ឯកឧត្តមបណ្ឌិត ឃន ជឺ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ

ភ្នំពេញ÷យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ឃន ជឺ បានបង្ហោះកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះថា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។

តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប។ គម្រោងនេះមានអត្ថប្រយោជន៍ដ៍ច្រើនលើសលប់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើងគ្រប់ជំនាន់៕

Leave a Reply

Your email address will not be published. Required fields are marked *