ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅភូមិអង្កោល ធ្វើអោយភាគីគូរទំនាស់ដែលជាថៅកែគ្រឿងចក្រដឹកដីម្នាក់ប្រើហឹង្សាទាំងកម្រោល ដោយមិនយកច្បាប់មកអនុវត្តន៍

ខេត្តកែប៖ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅភូមិអង្កោល ឃុំអង្កោលស្រុកដំណាក់ចង្អើរ ខេត្តកែប បានអោយដឹងថា រឿងទំនាស់ដីធ្លីនៅភូមិឃុំខាងលើ បានកើតឡើងជាច្រើនឆ្នាំមកហើយ ហើយរឿងទំនាស់នេះ បានកើតឡើងរវាងក្រុមគ្រួសារលោកសឹង ជុំ និងក្រុមគ្រួសារលោកកៅ ដន ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប មហាជនបានងឿងឆ្ងល់ថា រឿងរ៉ាវទំនាស់ដីធ្លីពាក់ព័ន្ធតែផ្លូវច្បាប់សោះ ហេតុអីមិនយកច្បាប់មកដោះស្រាយ? បែជាយកហឹង្សាប្រើជំនួសច្បាប់ទៅវិញ។

ហើយជនបង្កហឹង្សាខាងលើ ត្រូវបានគេស្គាល់ ឈ្មោះសឹង ជុំ ហើយលោកសឹង ជុំ រូបនេះ ត្រូវបានគេដឹងថា លោកជាថៅកែគ្រឿងចក្រនិងរថយន្តដឹកដីនៅមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប លោកជាឈ្មួញរកស៊ីមុខរបរដឹកដីជើងខ្លាំងម្នាក់ ពីព្រោះកន្លមកលោកសឹង ជុំ បានចាក់ដីល្មើសច្បាប់ចូលឆ្នេរសមុទ្រជាប់ជើងភ្នំបារាំឆ្នេរអង្កោល និងចាក់ដីរំលោភចូលដីចំណីព្រែក:របស់រដ្ឋ នៅចំណុចអន្លុងធ្លក់ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ លោកសឹង ជុំ មានតួនាទីត្រឹមតែឈ្មួញរកស៊ីតូចតាចសោះ ក៏ប៉ុន្តែភាពក្អេងក្អាងរបស់លោក មើលទៅពិតខ្លាំងជាងអាកោខ្ទេះ ដាក់មេទៅទៀត តែអ្វីដែលបង្ហាញច្បាស់ពីចរិកពិតរបស់លោកនោះ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកបានប្រើហឹង្សាជាមួយគូរជម្លោះរឿងដីធ្លីមួយនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

យោងតាមប្រភពពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អេីរ បានអោយដឹងថា ជនសង្ស័យដែលប្រើហឹង្សាខាងលើ គឺឈ្មោះសឹង ជុំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរថៅកែស៊ីឈ្នូលដឹកដី ដ៏មានឥទ្ធិពលម្នាក់នៅម្តុំស្រែអំបិលឆ្នេរអង្កោល ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អេីរ ខេត្តកែប។ ជនសង្ស័យឈ្មោះសឹង ជុំខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី ហឹង្សាដោយចេតនាទៅលើបុរសម្នាក់ឈ្មោះកៅ ដន ដែលប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីប្រើហឹង្សាភ្លាមៗនោះ ជនសង្ស័យឈ្មោះសឹង ជុំ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាសួរនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះកៅ ដន។

លោកវរសេនីយ៍ត្រី ស៊ី ផាន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បានអោយដឹងថា ជនសង្ស័យឈ្មោះសឹង ជុំ នៅថ្ងៃទី២១ មករា ត្រូវបានសមត្ថកិច្ចរបស់លោកបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកែបដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ត្រីបានអោយដឹងបន្តថា ជនសង្ស័យខាងលើ ក្រោយពីអយ្យការអមសាលាដំបូងខេត្តកែប ពិនិត្យ និងទទួលយកសំណុំរឿងចាត់ការនិតិវិធីតាមផ្លូវច្បាប់នោះជនសង្ស័យឈ្មោះ សឹង ជុំខាងលើ ត្រូវបានព្រះរាជ្ញាសាលាដំបូងខេត្តកែប បន្តដំណេីរការ ស៑ើបសួរ ក៏ប៉ុន្តែពុំទាន់ចប់ នៅល្ងាចថ្ងៃទី២១ ខែមករាឆ្នាំ២០២២សំណុំរឿងខាងលើនេះ ព្រះរាជ្ញាអមសាលាដំបូងខេត្តកែប និងបន្តនិតិវិធីស៊ើបសួនាំបន្តទៀតនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក៏ប៉ុន្តែនៅល្ងាចថ្ងៃទី២១ មករាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំមកឃុំខ្លួន នៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អេីរជាបណ្តោះអាសន្ន។

សូមបញ្ជាក់ផងដែរថា សំណុំរឿងករណីហឹង្សាខាងលើនេះ ត្រូវបានមហាជន រងចាំមើលថា តើតុលាការអនុវត្តន៍ច្បាប់ បានកម្រិតណា ព្រោះថា ជនសង្ស័យឈ្មោះ សឹង ជុំ ដែលប្រព្រឹត្តអំពើហឹង្សា ត្រូវបានគេដឹងជាកូនអ៊ុករបស់ មន្ត្រីមានលុយមានអំណាច អ្វីដែលមហាជនលើកឡើងបែបនេះ ពីព្រោះកន្លងមក គេឃើញលោកចាកដី និងកាងដី អោយអ្នក រំលោភបំពានដីរដ្ឋនៅចំណុចភ្នំបារាំង ចំណុចម៉ាត់ព្រែកអន្លុងធ្លក់ ក្នុងទឹកដី ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *