ពិធីដាំកូនឈើចំនួន៣៥០ដើម នៅទីតាំងអាជ្ញាបណ្ណក្រុមហ៊ុន  A.S.O For Word Co, Ltd  ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច

កំពត ៖ នៅព្រឹកថ្ងៃសុក្រ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក លោកមេបញ្ជការរងកងរាជអាវុធហត្ថ លោកអធិការរងនគរបាល លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានអញ្ជើញចូលរួមដាំកូនឈើអាកាស្យាប្រភេទស្លឹកធំ ចំនួន ៣៥០ដើម លើទីតាំងដីអាជ្ញាបណ្ណរបស់ក្រុមហ៊ុន A.S.O For Word Co, Ltd  ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

មានប្រសាសន៍ក្នុងពិធីដាំកូនឈើនេះ លោកអភិបាលស្រុក បានបញ្ជាក់ថា ដោយអនុវត្តគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត គ្រប់ទីតាំងដីអាជ្ញាបណ្ណទាំងអស់ត្រូវអនុវត្តដាំកូនឈើឡើងវិញ ដើម្បីជួយលម្អសោភ័ណភាពឱ្យមានពណ៌បៃតង និងត្រូវបន្តយកចិត្តទុកដាក់ចូលរួមថែរក្សាការពារកូនឈើ ព្រៃឈើ ដោយទប់ស្កាត់ និងបង្រ្កាបការកាប់ទន្រ្ទានយកដីព្រៃឈើខុសច្បាប់ ការពារភ្លើងឆេះព្រៃ ក៏ដូចជាបទល្មើសផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ការដាំកូនឈើនៅថ្ងៃនេះជាជំហ៊ានដំបូងជាប្រភេទកូនឈើអាកាស្យាស្លឹកធំ និងជាជំហ៊ានបន្ទាប់ លោកអភិបាលស្រុកបានកំណត់ឲ្យក្រុមហ៊ុនអាជ្ញាប័ណ្ណដាំបន្ថែមប្រភេទកូនឈើប្រណិតជាច្រើនប្រភេទទៀត ក្នុងការចូលរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថានទូទាំងស្រុកកំពង់ត្រាច៕

Leave a Reply

Your email address will not be published. Required fields are marked *