លោក ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់អ្នកចង់អាន

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈ Facebook Page ផ្លូវការរបស់លោក បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់អ្នកដែលមានបំណងចង់អានសៀវភៅនេះ។ ការប្រកាសផ្តល់ជូនសៀវភៅ…

Read More

ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឲ្យជនជាតិចិន ៣នាក់ស្លាប់ ក្នុងខុនដូរ GOOL GLASS នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ មានករណីផ្ទុះអាវុធមួយបានកើតឡើង បណ្តាលឲ្យជនជាតិចិន៣នាក់ ស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧៖០០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងខុនដូរ GOOL GLASS អគារលេខ៣៥ បន្ទប់លេខ៦០៦ ជាន់ទី៦ ក្នុងភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពព័ត៍មានពីសមត្ថកិច្ច…

Read More

ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា សន្យាជួយជួសជុលកែលម្អផ្លូវលំមួយខ្សែក្នុងឃុំពពេល ស្រុកត្រាំកក់

ខេត្តតាកែវ៖នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីភូមិ និងបងប្អូន ប្រជាពលក្នុងឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាលបានសន្យាជួយជួសជុលកែលម្អផ្លូវលំមួយខ្សែប្រវែងជាង ៤គីឡូម៉ែត្រឆ្លងកាត់ភូមិចំនួន៣ នៃឃុំពពេលគឺ ភូមិត្រាវឯម ភូមិក្ងោកពង និងភូមិព្រៃនាង ដើម្បីសម្រួល…

Read More

តួកគី ប្រាប់ក្រុមហ៊ុនខ្លួនកុំឱ្យបារម្ភ អំពីការព្រមានរបស់អាមេរិក ជុំវិញការធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនរុស្ស៉ី ដែលជាប់ទណ្ឌកម្ម

អង់ការ៉ា ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសតួកគី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចេញមុខធានាថា ក្រុមហ៊ុនតួកគីនានាមិនមានអ្វីត្រូវបារម្ភទេ ជុំវិញការព្រមានដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹងការធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនរុស្ស៉ី ដែលជាប់ទណ្ឌកម្ម។ សមាគមឧស្សាហកម្មនិងអាជីវកម្មរបស់តួកគី បានបញ្ជាក់ក្នុងសប្តាហ៍នេះថា ខ្លួនទទួលបានលិខិតមួយច្បាប់ពី…

Read More

ប្រធានាធិបតីបេឡារុស៖ យន្តហោះយោធារបស់ប្រទេសលោក ត្រូវបានកែច្នៃសម្រាប់ការបំពាក់អាវុធនុយក្លេអ៊ែរ

មីនស្កិ៍ ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា យន្តហោះចម្បាំង SU-24…

Read More

ប្រតិបត្តិការ ២កន្លែងនៅព្រះសីហនុ រកឃើញជនបរទេស៤០នាក់ ចូលមកកម្ពុជាដោយខុសច្បាប់ និងបង្ខំឱ្យបម្រើការងារអនឡាញ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ឱ្យដឹងថា កាលពីម្សិលមិញនេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចំនួន២កន្លែង រកឃើញជនបរទេស៤០នាក់ទៀត ដែលក្នុងនោះមានមួយចំនួនចូលមកកម្ពុជាដោយខុសច្បាប់ និងមួយចំនួនចាញ់បោកមេខ្យល់ឱ្យបម្រើការងារអនឡាញ។ ករណីទី១៖ បានត្រួតពិនិត្យ អគារមួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ…

Read More

ឆ្មក់បង្រ្កាបសៃង្វៀនប្រជល់មាន់មួយកន្លែង អ្នកញៀនរត់រត់បាតជើងសព្រាត

ពោធិ៍សាត់ ៖ ទីតាំងសៃង្វៀនប្រជល់មាន់មួយកន្លែង ស្ថិតនៅចំណុចទួលតាពូង ភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងប៉ុសិ៍នគរបាលរដ្ឋបាលអូរតាប៉ោង ចុះឆ្មក់បង្រាប កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបបានតែសៃង្វៀនប្រជល់មាន់ ១កន្លែង និងម៉ូតូចំនួន១៧គ្រឿង ព្រមទាំងសម្ភារៈផ្សេងៗមួយចំនួន ចំណែកអ្នកញៀនល្បែងមួយនេះ រត់បាតជើងសព្រាត។ គួរកត់សម្គាល់ថា…

Read More

ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ៖ ការវិលត្រលប់ទៅកម្ពុជា ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់

សេអ៊ូល ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានដាស់តឿនសាធារណជនទាំងអស់ ត្រូវធ្វើការពិចារណាឱ្យបានម៉ត់ចត់ ជៀសវាងការជឿទៅលើសំដីបំផុសបំផុល ដែលនាំមកនូវការបាត់បង់ផលប្រយោជន៍ផ្ទាល់នាពេលអនាគត។ នេះបើតាមសេចក្ដីប្រកាសណែនាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ សេចក្ដីប្រកាសនេះ ត្រូវបានចេញផ្សាយក្រោយ ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរ ដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ…

Read More

ពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើ ១១៦គ្រួសារទៀត ចាប់ឆ្នោតជ្រើសរើសឡូតិ៍ដី នៅភូមិធម្មជាតិរុនតាឯក

ភ្នំពេញ ៖ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ប្រមាណ១១៦គ្រួសារថែមទៀត បានបន្តចូលរួមចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯក។ នេះបើតាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ដែលបានចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី កើនដល់ចំនួន ជាង៩៧៣គ្រួសារហើយ ខណៈដែលគ្រួសារដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើ…

Read More

អគ្គិភ័យលេបត្របាក់ឃ្លាំងលក់-ទិញរថយន្តមួយកន្លែង ខូចខាតរថយន្តអស់១២គ្រឿង នៅខណ្ឌទួលគោក

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្តមួយកន្លែង ក្នុងនោះបានបំផ្លាញរថយន្តចំនួន១២គ្រឿង និងម៉ូតូ២គ្រឿង ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៥០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា…

Read More

ភរិយាជនរងគ្រោះ ស្នើសុំដល់សមត្ថកិច្ចតាមចាប់ជនបង្កហិង្សាលើប្តីរបស់នាង មកផ្ដន្ទាទោសតាមច្បាប់

ភ្នំពេញ ៖ យោងតាមការបង្ហោះតាមបណ្ដាញអាខោន Facebook ដែលមានឈ្មោះថា Ly Lin បានរៀបរាប់អំពីរឿងរ៉ាវហិង្សាក្នុងគ្រួសារ បញ្ជាក់ថា នាងត្រូវជាភរិយាលោក គា សេងលី (ជនរងគ្រោះ) អាសយដ្ឋានផ្ទះ57 ផ្លូវលេខ2004 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទទូចស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច សូមមានចំណាត់ការតាមចាប់ខ្លួនជនសង្ស័យឈ្មោះ…

Read More

ប៉ាគីស្ថាន ឈានដល់កម្រិតប្រកាសអាសន្ន ដោយសារគ្រោះទឹកជំនន់ បង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់

ប៉ាគីស្ថាន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារមកលើ ផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រនេះ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសអាសន្ន ដើម្បីដោះស្រាយទឹកជំនន់ ខ្យល់មូសុង ដែលខ្លួនបានលើកឡើងថា បានប៉ះពាល់ដល់មនុស្ស ជាង៤លាននាក់។ ខ្យល់មូសុងប្រចាំឆ្នាំ…

Read More

សម្តេចតេជោ បង្ហាញរូបថតអតីតកាលមួយសន្លឹក នៃជំនួបសម្ងាត់ជាមួយសម្តេចឪ ដែលមានតម្លៃខ្លាំងណាស់ ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតពីអតីតកាលមួយសន្លឹកនៃជំនួបដ៏សម្ងាត់ជាមួយព្រះកុរណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៉ី នាឆ្នាំ១៩៩១។ សម្តេចតេជោ ហ៊ុន…

Read More

ជប៉ុន នឹងចំណាយទឹកប្រាក់ ១,៨៣លានដុល្លារ សម្រាប់ពិធីបុណ្យសពថ្នាក់ជាតិ របស់លោក អាបេ

តូក្យូ ៖ ជប៉ុន នឹងចំណាយទឹកប្រាក់ចំនួន ១,៨៣លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក ស៊ីនហ្សូ អាបេ (Shinzo Abe)។ បើទោះបីជាមានការប្រឆាំងកាន់តែខ្លាំងឡើងពីសាធារណជន ដែលខឹងសម្បារចំពោះទំនាក់ទំនងរបស់គណបក្សកាន់អំណាចជាមួយសាសនាព្រះវិហារបង្រួបបង្រួមក៏ដោយ។ លោក អាបេ ជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី ៨ ខែកក្កដា ហើយទោះបីជាពិធីបុណ្យសពត្រូវបានប្រារព្ធឡើងភ្លាមៗក៏ដោយ ក៏ប្រទេសជប៉ុនបានសម្រេចចិត្តរៀបចំពិធីបុណ្យសពថ្នាក់ជាតិនៅកន្លែង…

Read More

ហេតុអ្វីបានជាអ្នកតែងតែមានអារម្មណ៍អស់កម្លាំង?

សុខភាព ៖ ភាពអស់កម្លាំងអាចបណ្តាលមកពីកត្តាសាមញ្ញដូចជា ការគេងមិនគ្រប់គ្រាន់ ឬដោយជំងឺផ្តាសាយ។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏អាចបណ្តាលមកពីស្ថានភាពសុខភាពផងដែរ។ ទោះបីជាអ្នកគ្រប់គ្នាមានអារម្មណ៍នឿយហត់ម្ដងៗក៏ដោយ ភាពអស់កម្លាំងរ៉ាំរ៉ៃអាចប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នក និងរារាំងអ្នកពីការធ្វើអ្វីដែលអ្នកពេញចិត្ត។ ក្នុងករណីភាគច្រើន ភាពអស់កម្លាំងអាចត្រូវបានដោះស្រាយតាមរយៈការកែប្រែរបៀបរស់នៅ ឬការកែប្រែរបបអាហារ កែតម្រូវកង្វះសារធាតុចិញ្ចឹម ឬការព្យាបាលជំងឺ។  នេះគឺជាហេតុផលទាំង ១២ ដែលធ្វើឱ្យអ្នកតែងតែអស់កម្លាំង។ ១. គេងមិនគ្រប់គ្រាន់៖…

Read More

លោក ហ៊ុន ម៉ាណែត៖ ការងារត្រូវប្រកាន់ជំហរច្បាស់លាស់ ដោយផ្អែកលើគោលការណ៍តម្លាភាព និងយុត្តិធម៌

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញវីដេអូថ្មីមួយទៀតរំលេចពីទស្សនទានរវាងមនោសញ្ចេតនា និងការងារ។ វីដេអូថ្លែងក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិជូនយោធិនត្រូវចូលសោធននិវត្តន៍ឆ្នាំ២០១៩ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត បានចែករំលែកពីការសម្រេចចិត្តពាក់ព័ន្ធការជ្រើសរើសកងទ័ព។ ការងារជ្រើសរើសកងទ័ពនេះ បានធ្វើឱ្យលោក…

Read More

Casemiro រំពឹងថា Ronaldo នឹងបន្តលេងនៅ Manchester United ទៀត

មេនឆេស្ទើ ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា កីឡាករចំណូលថ្មី Casemiro របស់ក្លិប Manchester United សង្ឃឹមថា មិត្តរួមក្រុម Cristiano Ronaldo នឹងបន្តលេងនៅក្លិបក្នុងលីគ Premier League…

Read More

ខ្សែប្រយុទ្ធ Martial របស់ Man Utd នឹងខកខានជំនួបជាមួយ Southampton ដោយសាររបួសសរសៃពួរកែងជើង

មេនឆេស្ទើ ៖ កីឡាករ Anthony Martial របស់ក្លិប Manchester United នឹងអវត្តមាននៅក្នុងជំនួបប៉ះ Southampton ក្នុងលីគ Premier League នាថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែបញ្ហាសរសៃពួរកែងជើង។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag បានលើកឡើងនៅថ្ងៃសុក្រនេះ…

Read More

ចិន ជំរុញឲ្យអាមេរិក អង់គ្លេស អូស្ត្រាលី លុបការសម្រេចចិត្តលើកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ

ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បំពេញកាតព្វកិច្ចរបស់ពួកគេ ទាក់ទងនឹងការមិនរីកសាយភាយ នុយក្លេអ៊ែរ និងលុបចោលការសម្រេចចិត្ត របស់ពួកគេលើកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កិច្ចសហប្រតិបត្តិការ…

Read More

Benzema ជាបុរសទី២ ដែលឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំរបស់ UEFA

អ៉ីស្តង់ប៊ូល ៖ ខ្សែប្រយុទ្ធជួរមុខ Karim Benzema បានឈ្នះពានកីឡាករលេងល្អប្រចាំរដូវកាល ២០២១-២០២២ (Men Player of the Year) របស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងបានក្លាយជាកីឡាករទី២ នៃប្រទេសបារាំងផងដែរ បន្ទាប់ពី Franck Ribery ឈ្នះនៅឆ្នាំ២០១២-២០១៣…

Read More