បើករថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅគៀរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តធុនធំមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅគៀរថយន្តម៉ាក PAJERO បណ្តាលឲ្យរងការខូតខាចយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២៖២០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកPAJERO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-3688 បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2840 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា បានបើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែជ្រុលទៅគៀរថយន្ត PAJERO បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសំរួលគ្នា ដោយភាគីខាងរថយន្តបង្កយល់ព្រមសងថ្លៃការខូចខាតទៅរថយន្ត PAJERO ចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ៖ និន សុភ័ស្ត

Leave a Reply

Your email address will not be published. Required fields are marked *