អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះចែវិញ្ញាបនបត្រសម្គាល់អចលវត្ថុរ (ប្លង់រឹង) ចំនួន១៤៨៤ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិត្រពាំងអណ្តូង

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានអញ្ជើញជាអធិបតីក្នុងពិធីចែវិញ្ញាបនបត្រសម្គាល់អចលវត្ថុរ (ប្លង់រឹង) ចំនួន១៤៨៤ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងអណ្តូង សង្កាតត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីលោក ប៊ិន សូឈី អនុប្រធានមន្ទីរទទួលបន្ទុកការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លោក យស់ វណ្ណា អនុប្រធានមន្ទីរទទួលបន្ទុកការងារសុរិយោដី ស្ថិតនៅក្នុងបរិវេណវត្តអនុណវត្តី។

សូមបញ្ជាក់ដែថា ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបានខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់អចលវត្ថុ ជូនប្រជាពលរដ្ឋរបស់ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំនួន ១៤៨៤ប័ណ្ណ។

ក្រោយពីទទួលបានប័ណ្ណវិញ្ញាបនបត្រសម្គាល់អចលវត្ថុស្របច្បាប់នេះហើយបងប្អូនប្រជាពលរដ្ឋក៏ថ្លែងអំណរគុណដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជាពិសេស លោកអភិបាលខណ្ឌពោធិ៍សែនជ័យតែម្តង៕ ដោយ៖ តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *