ល្បែងស៊ីសង បៀរ អាប៉ោង ធួរ ដុះស្លែមួយកន្លែង បើកដំណើរការលេងដោយរលូន សមត្ថកិច្ចមិនហ៊ានធ្វើការបង្ក្រាប

ខេត្តបាត់ដំបង ៖ ល្បែងស៊ីសង បៀរ អាប៉ោង ធួរ ដុះស្លែមួយកន្លែង បើកដំណើរការលេងដោយរលូន សមត្ថកិច្ចមិនហ៊ានធ្វើការបង្ក្រាប ស្ថិតនៅភូមិចម្ការសំរោង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបងខេត្តបាត់ដំបង។

ប្រជាពលរដាក់ការសង្ស័យថា សមត្ថកិច្ចប្រហែលត្រូវថ្នាំសណ្ដំអស់ហើយបានជាមិនមានចំណាត់ការ ក្នុងការទប់ស្កាត់ ​បទល្មើស បណ្ដោយឲ្យមានល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកបែបនេះក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋភ័យខ្លាច សំណូមពរដល់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេត្តាចាត់កម្លាំង ក្រោមឱវាទចុះបង្ក្រាបផងទាន ដើម្បីស្របតាមគោល នយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ។

ប្រភពបានទម្លាយឱ្យដឹងថា ទីតាំងល្បែងស៊ីសងនេះដែលកំពុងបើកដំណើរការទទួល ស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំង យប់ទាំងថ្ងៃ 24 ម៉ោងលើ 24 ម៉ោង។

ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុនម៉ាណែត បានប្រកាសឲ្យអាជ្ញាធរមូលដ្ឋាន បង្ក្រាបឲ្យ អស់ល្បែងស៊ីសងគ្រប់ប្រភេទ។

ពាក់ព័ន្ធនិងករណីទាំងតាំងល្បែងស៊ីសងខាងលើនេះ មហាជនបានសំណូមពរដល់ អាជ្ញាធរ មេត្តាពិនិត្យនិងចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកបង្រ្កាបទីតាំងល្បែងស៊ីសង ខាងលើនេះ  ដើម្បីអនុវត្តនូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *