រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ដង្ហោយរកជំនួយបន្ទាន់ ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដ៏អាក្រក់

អ៉ីស្ថាមម៉ាបាដ ៖ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសរបស់លោកត្រូវការជំនួយហិរញ្ញវត្ថុ ជាបន្ទាន់ ដើម្បីដោះសា្រយបញ្ហាគ្រោះទឹកជំនន់ ហើយលោកសង្ឃឹមថាស្ថាប័នហិរញ្ញវត្ថុ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងគិតគូរពីផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន។ លោក…

Read More

បើកលឿនដូចហោះ រេចង្កូតទៅបុកថ្មក្រួសពេញទំហឹង បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បើករថយន្តក្នុងល្បឿនលឿន រេចង្កូតទៅបុកថ្មក្រួសពេញទំហឹង បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងភ្លាមៗ។ ហេតុការណ៍មួយនេះកើតឡើងនៅវេលាម៉ោង១២ រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែសីហាឆ្នាំ ២០២២ ត្រង់ចំណុចខាងមុខវិទ្យាល័យសុធារស តាមបណ្ដោយផ្លូវមហាវិថីព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យបានដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿងពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ…

Read More

លោក សុខ ឥសាន៖ សម រង្ស៊ី និងគូកនធ្វើបាតុកម្មនៅអាមេរិក ឲ្យដោះលែង សេង ធារី ជាកលថ្មី វាយប្រហាររាជរដ្ឋាភិបាល

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការធ្វើសកម្មភាពរបស់លោក សម រង្ស៊ី និងមនុស្សជំនិតរបស់លោក ក្នុងការធ្វើបាតុកម្មតាមរយៈការដាក់ញ្ញត្តិនៅសាលាក្រុងឡូវែល សហរដ្ឋអាមេរិក ឲ្យដោះលែងកញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ គឺជាឧបាយកលថ្មីរបស់ក្រុមប្រឆាំង ដឹកនាំដោយលោក សម…

Read More

លោក ពូទីន ត្រៀមជ្រើសរើសកងទ័ព ១៤ម៉ឺននាក់បន្ថែមទៀត ក្រោយបាត់បង់ទាហានរាប់ម៉ឺននាក់ នៅអ៊ុយក្រែន

មូស្គូ ៖ កងទ័ពអង់គ្លេស បានឲ្យដឹងថា រុស្ស៊ី បានបាត់បង់ទាហានរាប់ម៉ឺននាក់ នៅអ៊ុយក្រែន ហើយក្រុងម៉ូស្គូ កំពុង ព្យាយាមជ្រើសរើសទាហានបន្ថែម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ នៅពេលដែលសង្រ្គាមអូសបន្លាយដល់ខែទី៧ របស់ខ្លួន វិមានក្រឹមឡាំង នៅតែតឹងតែងលើចំនួនអ្នកស្លាប់ បន្ទាប់ពីផែនការរអាក់រអួលជាច្រើនខែ ហើយសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ…

Read More

ព្រះសង្ឃ ដែលបើករថយន្តខ្លួនឯង និងមានជាតិស្រវឹង ពេលនេះត្រូវបានចាប់ឱ្យផ្សឹកហើយ!

បន្ទាយមានជ័យ ៖ ព្រះសង្ឃដែលបានសេពគ្រឿងស្រវឹង ហើយបើករថយន្តខ្លួនឯង រ៉េចង្កូតទៅបុករថយន្ត១គ្រឿងទៀត កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ ពេលនេះត្រូវបានមន្រ្តីធម្មការ និងសាសនាខេត្ត ចាប់ផ្សឹកលាចាកសិក្ខាបទជាផ្លូវការហើយ។ សួមរំលឹកថា តាមប្រភពព័ត៌មាន បានឱ្យដឹងនៅមុនពេលកើតហេតុ មានរថយន្តម៉ាក RX.300 ពាក់ស្លាកលេខ ភ្នំពេញ 2J-8522 បើកបរដោយស្ត្រីម្នាក់…

Read More

អូទ្រីស ជំរុញសហភាពអឺរ៉ុប ដោះស្រាយបញ្ហាតម្លៃថាមពលកើនឡើង

បរទេស ៖ ប្រទេសអូទ្រីស បានគាំទ្រការអំពាវនាវឱ្យមានដំណោះស្រាយទូទាំងសហភាពអឺរ៉ុប ចំពោះវិបត្តិឆ្លងព្រំដែន ដែលកំពុងកើនឡើងនៃតម្លៃអគ្គិសនី ដែលកើនឡើងជាផ្នែកដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន។ អធិការបតីអូទ្រីស លោក Karl Nehammer បានលើកឡើងថា “ភាពឆ្កួត” នៃការកើនឡើងតម្លៃមានន័យថា “ទីផ្សារនឹងមិនគ្រប់គ្រងខ្លួនឯងនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ដំបូងឡើយ លោក…

Read More

ការនាំចូលប្រេងរបស់ឥណ្ឌា ពីរុស្ស៊ី ធ្លាក់ចុះជាលើកដំបូងចាប់តាំងពីខែមីនា ខណៈប្រទេសនេះបង្កើនការទិញប្រេងឆៅ របស់អារ៉ាប៊ីសាអូឌីត

ញូវដេលី ៖ ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ខែក្នុងខែកក្កដា ខណៈដែលប្រទេសនេះបង្កើនការទិញផលិតផលប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Business Insider។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌាបានទិញយកប្រេងឆៅចំនួន ៨៧៧,៤០០ បារ៉ែលក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ីកាលពីខែមុន ដោយបានធ្លាក់ចុះ ៧,៣ភាគរយ ពីទំហំពាណិជ្ជកម្មដែលបានកត់ត្រានៅក្នុងខែមិថុនា នៅពេលដែលវាបានយក ៩៥០,០០០ បារ៉ែលក្នុងមួយថ្ងៃ។ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកក្កដាតែមួយ ការនាំចូលជាមធ្យមក្រោម…

Read More

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តតាកែវ

តាកែវ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធថ្មីខេត្តតាកែវ។ ពិធីនេះមានការចូលរួមពីសំណាក់លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងមេបញ្ជាការរង…

Read More

សម្តេចតេជោ ដាក់បទបញ្ជាឱ្យទេសរដ្ឋមន្ត្រី គន់ គីម ត្រៀមខ្លួនឆ្លើយតបគ្រោះជំនន់ទឹកភ្លៀង តាមខេត្តជាប់ព្រំដែនថៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញបទបញ្ជាឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមលក្ខណៈសម្បត្តិឆ្លើយតបនឹងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តជាប់ជាមួយព្រំដែនប្រទេសថៃ។ ជាពិសេសត្រៀមជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាព បញ្ចៀសហានិភ័យដល់អាយុជីវិត។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីទឹកភ្លៀងដែលធ្លាប់ជាប់គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានបង្កឱ្យមានទឹកហូរធ្លាក់ពីភ្នំ និងពីប្រទេសថៃផង បង្កការជន់លិចនៅតាមតំបន់ទំនាបមួយចំនួន។ លោកទេសរដ្ឋមន្ត្រី…

Read More

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ គណៈប្រតិភូសមាជិកសភាអាមេរិក ដែលអញ្ជើញចូលជួបសម្តេចតេជោ ហ៊ុន សែន…

Read More

តាលីបង់ ចោទថាប៉ាគីស្ថាន អនុញ្ញាតឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន

កាប៊ុល ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិស្ដីទី នៃរដ្ឋាភិបាលតាលីបង់ បានចោទប្រកាន់ថា ប៉ាគីស្ថានបានអនុញ្ញាតឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីធ្វើសកម្មភាពវាយប្រហារ ក្នុងទឹកដីអាហ្វហ្កានីស្ថាន។ លោក មុលឡោះ មហំាម៉ាត់ យ៉ាក់កូប…

Read More

សមត្ថកិច្ចចុះពិនិត្យទីតាំងមួយនៅខេត្តព្រះសីហនុ រកឃើញជនជាតិថៃ ១៩នាក់ ដែលចូលមកកម្ពុជា ដោយខុសច្បាប់

ព្រះសីហនុ ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយ នៅភូមិ៦ សង្កាត់៤ ក្រុង សីហនុ ដោយបានរកឃើញជនជាតិថៃ ១៩នាក់ ដែលចូលមកកម្ពុជាដោយខុសច្បាប់។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ…

Read More

Lewandowski ស៊ុត ២គ្រាប់ ជួយ Barcelona យកឈ្នះក្រុមក្បែរបាតតារាង Valladolid

បាសេឡូណា ៖ ខ្សែប្រយុទ្ធចំណូលថ្មី Robert Lewandowski រកបាន ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៤ទល់នឹង០ របស់ក្រុម FC Barcelona ទៅលើគូប្រជែងឈរនៅលេខរៀងទី១៩ Real Valladolid ក្នុងសប្តាហ៍ទី៣ ជើងទី១ នៃពានអេស្ប៉ាញ La Liga…

Read More

អាវុធហត្ថរាជធានីភ្នំពេញ ហាត់សមបច្ចេកទេសបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាព

ភ្នំពេញ ៖ កាំភ្លើងវែង កាំភ្លើងខ្លី ចង់មានថ្វីដៃគឺត្រូវហ្វឹកហាត់ឲ្យបានញឹកញាប់។ ដោយបានការសហការ ពីនាយកគ្រប់គ្រង ទីលានបាញ់កាំភ្លើង ហនុមាន ដែលបានផ្តល់ទីតាំង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ហាត់សម បង្កើនសមត្ថភាព ពង្រឹងថ្វីដៃ លើជំនាញបាញ់កាំភ្លើង លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ នៃកងរាជអាវុធហត្ថ…

Read More

តម្លៃឧស្ម័ននៅអឺរ៉ុប នឹងឡើងដល់ ៥ ០០០អឺរ៉ូ នៅមុនដំណាច់ឆ្នាំនេះ

បរទេស ៖ លោក ឌ្មីទ្រី មេដវេឌេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា តម្លៃឧស្ម័ននៅអឺរ៉ុបអាចឡើងដល់ ៥ ០០០អឺរ៉ូនៅក្នុងទីផ្សារនៅមុនដំណាច់ឆ្នាំនេះ។ លោកបាននិយាយនៅក្នុងបណ្តាញតេឡេក្រាមថា «ជូនចំពោះប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃបណ្តាប្រទេសនៅសហភាពអឺរ៉ុប។ ពាក់ព័ន្ធនឹងការដំឡើងថ្លៃឧស្ម័នដល់ ៣ ៥០០អឺរ៉ូក្នុងមួយពាន់ម៉ែត្រគូប ខ្ញុំត្រូវបង្ខំចិត្តឱ្យដំឡើងការព្យាករតម្លៃដល់ ៥ ០០០អឺរ៉ូនៅចុងឆ្នាំ២០២២ នេះ។ ដោយក្តីគោរព»៕

ជំនួយហិរញ្ញវត្ថុ របស់អង់គ្លេស ឲ្យទៅប្រទេសអ៊ុយក្រែន នឹងអស់ពីស្តុក ត្រឹមចុងឆ្នាំនេះ

ឡុងដ៍ ៖ យោងប្រភពពីក្រសួងការពារជាតិអង់គ្លេស ដែលបានបញ្ជាក់ប្រាប់អ្នកក្រុមសារព័ត៌មាន និងត្រូវបានយកមកចេញផ្សាយ ដោយ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងឡុង នៅពេលនេះ គឺកាន់តែខិតមកជិតនឹងចំនួនកញ្ចប់ថិវកាចុងក្រោយហើយ ដើម្បីយកទៅជួយឲ្យអ៊ុយក្រែន។ ប្រភពដដែលបានអះអាងទៀតថា កញ្ចប់ថវិកាជំនួយ នឹងអស់ពីស្តុក នៅត្រឹមដំណាច់ឆ្នាំនេះ ខណៈដែលជំនួយកន្លងមក ដែលបានជួយទៅដល់អ៊ុយក្រែន មានប្រមាណជា…

Read More

Manchester United ព្រមព្រៀងលើតម្លៃផ្ទេរ ៨០លានផោន ក្នុងការទិញយកខ្សែប្រយុទ្ធស្លាប Antony របស់ Ajax

មេនឆេស្ទើ ៖ ថ្មីៗនេះដែរ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានព្រមព្រៀងជាមួយក្លិបហូឡង់ Ajax ក្នុងការទិញយកកីឡាករខ្សែប្រយុទ្ធ Antony ក្នុងតម្លៃ ៨០លានផោន។ កីឡាករអន្តរជាតិប្រេស៊ីល វ័យទើបតែ ២២ឆ្នាំខាងលើនេះ នឹងធ្វើដំណើរមកដល់ក្លិប Man Utd ក្នុងរយៈពេល ៤៨ម៉ោងខាងមុខ…

Read More

ស្លាប់កម្មករបូមខ្សាច់ម្នាក់ ក្នុងការដ្ឋានអាជីវកម្មខ្សាច់យីហោ ប៊ុក ហាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ កម្មករបូមខ្សាច់ម្នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ នៅក្នុងការដ្ឋានបូមខ្សាច់ យីហោ ប៊ុន ហាក់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។ ប្រភព័ត៌មានប្រាប់ឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់ដែលបណ្តាលឲ្យកម្មករបូមខ្សាច់ម្នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ កើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅក្នុងចំណុចការដ្ឋានអាជីវកម្មបូមខ្សាច់លក់ខ្សាច់ ផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង…

Read More

ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បដិសេធមិនពាក់ព័ន្ធនឹងល្បែងស៊ីសងច្រើនប្រភេទ នៅក្រុងកំពតនោះទេ

កំពត ៖ លោក អុឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពត បានចេញមុខបដិសេធចំពោះការលើកឡើងថា លោកនឹងក្រុមគ្រួសារមិនមានជាប់ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងតាមអ៊ីនធឺណិតច្រើនប្រភេទនៅក្រុងកំពតនោះទេ។ ជាងនេះទៅទៀត លោកអះអាងថា រូបភាពដែលសមត្ថកិច្ចនាំស្ត្រីម្នាក់ មកធ្វើកិច្ចសន្យានោះមិនមែនជាភរិយារបស់លោកទេ។ សមត្ថកិច្ចខេត្តកំពតថ្មីៗនេះ បានបង្ក្រាបទីតាំងស្នូកឃ័រមួយកន្លែង ហើយបាននាំម្ចាស់ទីតាំងមកធ្វើកិច្ចសន្យាមិនឲ្យមានសិស្សសាលាចូលលេងល្បែង snooker នៅទីនោះទៀតឡើយ។ សេចក្តីរាយការណ៍ដែលនាំឲ្យមានការយល់ច្រឡំនោះថា…

Read More

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ លីម តិចម៉េង ដែលឈ្នះជាម្ចាស់ពានកម្មវិធី «Cambodian Idol» រដូវកាលទី៤

ភ្នំពេញ ៖ ទីបំផុតកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤ រកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។ ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអសារទចំពោះបេក្ខជន លីម តិចម៉េង ដែលឈ្នះជាម្ចាស់ពានកម្មវិធី…

Read More