រដ្ឋបាលខណ្ឌសែសនសុខ​ បានរៀបចំ​ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់​ទាំង៦​ នៃខណ្ឌសែនសុខ​ ឆ្នាំ២០២៥

ភ្នំពេញ÷នៅថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០២៥​ រដ្ឋបាលខណ្ឌសែសនសុខ​ បានរៀបចំ​ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់​ទាំង៦​ នៃខណ្ឌសែនសុខ​ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ​ ពេញវុធ​ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកស្រី​ ឈាន​ សុខេន​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ លោក ម៉ូវ​ ម៉ានិត​ អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ​ លោកអភិបាលរងខណ្ឌ​ លោកអនុប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោកនាយករងទីចាត់ការផែនការវិនិយោគរាជធានីភ្នំពេញ លោកស្រីនាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ​ លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង៦​ គណៈកម្មការលទ្ធកម្មសង្កាត់ តំណាងក្រុមហ៊ុន២២​ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ និងបងប្អូនតំណាងប្រជាពលរដ្ឋសរុបចំនួន៨៦នាក់ នៅសាលប្រជុំសាលាខណ្ឌសែនសុខ។
ជាលទ្ធផល ការដេញថ្លៃគម្រោងខាងលើបានទទួលជោគជ័យ ១០០% ដោយមានការគាំទ្រ និងបានចូលរួមដេញថ្លៃ បានគ្រប់សង្កាត់ និងគ្រប់គម្រោងទាំងអស់ ពីសំណាក់ក្រុមហ៊ុនចូលរួមដេញថ្លៃ​ ៕ដោយ÷តុង សីហា

 

Leave a Reply

Your email address will not be published. Required fields are marked *