់ទៀតងរបួសធ្ងន់…
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គលេខាធិការ…
នគរបាលឃាត់ខ្លួនជនសង័្សយ០៣នាក់ក្នុងករណីលួចម៉ូតូនិងសម្ភារៈអ្នកដទៃ
ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានអោយដឹងនៅរសៀលថ្ងៃ២៧ខែកញ្ញាឆ្នាំ២០២៣នេះថា,កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះបង្ក្រាបនិងឃាត់ខ្លួនពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ។ សមត្ថកិច្ចបានអោយដឹងថា,ជនសង្ស័យដែលឃាត់ខ្លួននោះទី១-ឈ្មោះ ឈៀង ពិសិដ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ (ជាម្ចាស់ម៉ូតូ) ទី២-ឈ្មោះរ៉ុង ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ និងទី៣-ឈ្មោះ អាត សំអាន ភេទប្រុស អាយុ៣៨ឆ្នាំ ទាំងបីនាក់មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល…
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ ទីក្រុងឆុងឈីង ប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា
ឆុងឈីង, ចិន÷ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាចិន(ឆុងឈីង)-អាស៊ាន ស្តីពីការអភិវឌ្ឍគុណភាព និងកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈ…
កិច្ចប្រជុំពិភាក្សា អង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ស្តីពី ការអនុវត្តច្បាប់របបសារព័ត៌មាន
ភ្នំពេញ÷នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត ក្រោមកិច្ចសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តកំពត បានរៀបចំកិច្ចប្រជុំពិភាក្សា អង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ស្តីពី ការអនុវត្តច្បាប់របបសារព័ត៌មាន នៅសណ្ឋាគារ សាន់នី ក្រុងកំពត…
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។ សូមជម្រាបថា ៖ ទិវាទេសចរណ៍ពិភពលោក តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់នូវប្រធានបទផ្សេងៗ ដើម្បីជារួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។…
ទិញផលិតផលខូចគុណភាព អស់រាប់រយពាន់ដុល្លារ យកទៅប្រើធ្វើឲ្យមុខខូចខ្ទេចអស់ !
ស្រ្តីរងគ្រោះបានបង្ហាញវីដេអូ និងប្រាប់ឲ្យដឹងថា ដបឈុតទឹកសារ៉ូម បាញ់ចេញខ្មៅហួសដេឡេ ពេលលេបបណ្តាលឲ្យខូចមុខ របក របើកខ្ទេចខ្ទីអស់ហើយ ពោលគឺស្បែកមុខស្តែងឡើងចេញសរសៃឈាមគួរឲ្យខ្លាចតែម្តង។ ហើយទឹកសារ៉ូមចេញព័ណ៌ខ្មៅហ្នឹង ពេលសួរនាំ អ្នកលក់បានប្រាប់ថា វាជា [យិនស៊ិន] តែយកមកលេបបែរជាធ្វើឲ្យខូចមុខខ្ទេចខ្ទីអស់ ខណៈនៅអាមេរិកដូចបានដឹងស្រាប់ហើយថា ទៅព្យាបាលទម្រាំបានមុខដូចដើមវិញ ត្រូវចំណាយលុយអស់រាប់ពាន់ដុល្លារឯណោះ។ ប្រភពពីស្រ្តីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ដោយសារតែជាមិត្តភក្តិរាប់អានគ្នា…
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបពិភាក្សាការងារជាមួយ លោក Hu Kaiqiang អគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ
(ឆុងឈីង, ចិន) ÷ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបពិភាក្សាការងារជាមួយ លោក Hu Kaiqiang អគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ (Trade…
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ
ភ្នំពេញ : ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធ ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ ចំណាត់ការ កន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់…
ជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន បើគិតជាទឹកប្រាក់ជាង ៤៣០លានដុល្លារនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ
ភ្នំពេញ ៖ តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់ពីឯកឧត្តម អ៊ុអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ អំឡុងពេលកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន»សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រ ទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុអិណូ…
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការពិសេសចំពោះកិច្ច ក្នុងការរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
ភ្នំពេញ ៖ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការពិសេសចំពោះកិច្ច ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោកអនុប្រធាន លោក…
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ជ្រើសរើសកម្ពុជា ជាប្រទេសដំបូងនៃបំពេញទស្សនកិច្ចផ្លូវការ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ…
ក្រសួងមហាផ្ទៃ ប្រកាសដល់សាធារណជនដែលរងភាពអយុត្តិធម៌ក្នុងពេលនគរបាលជាតិចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយ ផ្ដល់ព័ត៌មានតាមទូរសព្ទពីរខ្សែ
ភ្នំពេញ÷ដើម្បីប្រសិទ្ធភាពនៃការអង្កេតស្រាវជ្រាវភាពមិនប្រក្រតីរបស់មន្ត្រីនគរបាល ពេលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយ កន្លងទៅ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសដាក់លេខទូរសព្ទពីរខ្សែ គឺ 089 770 917 និង 089 371 007 សម្រាប់សាធារណជន ឬប្រជាពលរដ្ឋ ដែលទទួលរងភាពមិនប្រក្រតី ឬភាពអយុត្តិធម៌នៅពេលប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិចំណុះអង្គភាពប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម…