តុលាការកំពូល ជម្រះបណ្តឹងសារទុកជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលជាប់គុក ២៥ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង ១គីឡូក្រាមកន្លះ

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជំរះលើបណ្ដឹងសារទុក របស់ជនជាប់ចោទជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤ ផ្តន្ទាទោសដាក់គុកកំណត់ ២៥ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាងមួយគីឡូក្រាមកន្លះ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងចំណុចផ្ទះសំណាក់ «សំណាងល្អ» ផ្លូវ៣០៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន និងនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទជនជាតិចិនតៃវ៉ាន់រូបនេះ ឈ្មោះ លី គីងស៊ាង ភេទប្រុស កើតនៅឆ្នាំ១៩៦២។ ជនជាប់ចោទឈ្មោះ លី តឹងស៊ាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ កាត់ទោសដាក់ពន្ធនាគារកំណត់ ២៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

គាត់បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍បានតម្កល់ទោសគាត់រក្សាទុកនៅដដែល។ គាត់បន្តប្តឹងសារទុក្ខមកតុលាការកំពូល។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ១៦០០,៦៥ក្រាម (ជាង ១គីឡូម៉ែត្រកន្លះ)។

តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅពេលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *