ឧកញ៉ា យិន វែងអាន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

(ភ្នំពេញ)៖ ឧកញ៉ា យិន វែងអាន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

Read More

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ផ្តាំផ្ញើ ៥ចំណុច ក្នុងពិធីប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជាអធិបតីពិធីប្រកាសសមាសភាពក្រុមការងារចល័ត និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង នៅទីស្នាក់ការគណបក្សសង្កាត់ជើងទឹក។…

Read More

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ​ បណ្ដាលឱ្យ​យោធិន ២០នាក់ស្លាប់

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅយប់ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៤​ បានថ្លែងថា​ ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់…

Read More

ឯកឧត្តមបណ្ឌិត ឃន ជឺ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ

ភ្នំពេញ÷យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ឃន ជឺ បានបង្ហោះកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះថា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ បន្តស្វែងយល់អំពីយុវជនអាល្លឺម៉ង់ ក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រងដើម្បីការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន

ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនានិងស្ដាប់បទបង្ហាញអំពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន»។…

Read More

ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានបញ្ចាក់ថា​ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មានករណីក្មេងស្ទាវមួយក្រុម ប្រមាណ១៤នាក់ ជិះម៉ូតូចំនួន ០៧គ្រឿង ប្រដាប់ដោយ ដាវ កាំបិត និងផ្គាក់ បានធ្វើសកម្មភាពកាប់លើជនរងគ្រោះត្រូវចំនួន ២កន្លែង…

Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ !

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានបង្ហោះលើផេកថា ៖ ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនិងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។…

Read More

តុលាការខេត្តកំពត បានបង្កកគណនីធនាគារក្រុមហ៊ុនជាសារ៉ន ចំនួន៩៥ និងអចលនវត្ថុ ១.៧៩១ក្បាលដី

ខេត្តកំពត ៖ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ៦.ក អ្នកនាំពាក្យសាលាដំបូងខេត្តកំពត មានកិត្តិយស សូមជម្រាបជូនសាធារណជន គ្រប់បណ្តាញសារព័ត៌មាន និងភាគីពាក់ព័ន្ធ អំពីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តកំពត ដូចខាងក្រោម៖…

Read More

ព័ត៌មានជាតិហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាព ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ចុងនីតិកាលទី៦ នៃរដ្ឋសភា និងតែងតាំងជាថ្មីម្ដងទៀតនៅនីតិកាលទី៧ នៃរដ្ឋសភា។ ក្រោយលោក ព្រាប កុល ទទួលបានការតែងតាំង លោក ទទួលបានការវាយប្រហារ និងរិះគន់ពីសំណាក់ក្រុមប្រឆាំងយ៉ាងចាស់ដៃ។ តើមូលហេតុអ្វីបានជាក្រុមប្រឆាំងតែងតែវាយប្រហារ…

Read More

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ

រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារកំណែទម្រង់វិមជ្ឈការ ព្រមទាំងគម្រោងបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃកិច្ចជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស នៅទីក្រុងប៊េន កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ សំណើទាំង ៣ចំណុច ដែលស្នើឡើងដោយឯកឧត្តមអភិសន្តិបណ្ឌិត…

Read More

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Carson K. Sigrah ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋសហព័ន្ធមីក្រូណេស៊ី ដើម្បីស្នើសុំឱ្យមីក្រូណេស៊ីពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

បាងកក, ថៃ÷ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Carson K. Sigrah…

Read More

នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប

ភ្នំពេញ÷នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន ខេល័រ GIZ អង្គការ Wat4cam និងចូលរួមពីគម្រោង(PCRL) បើកវគ្គបណ្ដុះបណ្ដាល ស្តីពី «វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ផលិតកម្មដំណាំស្រូវពូជ ប្រព័ន្ធត្រួតពិនិត្យគុណភាពពូជដំណាំ និងប្រព័ន្ធផលិតកម្មស្បៀងគិតគូរដល់អាហារូបត្ថម្ភ» ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ប្រចាំខេត្តកំពង់ធំ និងសៀមរាប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៦ ខែមេសា…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់

សហព័ន្ធស្វីស ៖ ឈានចូលថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ នេះ ត្រូវនឹងពេលរសៀលម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ស្ដាប់បទបង្ហាញ ចំនួនពីរ គឺ ៖…

Read More

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

(បាងកក, ថៃ) ថ្ងៃទី២៣ ខែមេសា ២០២៤ នៅទីស្នាក់ការ UNESCAP នាទីក្រុងបាងកក តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលនៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក…

Read More

ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

ភ្នំពេញ÷នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋ…

Read More

សម្តេចតេជោ ហ៊ុន សែន ទទួលយកការសុំអភ័យទោសរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ទទួលយកការសុំអភ័យទោសរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងស្មារតីបង្រួបបង្រួមជាតិ ។ សម្តេចតេជោ ហ៊ុន សែន…

Read More

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Fekitamoeloa Katoa ‘Utoikamanu រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រតុងហ្គា ដើម្បីស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

បាងកក, ថៃ÷ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Fekitamoeloa Katoa ‘Utoikamanu…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ អញ្ជើញស្ដាប់បទបង្ហាញ ស្ដីពី «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង» នៅសហព័ន្ធស្វីស!

សហព័ន្ធស្វីស៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញនេះ ត្រូវនឹងពេលរសៀលនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញស្ដាប់បទបង្ហាញលើប្រធានបទចំនួន២ គឺ «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង»។ បទបង្ហាញនេះ បានធ្វើឡើងនៅសាលប្រជុំ សណ្ឋាគារ…

Read More

អតីតសិស្សសាលាបាក់ទូកទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ចូលរួមបុណ្យសព អតីតអ្នកគ្រូជីវវិទ្យា ជើងចាស់០១រូប!

ភ្នំពេញ÷អ្នកគ្រូ ប៊ិន បូរ៉ែន ជាអតីតគ្រូបង្រៀនជីវវិទ្យា នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ព្រមជាមួយ អតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក រួមមានទាំង ឯកឧត្តម…

Read More