ព័ត៌មានជាតិ

ឯកអគ្គរដ្ឋអាមេរិក ចូលរួមរំលែកមរណទុក្ខ ចំពោះព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជា ការយាងទិវង្គតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានលើកឡើងនៅក្នុងបណ្តាញសង្គម Twitter របស់លោកថា យើងបានទទួលដំណឹង ដ៏ក្រៀមក្រំនៃការសោយទិវង្គតក្នុងព្រះជន្ម ៧៧ព្រះវស្សា របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលមុខងារសាធារណៈរបស់ព្រះអង្គ រួមមានតួនាទីជានាយករដ្ឋមន្ត្រីទីមួយ នៃកម្ពុជា ក្នុងឆ្នាំ១៩៩៣-១៩៩៧។ ឯកអគ្គរដ្ឋអាមេរិក…

Read More

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០១ ខែធ្នូ ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំវិសាមញ្ញនីតិកាលទី៤

ភ្នំពេញ ៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងធ្វើទ្បើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា…

Read More

ការរៀនសូត្រ កាន់តែមានសុវត្ថិភាពជាងមុន ជាមួយនឹងកម្មវិធីឌីជីថល

ភ្នំពេញ ៖ ជំងឺកូវីដ-១៩ ដែលឆ្លងរាតត្បាត ទូទាំងសាកលលោក បានបង្កផលប៉ះពាល់ ដល់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផង។ ក្នុងអំឡុងពេលនៃការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតនេះ សាលារៀនត្រូវបានបិទទ្វារ ដែលនាំឲ្យរំខានដល់ប្រព័ន្ធអប់រំ ។ ភាពប្រឈមចំពោះវិស័យអប់រំ គឺមានទំហំធំធេងណាស់ ។ ហើយ SIS Cambodia បានត្រូវបង្កើតឡើងដើម្បីដើរ…

Read More

សម្តេចក្រឡាហោម ស ខេង ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ តាមសារលិខិតចូលរួមរំលែកទុក្ខ, សម្តេចក្រឡាហោម មានសេចក្តីរន្ធត់ តក់ស្លុត និងសង្វេគសោកស្ដាយឥតឧបមា ចំពោះដំណឹងដ៏ក្រៀមក្រំនៃការយាងសោយព្រះទិវង្គតរបស់…

Read More

ព្រះសព សម្តេចក្រុមព្រះ នឹងយាងដង្ហែមកកាន់កម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថា ព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងត្រូវយាងដង្ហែមកកាន់កម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ព្រឹកថ្ងៃនេះ! នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជណាចក្រកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីឡាវថ្មី បានធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ…

Read More

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនយុវជនជេរប្រមាថមន្ត្រីចរាចរណ៍ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។ ជនសង្ស័យមាន ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។ លោក…

Read More

គណៈកម្មាធិការចម្រុះ បន្តចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែង ដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញារប័ណ្ណ

កណ្ដាល ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការចម្រុះ ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ រណ្ដៅដី ថ្ម គ្រួស បានដឹកនាំកម្លាំងចម្រុះ មន្ទីរពាក់ព័ន្ធ រួមទាំងអជ្ញាធរស្រុក ចុះពិនិត្យមើលទីតាំងរណ្ដៅដីមួយកន្លែង ដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញាប័ណ្ណ និងតម្រូវឲ្យស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតពីររណ្ដៅដីមួយនេះ។ ក្នុងឱកាសចុះពិនិត្យមើលទីតាំងរណ្ដៅដី ក្នុងភូមិសាស្រ្តឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង…

Read More

មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បង្កើតកន្លែងបង្កាត់ពូជ «សត្វខ្សឹប» លើកដំបូងគេលើពិភពលោក

សៀមរាប ៖ ស្រុកបន្ទាយស្រី ត្រូវបានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) យកធ្វើជាទីកន្លែងបង្កាត់ពូជ «សត្វខ្សឹប» លើកដំបូងគេនៅលើពិភពលោក ដែលស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាន នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបតែត្រូវបានបញ្ចប់ការសាងសង់រួចរាល់។ យោងតាមហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា កន្លែងបង្កាត់ពូជបក្សីដែលជិតផុតពូជមួយនេះ ជាកម្មវិធីបង្កាត់ពូជសត្វខ្សឹបដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលនឹងផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាពដល់សត្វខ្សឹប ដែលត្រូវបានសង្គ្រោះឱ្យស្តារសម្បទាឡើងវិញ…

Read More

សម្តេចតេជោ ហ៊ុន សែន យកការមើលរូបថតចាស់ៗ ដើម្បីបំបាត់ភាពនឿយហត់ រឿងនយោបាយក្នុងសប្តាហ៍នេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍មួយសន្លឹក ដែលអភិបាលខេត្តកែប បានផ្ញើជូនសម្តេច។ សម្តេចតេជោ បានលើកឡើងថា សម្តេចមិនដែលបានឃើញរូបថតមួយសន្លឹកនេះឡើយ។ សម្តេចតេជោ បានសន្និដ្ឋានរូបថតនេះថតនៅឆ្នាំ១៩៨៦ ពេលដែលសម្តេចមានអាយុ ៣៤ឆ្នាំ។…

Read More

ពិធីដាំកូនឈើចំនួន៣៥០ដើម នៅទីតាំងអាជ្ញាបណ្ណក្រុមហ៊ុន  A.S.O For Word Co, Ltd  ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច

កំពត ៖ នៅព្រឹកថ្ងៃសុក្រ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក លោកមេបញ្ជការរងកងរាជអាវុធហត្ថ លោកអធិការរងនគរបាល លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក…

Read More

កម្ពុជា-វៀតណាម សហការ និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទោះជួបវិបត្តិកូវីដ១៩

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ទោះបី កម្ពុជា-វៀតណាម ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរសហការគ្នាយ៉ាងល្អ និងជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញ ទៅមក ក្នុងស្មារតីអ្នកជិតខាងល្អ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយ តាំង…

Read More

ធំក្លិនស្អុយទៀតហើយ! ដីព្រៃភ្នំអង្គុញ នៃសហគមន៍ផ្តៅ កំពុងប្រឈមនឹងហានិភ័យរលាយបាត់បង់ ពីដីរបស់រដ្ឋ មកជាដីរបស់ឯកជនវិញ

កំពត ៖ បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ព្រែកត្នោត បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដីព្រៃរបស់រដ្ឋនៅចំណុចភ្នំអង្គុញ ស្ថិតនៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានគេជួលក្រុមកម្មករមកកាប់ព្រៃធ្វើរបង និងកាយព្រំធ្វើផ្លូវហ៊ំុព័ទ្ធដីបំណងយកធ្វើជាកម្មសិទ្ធិឯកជន ដែលគេថា សង្ស័យជាដីនៃឧទ្យានជាតិ។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់កំពុងមានការព្រួយបារម្ភនូវដីរបស់រដ្ឋ ដែលប្រឈមនឹងការរលាយបាត់បង់ ព្រោះតែការទន្រ្ទកាន់កាប់ជាឯកជន ពីសំណាក់ក្រុមឈ្មួញដី អ្នកមានលុយ…

Read More

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ប្រាប់ធុរកិច្ចអាស៊ី-អឺរ៉ុបថា កម្ពុជាកំពុងខិតខំប្រែក្លាយខ្លួន ឲ្យទៅជាទីតាំងផលិតកម្ម

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា ក៏ដូចជាប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ី បាននិងកំពុងខិតខំប្រែក្លាយខ្លួន ឲ្យទៅជាទីតាំងផលិតកម្ម និងធុរកិច្ច ហើយមានទីផ្សារនាំចេញកាន់តែធំ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក…

Read More

រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំចំនួន១៦៤០គ្រឿងហើយ បានមកបង់ពន្ធ ទទួលចំណូល១៧.៣លានដុល្លារ

ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន…

Read More

រដ្ឋសភា តែងតាំងសមាសភាពខុទ្ទកាល័យ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, លោក គឹម សន្តិភាព ជានាយកខុទ្ទកាល័យ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចេញសេចក្តីសម្រេចមួយតែងតាំង នាយក នាយករង ទីប្រឹក្សាបច្ចេកទេស ផ្នែកទំនាក់ទំនងសាធារណៈ ជំនួយការ និងលេខាធិការនៃខុទ្ទកាល័យ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។ សមាសភាព ខុទ្ទកាល័យលោក…

Read More

សម្ដេច ស ខេង សង្ឃឹមថា ទូតសិង្ហបុរីថ្មី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញ ក្ដីសង្ឃឹមថា ទូតសឹង្ហបុរីថ្មី នឹងរួមចំណែកបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សឹង្ហបុរី ឲ្យកាន់តែរីកចំរើនថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មី ប្រចាំកម្ពុជា…

Read More

មិនធម្មតា!! ដេញវាយនគរបាលចរាចរណ៍នៅស្ពានអាកាសស្ទឹងមានជ័យបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលជាខ្លាំង ខណៈដែលបុរសម្នាក់បានដេញវាយប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកផ្អេីលពេញផ្លូវ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ កែងនឹងផ្លូវលេខ២៧១ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ យោងតាមសម្ដីសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។ ខណ:ដែលសមត្ថកិច្ចកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូ…

Read More

លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់ តាមដងទន្លេ និងនៅតាមដងផ្លូវសាធារណៈ ពិសេសនៅរាជធានីភ្នំពេញទាំងមូល

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរទាំងអស់ពិសេស អាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រនិងមូលដ្ឋាននៅតាមដងទន្លេត្រូវមានវិធានការអោយបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសឲ្យប្រក្រតីឡើងវិញ។ ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងរៀបចំឲ្យបានល្អប្រសើរផងដែរ។ ការជំរុញនិងណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference )…

Read More