ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានមុនពេលចាប់ផ្តើមមហាន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧

ព្រះសីហនុ ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានមុនពេលចាប់ផ្តើមមហាន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដើម្បីជម្រាបជូនអ្នកសារព័ត៌មាន អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការរៀបចំដឹកនាំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ២០២១ និងបង្ហាញពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន សម្រាប់ខេត្តព្រះសីហនុ។ សន្និសីទសារព័ត៌មាន ដែលរៀបចំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានការចូលរួមពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន…

Read More

ព័រទុយហ្គាល់ រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងចំនួន ១៣ករណីនៅក្លិប Belenenses SAD

លីស្បោន ៖ បើតាមការប្រកាសពីអាជ្ញាធរសុខភាព ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសព័រទុយហ្គាល់ បានរកឃើញ ១៣ករណីនៃមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនាថ្ងៃចន្ទ ដោយអ្នកដែលពាក់ព័ន្ធគឺជាកីឡាករ និងសមាជិកបុគ្គលិកនៅឯក្លិបបាល់ទាត់ Belenenses SAD ដែលស្ថិតក្នុងទីក្រុង Lisbon បន្ទាប់ពីកីឡាករម្នាក់កាលពីពេលថ្មីៗនេះ…

Read More

Manchester United តែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការបណ្តោះអាសន្នជាផ្លូវការ!

ឡុងដ៍ ៖ ក្លិប Manchester United បានសម្រេចតែងតាំងបុរសសញ្ជាតិអាល្លឺម៉ង់ Ralf Rangnick ជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន រហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League នាថ្ងៃចន្ទមានរយៈពេល ៨ថ្ងៃ បន្ទាប់ពីបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង។…

Read More

អស្ចារ្យ! Messi ឈ្នះពានបាល់មាស Ballon d’Or ឆ្នាំ២០២១ គម្រប់បាន ៧ដងច្រើនជាងគេ

ប៉ារីស ៖ ខ្សែប្រយុទ្ធ Lionel Messi បន្តឈ្នះពានឯកត្តជនបាល់មាស Ballon d’Or ប្រចាំឆ្នាំ២០២១ នេះ គម្រប់បាន ៧ដងច្រើនជាងគេដដែល នៅពេលទទួលសំឡេងគាំទ្រឈ្នះគូប្រជែង Robert Lewandowski, Jorginho និង Karim Benzema។ Messi…

Read More

ស្ថានទូតចិន សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះការយាងសោយព្រះទិវង្គត របស់សម្តេចក្រុមព្រះ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា សូមចូលរួមរំលែក  ទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយព្រះទិ វង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ។ នេះបើតាមហ្វេសបុកផ្លូវការ របស់ស្ថានទូតចិន ប្រចាំកម្ពុជា។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន…

Read More

កម្ពុជា ហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេស១០ នៅទ្វីបអាហ្វ្រិក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍ មុនចូលមកប្រទេសកម្ពុជា។ ការហាមឃាត់នេះ ក្រោយពីអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ដោយបានកំណតឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាល…

Read More

អាល្លឺម៉ង់ អះអាងថា កំពុងធ្វើការជាមួយនឹងអាមេរិក លើបញ្ហាបំពង់បង្ហូរប្រេង Nord Stream 2

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានអះអាងថា ខ្លួននៅតែកំពុងបន្តធ្វើការជាមួយគ្នាអាមេរិកយ៉ាងជិតស្និទ្ធ ទៅលើកិច្ចការងារអនុវត្តកិច្ចព្រមព្រៀង Nord Stream 2 ដែលតភ្ជាប់បណ្តាញខាងក្រោមសមុទ្រប៉ាល់តិក ក្នុងការបញ្ចូនហ្គាសធម្មជាតិពីរុស្សីមកកាន់ប្រទេសរបស់ខ្លួន។ ក្រសួងការបទេសអាល្លឺម៉ង់ បានថ្លែងដែរថា នឹងបន្តសម្របសម្រួលជាមួយនឹងរដ្ឋាភិបាលអាមេរិក ក្នុងការអនុវត្តសេចក្តីប្រកាស និងគម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃរហូតទៅដល់១១ពាន់លានដុល្លារមួយនេះឲ្យបាន។ គួរឲ្យដឹងដែរថា រដ្ឋាភិបាលលោក Joe…

Read More

ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង រយៈពេល៣ថ្ងៃ នៅដើមខែក្រោយ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។ ការអញ្ជើញទៅទៅបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់…

Read More

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សន្យាផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន មួយពាន់លានដូសដល់តំបន់អាហ្វ្រិក

ប៉េកាំង ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាថា នឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន១ពាន់លានដូសបន្ថែមទៀត ទៅកាន់តំបន់អាហ្វ្រិក ដែលកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។…

Read More

សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្រ្តីការពារជាតិឡាវ ជួបពិភាក្សាទ្វេភាគី

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Chansamone Chanyalath ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ។ ជំនួបនេះបានធ្វើឡើងនៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី អំឡុងដែល លោករដ្ឋមន្រ្តីការពារជាតិឡាវ…

Read More

WHO អះអាងថា មេរោគបំប្លែងថ្មី Omicron «មានហានិភ័យខ្ពស់» ដែលអាចធ្វើឲ្យករណីឆ្លងកូវីដ-១៩ កើនឡើងខ្លាំង

ហ្សឺណែវ ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានថ្លែងនៅថ្ងៃចន្ទសប្តាហ៍នេះថា មេរោគ COVID-19 បំប្លែងថ្មី «អូមីក្រុង» (Omicron) មាន «ហានិភ័យខ្ពស់» ដែលអាចបង្កឲ្យករណីឆ្លងជំងឺនេះកើនឡើង…

Read More

អបអរសាទរ! ខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ…

Read More

អគ្គិភ័យឆេះផ្ទះល្វែងបុរី (គឹម សាន្ត) បណ្ដាលឱ្យបុរសចំណាស់ម្នាក់ ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះល្វែងបុរីគឹមសាន្ត បណ្ដាលឱ្យបុរសចំណាស់ម្នាក់ ស្លាប់នៅចំណុចផ្ទះល្វែងបុរីគឹមសាន្ត ក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ នៅវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ជនរងគ្រោះឈ្មោះ សៀ សុខផល អាយុជាង៥០ឆ្នាំ។ បើតាមការបញ្ជក់ពីប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នាម៉ោង១២ជាង…

Read More

ក្រសួងធនធានទឹក ជូនដំណឹងស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែធ្នូ, ខេត្តមួយចំនួន អាកាសធាតុចុះត្រជាក់រហូតដល់ ១៥អង្សាសេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ទី៧ ខែធ្នូ ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿន ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖…

Read More

បែកធ្លាយ! ក្រុមជើងខ្លាំងប្រើសុទ្ធតែកាំភ្លើងហួសសុពលភាព វាយពលរដ្ឋ៣នាក់ ឲ្យរងរបួស នៅខេត្តកំពង់ធំ កំពុងមានមេកោយរត់ការដោះលែង

កំពង់ធំ ៖ បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋរងគ្រោះ ចំនួន៣នាក់ ដោយសារក្រុមប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ១០ នាក់ ធ្វើសកម្មភាពប្រើហិង្សាដោយមានទាំងកាំភ្លើងខ្លី, ខ្សែក្រវ៉ាត់ និងដំបងឈើជ្រុង ព្រួតវាយពួកគាត់ បណ្ដាលឱ្យរងរបួសយ៉ាងដំណំ  ហើយត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះប្រតិបត្តិការបង្រ្កាបភ្លាមៗ និងឃាត់ខ្លួនជនដៃដល់ចំនួន៤នាក់ យកមកសាកសួរ ដើម្បីចាត់ការតាមច្បាប់។ ប៉ុន្តែ មានគេលួចបង្ហើបប្រាប់ថា បច្ចុប្បន្ននេះ ក៏មានមេកោយរបស់ក្រុមជនដៃដល់…

Read More

ដឹងការពិតហើយក្រោយសមត្ថកិច្ចចុះបង្រ្កាបហាង Mode Storeបិទសំណុំរឿងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖យោងតាមពាក្យសុំថតសំណុំរឿងចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១របស់លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យលោក ប្រាក់ ចាន់តូ ក្រោយសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងរបាយការណ៍សំយោគលេខៈ៣២/២១របក ករណីឈានដល់ការចុះបង្រ្កាបហាង Mode Storeបន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១របស់ប្រជាពលរដ្ឋ រហូតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១លោក ចែ សុង…

Read More

តុលាការកំពូល ជម្រះបណ្តឹងសារទុកជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលជាប់គុក ២៥ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង ១គីឡូក្រាមកន្លះ

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជំរះលើបណ្ដឹងសារទុក របស់ជនជាប់ចោទជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤ ផ្តន្ទាទោសដាក់គុកកំណត់ ២៥ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាងមួយគីឡូក្រាមកន្លះ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងចំណុចផ្ទះសំណាក់ «សំណាងល្អ» ផ្លូវ៣០៤ សង្កាត់អូឡាំពិក…

Read More

សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ នឹងកើនឡើង ៦ភាគរយនៅឆ្នាំ២០២១ ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេលជាង ១ទសវត្សរ៍

តៃប៉ិ ៖ ការិយាល័យស្ថិតិរបស់កោះតៃវ៉ាន់បានឱ្យដឹងថា សេដ្ឋកិច្ចរបស់កោះនេះនៅឆ្នាំ២០២១ នឹងកើនឡើងក្នុងកម្រិតលឿនបំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយការិយាល័យនេះដំឡើងការព្យាករអំពីសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះដោយសារការនាំចេញខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការដំឡើងការព្យាករសេដ្ឋកិច្ចនេះធ្វើឡើងខណៈដែលការិយាល័យស្ថិតិបានដំឡើងការព្យាករកំណើនការនាំចេញរបស់ខ្លួនសម្រាប់ឆ្នាំនេះ ដោយសារតម្រូវការពិភពលោកនូវផលិតបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យា 5G រថយន្តអគ្គិសនី និងបច្ចេកវិទ្យា computing ទំនើប។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់តួលេខរបស់ការិយាល័យថវិកា គណនេយ្យ និងស្ថិតិថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស)…

Read More

លោក សុខ ឥសាន៖ កឹម សុខា ប្រកាសមិនជាប់ពាក់ព័ន្ធជាមួយ សម រង្ស៊ី ជាទំនាស់ផ្ទាល់ខ្លួន គ្មានពាក់ព័ន្ធភាគីទី៣

ភ្នំពេញ ៖ លោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច នៅពីក្រោយនៃការប្រកាសលោក កឹម សុខា ថា មិនជាប់ពាក់ព័ន្ធនឹងលោកទៀតទេ។ ប៉ុន្តែលោក សុខ ឥសាន ក្នុងនាមជាអ្នកនាំពាក្យបក្សកាន់អំណាច បានចេញការពារ និងច្រានចោលទាំងស្រុងថា…

Read More

យុវជនដែលជេរប្រមាថ និងគម្រាមវ៉ៃ នគរបាលចរណ៍ ត្រូវតំណាងអយ្យការ ចោទប្រកាន់ ៥បទល្មើស ប្រឈមជាប់គុក ៣ឆ្នាំ

ភ្នំពេញ ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់យុវជនកម្រោលម្នាក់ ដែលបានជេរប្រមាថ មើលងាយ និងគម្រាមវ៉ៃលើមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកានោះ ចំនួន៥បទល្មើស និងប្រឈមជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាពនោះ។ លោក ប្លង់…

Read More