កាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅខណ្ឌមានជ័យ

ភ្នំពេញ÷មានករណីក្រុមចោរមួយក្រុមបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីយុវជនមួយក្រុមមានគ្នា៧នាក់យកម៉ូតូ HONDA Dream មួយគ្រឿងបានសម្រេចរួចជិះ រត់គេចខ្លួនបាត់ស្រមោល។

អំពើកាប់ប្លន់ខាងលើនេះបានកេីតឡេីងនៅវេលាម៉ោង ១:០៥នាទី រំលង អធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្រោយសាលាវិទ្យាល័យចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោមដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវចាប់បក្ខពួកក្រុមចោរប្លន់ខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *