ប្រជាពលរដ្ឋ ចាប់ផ្ដើមចាកចេញពីចំការលោក ខឹម វាសនា ខណៈដែលអាជ្ញាធរកំណត់ពេលវេលា ត្រឹមតែម៉ោង២៤យប់នេះ

សៀមរាប ៖ បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះហើយ និងជាបន្តបន្ទាប់។ បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហកបែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក។

ខណៈពេលនេះដែរ អាជ្ញាធរក៏ចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់នោះ ហើយត្រៀមនឹងអនុវត្តឱសានវាទរបស់រដ្ឋបាលខេត្តផងដែរ ដែលបានដាក់កំហិតឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បញ្ឈប់ការជួបជុំ និងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៤៖០០នាទីយប់៕

Leave a Reply

Your email address will not be published. Required fields are marked *