អាជ្ញាធរខណ្ឌច្បារអំពៅ៖សូមបងប្អូនអាជីវករបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ

ភ្នំពេញ៖នៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះដោយអនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់(ស្ពានច្បារអំពៅ)រហូតដល់តំបន់ច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ និងតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនោះដែលោកអភិបាលរងខណ្ឌក៏បានណែនាំដល់បងប្អូនអាជីវករទាំងអស់អោយបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សារចិញ្ចើមផ្លូវដោយទុកឲ្យអ្នកធ្វើដំណើរថ្មើជើងអាចដើរបាន ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៏…

Read More

សង្ស័យកលល្បិចមន្ត្រីខិលខូចមួយចំនួនរៀបសេណារីយោយ៉ាងប្រទាក់ក្រឡាគ្នាបំណងលេបត្របាក់យកដីរដ្ឋក្នុងតំបន់ការពារឧទ្យានជាតិម្តុំខាងលើតំណាក់ស្តេចយាយម៉ៅពេជ្រនិល

ខេត្តកំពង់ស្ពឺ ÷តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ម្តុំយាយម៉ៅពិជ្រនិល នៅខាងលើតំណាក់ស្តេច ក្នុងខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងការរលាយបាត់បង់ ពីសម្បត្តិធនធានរបស់រដ្ឋក្លាយទៅជាសម្បត្តិឯកជនវិញ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៤-១០៥ ចំណុចលូបីកង់ លើភ្នំយាយម៉ៅពេជ្រនិល ក្នុងភូមិសាស្ត្រអតីតឃុំត្រែងត្រយឹង បច្ចុប្បន្នឃុំយាយម៉ៅពិជ្រនិល ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បងប្អូនដែលបានធ្វើដំណើតាមបណ្តោយផ្លូវលេខ៤ពីភ្នំពេញ មកដល់ចំណុចវត្តពេជ្រ និល សូមក្រឡេកមើលទៅលើភ្នំចំពីខាងមុខប្រាកដជាមើលឃើញខ្នងផ្ទះមានតូចមានធំ សង់បៀបជាសំណង់រឹងមាំនិងរោង នៅលើភ្នំយាយម៉ៅពេជ្រនិលយ៉ាងច្រើនរាប់សិបខ្នង…

Read More

ចាស់ជរាគ្មានទីពឹងម្នាក់ ទទួលបានអំណោយពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ភ្នំពេញ៖នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកសម្ភារៈ ថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ…

Read More

ក្រសួងរំលឹកឡើងវិញ កុំឲ្យពលរដ្ឋកាត់របងឆ្លងចូលផ្លូវល្បឿនលឿន ខណៈបើកសាកល្បង ធ្វើដំណើរមិនយកលុយនាថ្ងៃស្អែក

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មី ក៏ដូចជាការរំលឹកឡើងវិញ ទៅដល់ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅលើហ្វេសប៊ុក នាថ្ងៃទី៣០ ខែកញ្ញានេះថា ហាមមិនឲ្យកាត់របង ឆ្លងចូលផ្លូវល្បឿនលឿន ខណៈនឹងបើកដំណើរការសាកល្បង ធ្វើដំណើរមិនយកថវិកា ក្នុងរយៈពេល១ខែ(ក្នុងខែតុលា) ចាប់ផ្តើមពីថ្ងៃ១ តុលា ស្អែកនេះ។ ក្រសួងបន្តថា…

Read More

សម្តេចតេជោ ហ៊ុន សែន៖ ១០ថ្ងៃធ្វើដំណើររាប់ម៉ឺនគីឡូ នឿយកាយតែសប្បាយចិត្ត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ ទៅកាន់ភូមិរុនតាឯក ដែលនឹងធ្វើឡើងនៅថ្ងៃស្អែក។ ជាមួយនឹងដំណើរអញ្ជើញមកដល់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានរំលេចសារនៅលើហ្វេសប៊ុកអំពីភាពមមាញឹកនឹងការងារ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះទាំងការងារនៅក្រៅប្រទេស…

Read More

កុំច្រឡំថតកុន! សកម្មភាពសមត្ថកិច្ចជិះម៉ូតូដេញក្រុមចោរឆក់នៅភ្នំពេញ ដូចរឿងហុងកុងរបស់ចិនពិតៗ

ភ្នំពេញ ៖ អាជ្ញាធរសមត្ថកិច្ចខណ្ឌបឹងកេងកង បានជិះម៉ូតូប្រដេញតាមឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលបានឆក់កាបូបជនរងគ្រោះ កាលវេលាម៉ោង៩៖៤០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវលេខ១៥៩ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដូចរឿងចិនហុងកុងពិតៗ ខណៈអាជ្ញាធរនៅបន្តប្រមាញ់តាមចាប់ជនសង្ស័យម្នាក់ដែលបាននឹងកំពុងរត់គេចខ្លួន។ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកលោកវរសេនីយ៍ឯក ប៊ុត…

Read More

Smith Rowe របស់ Arsenal ត្រូវអវត្តមានរហូតដល់ខែធ្នូ បន្ទាប់ពីវះកាត់ក្រលៀន

ឡុងដ៍ ៖ ខ្សែបម្រើរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Emile Smith Rowe បានទទួលការវះកាត់បញ្ហារបួសក្រលៀន ហើយនឹងមិនអាចធ្វើការហ្វឹកហាត់នោះទេ រហូតដល់យ៉ាងហោចណាស់ខែធ្នូ។ នេះបើតាមការឲ្យដឹងពីក្រុមនាំមុខគេនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ កីឡាករវ័យ…

Read More

លោក ពូទីន ទទួលស្គាល់ឯករាជ្យ នៃតំបន់របស់អ៊ុយក្រែន ចំនួន២ ក្រោយប្រជាមតិទើបបញ្ចប់ប៉ុន្មានថ្ងៃ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ឯករាជ្យភាពនៃតំបន់ Zaporizhzhia និង Kherson របស់អ៊ុយក្រែន នេះបើយោងតាមក្រឹត្យរបស់ប្រធានាធិបតីដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា។ លោក ពូទីន បានរៀបរាប់នៅក្នុងក្រឹត្យថា៖ «ខ្ញុំបញ្ជាឱ្យមានការទទួលស្គាល់អធិបតេយ្យភាពរដ្ឋ និងឯករាជ្យភាពនៃតំបន់ Zaporizhzhia…

Read More

សមាជិកអឺរ៉ុបមួយ មិនគាំទ្រទណ្ឌកម្មថ្មី ប្រឆាំងប្រទេសរុស្ស៊ីឡើយ

បរទេស ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃព្រហស្បតិ៍ម្សិលមញនេះ បានធ្វើការព្រមានថា រដ្ឋាភិបាលទីក្រុង Budapest នឹងមិនគាំទ្រឡើយ ចំពោះទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី ក្នុងករណីដែលសហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មថ្មីសំដៅលើវិស័យថាមពល របស់ប្រទេសរុស្ស៊ី។ លោក Gergely Gulyas ប្រធានផ្នែកបុគ្គលិករបស់រដ្ឋាភិបាលលោក…

Read More

ចេញឆក់២ដងភ្លាត់ស្នៀត ត្រូវជនរងគ្រោះដេញធាក់ធ្លាក់ពីលើម៉ូតូ ឃាត់ខ្លួនបានម្នាក់

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ចេញធ្វើសកម្មភាពឆក់កាបូបលុយយ៉ាងសកម្ម ត្រឹមមួយព្រឹកចេញឆក់២ដងភ្លាត់ស្នៀត ត្រូវជនរងគ្រោះដេញធាក់ធ្លាក់ពីលើម៉ូតូ ឃាត់ខ្លួនបានម្នាក់ ចំណែក៣នាក់ទៀត គេចខ្លួនបាត់។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦៖៤៥នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ ដែលពលរដ្ឋចាប់បាន…

Read More

រថយន្ត lexus 570 ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 បុករ៉ឺម៉កម៉ូតូស្លាប់២នាក់នៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ÷បុរស២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅ នឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារ តែរថយន្តម៉ាក lexus 570 បើកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក។ ចំណែករថយន្តបានជ្រុលធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង…

Read More

តុលាការអេស្ប៉ាញ បង្គាប់ឲ្យតារាចម្រៀង Shakira ចូលខ្លួនក្នុងសវនាការ ពីបទ «ក្លែងបន្លំការបង់ពន្ធ»

បរទេស ៖ តុលាការក្នុងប្រទេសអេស្ប៉ាញនាពេលថ្មីៗនេះ បានបង្គាប់ឲ្យតារាចម្រៀងល្បីរបស់កូឡំប៊ីនាង Shakira ចូលខ្លួនក្នុងសវនាការ ដើម្បីដោះស្រាយជុំវិញករណី ក្លែងបន្លំការបង់ពន្ធ ក្នុងចំនួនទឹកប្រាក់២០លានដុល្លារ ខណៈព្រះរាជអាជ្ញាបានស្នើទៅតុលាការឲ្យមានការកាត់ទោសតារារូបនេះ ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ។ នេះបើតាមការបង្ហាញតាមរយៈឯកសារមួយនៅថ្ងៃអង្គារ៍សប្តាហ៍នេះ និងដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ យោងតាមសេចក្តីសម្រេចដែលបានផ្សព្វផ្សាយជាសាធារណៈ បានឲ្យដឹងថា…

Read More

សម្តេចតេជោ ហ៊ុន សែន ណែនាំសមត្ថកិច្ចបង្ក្រាបល្បែង ត្រូវរកឲ្យឃើញមេខ្លោងធំ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានណែនាំដល់សមត្ថកិច្ច ចុះបង្ក្រាបល្បែងត្រូវរកឲ្យឃើញនូវមេខ្លោងធំ ព្រោះនេះ ទើបជាគោលដៅពិតប្រាកដ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន…

Read More

Messi ស៊ុតបាន ២គ្រាប់ ក្នុងជ័យជម្នះលើកទី១០០ ជាមួយជម្រើសជាតិអាហ្សង់ទីន

អាហ្សង់ទីន ៖ តាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកបាន ២គ្រាប់ត្រូវបានកត់ចូលក្នុងកំណត់ត្រាមួយរកបានជ័យជម្នះលើកទី១០០ ជាមួយជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីធ្វើបានក្នុងជំនួបមិត្តភាពអន្តរជាតិយកឈ្នះក្រុមហ្សាម៉ាអ៊ីក (Jamaica) ៣-០។ ស្ថិតក្នុងការប្រកួត Messi រកបាន…

Read More

ក្រឡាប់រថយន្តសណ្តោងរ៉ឺម៉កចុះភ្នំដងរែក បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាលម្នាក់

ឧត្តរមានជ័យ ៖ រថយន្តប្រភេទកូរ៉េសណ្តោងរ៉ឺម៉ក ចុះពីលើភ្នំដងរែកក្រឡាប់ធ្លាក់ផ្លូវ នៅវេលាម៉ោង១៖៤០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ67B ចន្លោះបង្គោលគីឡូម៉ែត្រ១៣២-១៣៣ (ចំណុចក្រោមរូបសំណាក់លោកយាយ ម៉ៅ ប្រហែល ១០០ម៉ែត្រ) ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯងនេះ បើតាមរបាយការណ៍ពីលោកវរសេនីយ៍ទោ…

Read More

មនុស្ស ៩នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងស៊ីបញ្ចាំល្មើសច្បាប់

ភ្នំពេញ ៖ អ្នករកស៊ីទទួលបញ្ចាំម៉ូតូ នៅតំបន់ឃ្លាំងរំសេវ ចំនួន៩នាក់ ត្រូវបានអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងស៊ីបញ្ចាំគ្មានច្បាប់។ នៅលើគនណីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃ្លាំង ហួត បានឱ្យដឹងថា មនុស្ស៩នាក់ ត្រូវបានឃាត់ខ្លួន…

Read More

ឥទ្ធិពលព្យុះណូរុ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេហក់ខ្ពស់ លិចតំបន់មួយចំនួន នៅតាមដងទន្លេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ “NORU” មកលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេ ហក់ឡើងខ្ពស់ បណ្តាលឲ្យលិចលង់តំបន់ទំនាបមួយចំនួន អមតាមដងទន្លេ។…

Read More

យោធាសហរដ្ឋអាមេរិក បាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់ នៅអ៉ីរ៉ាក់

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ ចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា យោធាអាមេរិក បានបញ្ជូនយន្ដហោះចម្បាំង F-15 មួយគ្រឿងឱ្យហោះតាមបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់អ៉ីរ៉ង់ ដែល បានបង្កការគំរាមកំហែងដល់កងកម្លាំងអាមេរិក នៅក្នុងតំបន់អឺបៀល (Erbil) នៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះ។…

Read More

សម្តេចតេជោ ទម្លាយមានអ្នកធ្លាប់ដាក់សំណើសុំបើកស្ថានតំណាងតៃវ៉ាន់នៅកម្ពុជា ដើម្បីធានាភាពស្របច្បាប់ស្ត្រីខ្មែររៀបការទៅតៃវ៉ាន់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានទម្លាយរឿងរ៉ាវដែលកើតឡើងក្នុងអំឡុងឆ្នាំ២០០៦-២០០៧ ដែលពេលនោះមានអ្នកធ្វើសំណើជូនសម្តេច សុំបើកស្ថានតំណាងបេសកកម្មតៃវ៉ាន់ប្រចាំកម្ពុជា ដើម្បីដោះស្រាយ និងធានាភាពស្របច្បាប់ របស់ស្ត្រីខ្មែរប្រមាណជា៥ពាន់នាក់ ដែលរៀបការទៅតៃវ៉ាន់។ ប៉ុន្តែសំណើនៅពេលនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន…

Read More

សម្ដេចតេជោ អំពាវនាវឱ្យប្រយុទ្ធប្រឆាំងទាំងអស់គ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្ម ជាកន្លែងលាងលុយកខ្វក់ ជាកន្លែងជួញដូរមនុស្ស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវទៅកាន់កម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងថ្នាក់ជាតិនិងមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ និងសាសនាសូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ ជួញដូរមនុស្ស និងបទល្មើសផ្សេងៗ។ ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺបានធ្វើឡើងក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ នាឱកាសនោះ…

Read More