លទ្ធផលសរុបរបស់ក្រុមទាំង១៦ នៃការប្រកួតពានរង្វាន់ League Cup ឆ្នាំ២០២២

ភ្នំពេញ ៖ សម្រាប់លទ្ធផលសរុបរបស់ក្រុមទាំង១៦ នៃការប្រកួតបើកឆាកពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ នាចុងសប្តាហ៍សប្តាហ៍កន្លងទៅដែលមាន ៨គូប្រកួត។

ការប្រកួតនៅថ្ងៃសៅរ៍ ទី៣០ ខែមេសារួមមាន៖

១៖ ណាហ្គា ១-១ ISI ដង្កោសែនជ័យ

២៖ គិរីវង់សុខសែនជ័យ ៥-២ កោះកុងអេហ្វស៊ី

៣៖ ព្រះខ័នរាជស្វាយរៀង ៦-០ សៀមរាបអេហ្វស៊ី

៤៖ កងយោធពលខេមរភូមិន្ទ ៣-១ អគ្គិសនីកម្ពុជា។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី០១ ខែឧសភាវិញរួមមាន៖

១៖ បឹងកេត ១-០ សាលាបាល់ទាត់ជាតិបាទី

២៖ អង្គរថាយហ្គឺរ ០-១ ព្រៃវែងអេហ្វស៊ី

៣៖ ភ្នំពេញក្រោន ៣-០ នគរបាលជាតិ

៤៖ វិសាខា ៦-០ ណិចស្តិបអេហ្វស៊ី។

តាមរយៈលទ្ធផលប្រកួតបើកឆាកពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ នេះដែរដែលត្រូវបានបញ្ចប់សប្តាហ៍ទី១ ដោយមានក្រុមព្រះខ័នរាជស្វាយរៀង ទទួលបាន៣ពិន្ទុ និងឈរនៅកំពូលតារាងជាបណ្តោះអាសន្ត ក្រោយពីបានបំបាក់ក្រុមភ្ញៀវសៀមរាបអេហ្វស៊ី នៅក្នុងលទ្ធផល ៦-០ បន្ទាប់ពីក្រុមកងយោធពលខេមរភូមិន្ទយកឈ្នះ អគ្គិសនីកម្ពុជា ៣-១ និងទទួលបាន ៣ពិន្ទុនៃពូល B ជាមួយគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *