សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ

យោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

Press Release
Unofficial Translation

The Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, that the Regional Border Committee (RBC) meeting between Cambodia’s Military Region 3 and Thailand’s Chanthaburi-Trat Border Defence Command is scheduled to take place in the upcoming October.

It should be noted that Cambodia’s military region 3 has already sent an invitation letter to Thailand’s Chanthaburi-Trat Border Defence Command regarding the convening of the Cambodia-Thailand Regional Border Committee (RBC) Meeting, which is planned to be held from October 4 to October 6, 2025, in Koh Kong Province, with Cambodia as the host.

The purpose of this RBC meeting is to promote the continuation of full and effective implementation of the ceasefire agreement between Cambodia and Thailand, in order to foster practical cooperation to enhance peace and stability, as well as to restore normalcy in the relations between the two countries.

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia.

September 30th, 2025

Leave a Reply

Your email address will not be published. Required fields are marked *