ច្បាស់ហើយ! Kante និង Chilwell របស់ Chelsea អវត្តមានការប្រកួតប៉ះ Man Utd ដោយសាររបួស

ឡុងដ៍ ៖ ខ្សែបម្រើប្រយុទ្ធ N’Golo Kante របស់ក្លិប Chelsea ត្រូវបានគេកំណត់ថា នឹងខកខានការប្រកួតក្នុងលីគ Premier League នាថ្ងៃអាទិត្យសប្តាហ៍នេះ ដែលត្រូវប៉ះនឹងក្រុម Manchester United ដោយសារតែបញ្ហារបួស។

ដូចគ្នានោះដែរ ស្របពេលដែលក្លិបកំពុងរង់ចាំកីឡាករការពារផ្នែកខាងឆ្វេង Ben Chilwell ជាសះស្បើយ ដោយត្រូវការការវះកាត់ ជាមួយនឹងបញ្ហាស្រដៀងគ្នាដែរ។ នេះបើតាមសម្តីអ្នកចាត់ការ Thomas Tuchel ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

កីឡាករ Kante និង Chilwell បានទទួលរងរបួសជង្គង់របស់ពួកគេនៅក្នុងការប្រកួត UEFA Champions League ហើយត្រូវបានប្តូរចេញពីការប្រកួត កាលពីពាក់កណ្តាលសប្តាហ៍នេះក្នុងលទ្ធផលឈ្នះ Juventus។

ក្រុមនាំមុខគេ Chelsea នៅតារាង Premier League ដែលមាន ២៩ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ១២ប្រកួតនោះ គឺមាន ១២ពិន្ទុនាំមុខក្រុមលេខរៀងទី៨ Man Utd ដែលត្រូវប៉ះគ្នានារាត្រីថ្ងៃអាទិត្យស្អែកនេះនៅទឹកដី Stamford Bridge៕

Leave a Reply

Your email address will not be published. Required fields are marked *