ខេត្តកំពត៖ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពតបានធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្កើនសោភ័នភាពបរិស្ថានខេត្ត តាមរយៈការចូលរួមសម្អាត និងទុកដាក់សំរាម និងកាកសំណល់ឱ្យបានត្រឹមត្រូវនៅតាមទីសាធារណៈ សាលារៀន វត្តអារាម ដងផ្លូវ និងបរិវេណអង្គភាព ឬស្ថាប័នទាំងរដ្ឋ និងឯកជន ពិសេសលំនៅឋានពលរដ្ឋ ដើម្បីបង្ហាញអំពីវប្បធម៌រស់នៅដ៏ថ្លៃថ្នូរ និងទាក់ទាញទេសចរឱ្យកាន់តែច្រើន។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសំអាតអនាម័យបរិស្ថានប្រចាំនព្វមាស ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់នៅទូទាំងខេត្ត នាព្រឹកថ្ងៃទី៣០…
រដ្ឋបាលខណ្ឌសែសនសុខ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៦ នៃខណ្ឌសែនសុខ ឆ្នាំ២០២៥
ភ្នំពេញ÷នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌសែសនសុខ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៦ នៃខណ្ឌសែនសុខ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឈាន…
ថ្ងៃនេះជា ថ្ងៃទី៦៤ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ៕
គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡាន បុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ ១០៧ សង្កាត់បឹងព្រលិតខណ្ឌ7មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Y-1152រវល់តែចុចទូរស័ព្ទក៏ជ្រុលទៅបុករថយន្តprius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BX-3648ពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីបង្កបានចេញសំណងចំនួន១,០០០ដុល្លារទៅឲ្យខាងភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ទំនប់ធំ២របស់ថៃ ជិតទប់លែងឈ្នះ ព្រោះព្យុះប៊ូឡូយ នៅតែជះឥទ្ធិពលខ្លាំង
ការិយាល័យធនធានទឹកជាតិរបស់ថៃ (ONWR) បានចេញការព្រមានថា ទំនប់ធំចំនួន២គឺ Bhumibol និង Sirikit ជិតទប់ទល់លែងឈ្នះហើយ ដូច្នេះមន្ត្រីជំនាញបានរៀបចំផែនការទម្លាយទឹកក្នុងកម្រិតខ្ពស់ ការពារការបាក់ធ្លាយទំនប់ ព្រោះឥទ្ធិពលព្យុះប៊ូឡូយ នឹងបង្អុរភ្លៀងធ្លាក់ខ្លាំងជាបន្តទៀត។ តាមការផ្សាយរបស់ The Nation កាលពីថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥ បច្ចុប្បន្ន ទំនប់ Bhumibol កំពុងស្តុកទឹកឈានដល់៧៨.៤%នៃសមត្ថភាពរបស់ខ្លួន…
ប្រសិនបើថៃចង់លុប MOU ឆ្នាំ២០០០ ជាឯកតោភាគី តើថៃអាចធ្វើបានដែរឬទេ?
MOU ឆ្នាំ២០០០ រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ គឺជាឯកសារមួយមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះមានគោលបំណងសំខាន់ក្នុងការកំណត់តំបន់ព្រំដែន ការរក្សាសន្តិភាព និងការបង្កើតកម្រិតសហការដើម្បីដោះស្រាយបញ្ហាជម្លោះតាមបណ្តោយព្រំដែន។ ដោយសារតែភាពសំខាន់នៃ MOU ឆ្នាំ២០០០ ដូចនេះ សំណួរដែលកំពុងត្រូវបានលើកឡើងគឺថា៖ ប្រសិនបើថៃចង់លុប MOU ឆ្នាំ២០០០ ជាឯកតោភាគីមែន…
ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping ជាដើមអញ្ជើញចូលរួមពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត
ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ព្រឹកថ្ងៃទី៣០ ខែកញ្ញា ពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតបានរៀបចំឡើងនៅទីលានធានអានមេនដោយមានការចូលរួមពីសំណាត់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួម។ នៅវេលាម៉ោង១០ព្រឹកពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនបានចាប់ផ្តើមជាផ្លូវការ។ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោកXi Jinpingជាដើមបានអញ្ជើញឡើងទៅឈរនៅមុខស្តូបអនុស្សាវរីយ៍និងដើមរយឺតៗជុំវិញស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់វីរជន។ ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។៨០ឆ្នាំមុន បន្ទាប់ពីការតស៊ូប្រយុទ្ធបង្ហូ ឈាមដ៏លំបាកលំបិន ប្រជាជនចិនទទួលបានជ័យជម្នះពេញលេញជាលើកដំបូងក្នុងការប្រឆាំងនឹងការឈ្លានពានរបស់បរទេសក្នុងសហសម័យ ដែលបានត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។បច្ចុប្បន្ន ក្រោមការដឹកនាំរបស់មជ្ឈិមចិន ដែលមានលោកXi Jinpingជាប្រមុខស្នូល បក្សទាំងមូល…
បទវិភាគ៖អង្គការសហប្រជាជាតិជាកម្លាំងដឹកនាំដ៏សំខាន់ក្នុងអភិបាលកិច្ចសកល
ក្នុងមួយសប្តាហ៍កន្លងទៅនេះ កិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០បានបើកធ្វើនៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិក្រុងញូវយ៉ក ។ “ចន្លោះខ្វះខាតខាងថវិកាដែលមានភាពកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃបានដាក់កំហិតសមត្ថភាពប្រតិបត្តិនៃអង្គការសហប្រជាជាតិ” “តើអង្គការសហប្រជាជាតិអាចចៀសវាងពីការក្លាយជាអង្គការឥតប្រយោជន៍ឬទេ?”។ល។ ប្រឈមមុខនឹងពិភពលោកដែលមានបម្រែបម្រួលនិងរង្គោះរង្គើខ្លាំង មានមតិអន្តរជាតិសម្តែងការព្រួយបារម្ភចំពោះអនាគតនៃអង្គការសហប្រជាជាតិ ។ តែព្រមពេលជាមួយគ្នានេះ មានមនុស្សជាច្រើនក៏បានបង្ហាញពីការគាំទ្រចំពោះអង្គការសហប្រជាជាតិដែរ៖ “អង្គការសហប្រជាជាតិនៅតែអាចដើរតួនាទីគន្លឹះនៅទូទាំងពិភពលោកដដែល” “អត្ថន័យដ៏សំខាន់នៃអង្គការសហប្រជាជាតិគឺមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ”។ល។ អង្គការសហប្រជាជាតិមិនមែនជាអង្គការដ៏ល្អឥតខ្ចោះនោះទេ តែហេតុអ្វីបានជាវាមិនអាចជំនួសបាន?ជាពិសេសគឺនៅរយៈពេល៨០ឆ្នាំក្រោយ ហេតុអ្វីបានជាយើងកាន់តែត្រូវប្រកាន់ខ្ជាប់ឧត្តមគតិអង្គការសហប្រជាជាតិ? នៅរយៈពេល៨០ឆ្នាំមុន សហគមន៍អន្តរជាតិបានសម្រេចចិត្តបង្កើតអង្គការសហប្រជាជាតិនៅលើមូលដ្ឋាននៃការគិតពិចារណាឡើងវិញយ៉ាងស៊ីជម្រៅនូវមេរៀនដ៏ឈឺចាប់យ៉ាងខ្លាំងនៃសង្គ្រាមលោកលើកទី២ ដែលបានបើកទំព័រថ្មីនៃអភិបាលកិច្ចសកល ។ ក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ…
សង្គមស៊ីវិលកម្ពុជារៀបចំជំនួបពិភាក្សាសង្គមស៊ីវិល៦ប្រទេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់
(ភ្នំពេញ) រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន តាមប្រព័ន្ធOnline និងជំនួបដោយផ្ទាល់ សង្គមស៊ីវិលកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំជំនួបក្រុមសង្គមស៊ីវិលពី៦ប្រទេស រួមមានកម្ពុជា មីយ៉ាន់ម៉ា ឡាវ នេប៉ាល់ បង់ក្លាដែស និង ចិន។ លោកស្រី Yang Lihua ប្រធានអង្គការYUNDI ខេត្តយូណាន…
លោក ឯម ច័ន្ទមករា តំណាងក្រសួងយុត្តិធម៌ ចូលរួមពិធីបើកកិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់ស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ»
ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ បានចូលរួមពិធីបើកកិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់ស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី…