V Rich មានចក្ខុវិស័យច្បាស់លាស់ ផ្តោតលើផលិតផល ដែលមានគុណភាពល្អ

ភ្នំពេញ ៖ កញ្ញា តេង ឆេងអាន អគ្គនាយិកាក្រុមហ៊ុន បានអោយដឹងថា ថ្ងៃនេះក្រុមហ៊ុន បានប្រកាសបង្ហាញពីដៃគូរសហការ លើផលិតផល អាហារបំប៉ន សុខភាព ផលិតផលថែរក្សាស្បែក នោះគឺ V Rich ហើយ V Rich ក៏នឹងបង្កើតអាជីវកម្ម ដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបង្កើនប្រាក់ចំណូល ប្រចាំថ្ងៃ ទាំងក្នុងស្រុកនិងក្រៅស្រុក ដោយចំណាយតិចចំណេញច្រើន ព្រោះតែក្រុមហ៊ុន មាន System ក្នុងការទប់ស្កាត់ជូនពួកគាត់ ផងដែរ។

អគ្គនាយិកាវ័យក្មេង រូបស្រស់ម្នាក់នេះ បានបន្តថា V Rich មានចក្ខុវិស័យច្បាស់លាស់ ដោយផ្តោតលើផលិតផល ដែលមានគុណភាព ពិតៗ ជូនដល់អតិថិជនអ្នកប្រើប្រាស់ ព្រមទាំងផ្តល់ផលិតផលសំខាន់ ជូនដល់តំណាងចែកចាយ ដើម្បីជាទំនុកចិត្តក្នុងការលក់ មិនថាជាស្រ្តីមេផ្ទះ មិនថាជាម្ចាស់អាជីវកម្ម គឺសម្រាប់មនុស្សគ្រប់វ័យ អាចយកទៅប្រើប្រាស់បានទាំងអស់។

កញ្ញា តេង ឆេងអាន បន្ថែមថា V Rich មានគោលដៅ មានផលិតផលល្អ មានក្រុមហ៊ុនច្បាស់លាស់ មានទាំងអ្នកជំនាញ ទាំងអ្នកមានបទពិសោធន៍ ទៅអោយតំណាងចែកចាយ សម្រាប់អតិថិជន ដែលជាអ្នកប្រើប្រាស់ នូវផលិតផលដែលមានគុណភាព។ ក្នុងនោះផងដែរ ក្រុមហ៊ុន ក៏មានបង្រៀនពីវិធីសាស្រ្ត ក្នុងការឡាយលក់ និងចែករំលែក នូវចំណេះជំនាញ និងបទពិសោធន៍ ជាច្រើន ទៀតដល់តំណាងចែកចាយផងដែរ។

អគ្គនាយិកាវ័យក្មេង កញ្ញា តេង ឆេងអាន បញ្ជាក់ថា VRich ទើបតែចាប់បដិសណ្ឋិបាន៤ខែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រ ពីសំណាក់អតិថិជន មានការកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ច្រើនឡើងៗ ហើយ VRich ក៏គ្រោងនឹងពង្រីកវិសាលភាព មិនមែនតែនៅក្នុងប្រទេសនោះទេ គឺគ្រោងនាំទៅកាន់ប្រទេសនានា ក្នុងតំបន់ និងទីផ្សារអន្តរជាតិ ថែមទៀតផង៕

 

Leave a Reply

Your email address will not be published. Required fields are marked *