ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping ជាដើមអញ្ជើញចូលរួមពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត

ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ព្រឹកថ្ងៃទី៣០ ខែកញ្ញា ពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតបានរៀបចំឡើងនៅទីលានធានអានមេនដោយមានការចូលរួមពីសំណាត់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួម។
នៅវេលាម៉ោង១០ព្រឹកពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនបានចាប់ផ្តើមជាផ្លូវការ។ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោកXi Jinpingជាដើមបានអញ្ជើញឡើងទៅឈរនៅមុខស្តូបអនុស្សាវរីយ៍និងដើមរយឺតៗជុំវិញស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់វីរជន។
ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។៨០ឆ្នាំមុន បន្ទាប់ពីការតស៊ូប្រយុទ្ធបង្ហូ ឈាមដ៏លំបាកលំបិន ប្រជាជនចិនទទួលបានជ័យជម្នះពេញលេញជាលើកដំបូងក្នុងការប្រឆាំងនឹងការឈ្លានពានរបស់បរទេសក្នុងសហសម័យ ដែលបានត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។បច្ចុប្បន្ន ក្រោមការដឹកនាំរបស់មជ្ឈិមចិន ដែលមានលោកXi Jinpingជាប្រមុខស្នូល បក្សទាំងមូល យោធាទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសកំពុងបន្តវេននិងផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ហើយកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅមុខដោយអង់អាចក្លាហាន រួមសាមគ្គីគ្នាដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

Leave a Reply

Your email address will not be published. Required fields are marked *