ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៤-៣០ ខែសីហា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០២២។

ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

* នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ទន្ទឹមនោះផ្នែកខ្លះ ក៏អាចមានភ្លៀងជាបង្ហូរផងដែរ។

២៖ តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C

* នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ។ ទន្ទឹមនោះផ្នែកខ្លះក៏អាចមានភ្លៀង ជាបង្គួរផងដែរ។

៣-តំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

* នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕

Leave a Reply

Your email address will not be published. Required fields are marked *