សម្តេចតេជោ ហ៊ុន សែន យកការមើលរូបថតចាស់ៗ ដើម្បីបំបាត់ភាពនឿយហត់ រឿងនយោបាយក្នុងសប្តាហ៍នេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍មួយសន្លឹក ដែលអភិបាលខេត្តកែប បានផ្ញើជូនសម្តេច។ សម្តេចតេជោ បានលើកឡើងថា សម្តេចមិនដែលបានឃើញរូបថតមួយសន្លឹកនេះឡើយ។ សម្តេចតេជោ បានសន្និដ្ឋានរូបថតនេះថតនៅឆ្នាំ១៩៨៦ ពេលដែលសម្តេចមានអាយុ ៣៤ឆ្នាំ។…

Read More

ពិធីដាំកូនឈើចំនួន៣៥០ដើម នៅទីតាំងអាជ្ញាបណ្ណក្រុមហ៊ុន  A.S.O For Word Co, Ltd  ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច

កំពត ៖ នៅព្រឹកថ្ងៃសុក្រ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក លោកមេបញ្ជការរងកងរាជអាវុធហត្ថ លោកអធិការរងនគរបាល លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក…

Read More

ច្បាស់ហើយ! Kante និង Chilwell របស់ Chelsea អវត្តមានការប្រកួតប៉ះ Man Utd ដោយសាររបួស

ឡុងដ៍ ៖ ខ្សែបម្រើប្រយុទ្ធ N’Golo Kante របស់ក្លិប Chelsea ត្រូវបានគេកំណត់ថា នឹងខកខានការប្រកួតក្នុងលីគ Premier League នាថ្ងៃអាទិត្យសប្តាហ៍នេះ ដែលត្រូវប៉ះនឹងក្រុម Manchester United ដោយសារតែបញ្ហារបួស។ ដូចគ្នានោះដែរ ស្របពេលដែលក្លិបកំពុងរង់ចាំកីឡាករការពារផ្នែកខាងឆ្វេង Ben Chilwell…

Read More

Update: បុរសដែលជេរប្រមាថមើលងាយសមត្ថកិច្ច ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ និងកំពុងសួរនាំដើម្បីចាត់ការតាមច្បាប់

ភ្នំពេញ ៖ បុរសម្នាក់ ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយនៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា…

Read More

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថនគរបាលចរាចរណ៍ នៅស្ពានស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។ តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា ករណីនេះមិនត្រូវឲ្យកើតមានទៀតនោះ…

Read More

អធិការបតីអាល្លឺម៉ង់៖ ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន គួរតែមានទណ្ឌកម្មពីសហភាពអឺរ៉ុប

ប៊ែកឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍នៅពេលថ្មីៗនេះថា សហភាពអឺរ៉ុបត្រូវតែត្រៀមរៀបចំធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសរុស្ស៊ី ប្រសិនបើស្ថានភាពនៅខាងក្នុង និងជុំវិញប្រទេសអ៊ុយក្រែន ភាគខាងកើត ឬក៏នៅតាមព្រំដែនបេឡារុស និងប៉ូឡូញ កើនកម្តៅខ្លាំងឡើង។ ថ្លែងនៅក្នុងសហសន្និសីទកាសែតមួយក្នុងទីក្រុងប៊ែកឡាំង ជាមួយប្រធានាធិបតីប៉ូឡូញ លោក Mateusz Morawiecki…

Read More

កម្ពុជា-វៀតណាម សហការ និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទោះជួបវិបត្តិកូវីដ១៩

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ទោះបី កម្ពុជា-វៀតណាម ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរសហការគ្នាយ៉ាងល្អ និងជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញ ទៅមក ក្នុងស្មារតីអ្នកជិតខាងល្អ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយ តាំង…

Read More

ធំក្លិនស្អុយទៀតហើយ! ដីព្រៃភ្នំអង្គុញ នៃសហគមន៍ផ្តៅ កំពុងប្រឈមនឹងហានិភ័យរលាយបាត់បង់ ពីដីរបស់រដ្ឋ មកជាដីរបស់ឯកជនវិញ

កំពត ៖ បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ព្រែកត្នោត បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដីព្រៃរបស់រដ្ឋនៅចំណុចភ្នំអង្គុញ ស្ថិតនៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានគេជួលក្រុមកម្មករមកកាប់ព្រៃធ្វើរបង និងកាយព្រំធ្វើផ្លូវហ៊ំុព័ទ្ធដីបំណងយកធ្វើជាកម្មសិទ្ធិឯកជន ដែលគេថា សង្ស័យជាដីនៃឧទ្យានជាតិ។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់កំពុងមានការព្រួយបារម្ភនូវដីរបស់រដ្ឋ ដែលប្រឈមនឹងការរលាយបាត់បង់ ព្រោះតែការទន្រ្ទកាន់កាប់ជាឯកជន ពីសំណាក់ក្រុមឈ្មួញដី អ្នកមានលុយ…

Read More

អ៉ីតាលី និងបារាំង ពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈការចាកចេញរបស់លោកស្រី Merkel កំពុងធ្វើតេស្ដនយោបាយការទូតអឺរ៉ុប

រ៉ូម ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា មេដឹកនាំនៃប្រទេសអ៉ីតាលី និងបារាំង នឹងត្រូវចុះហត្ថលេខាលើសន្ធិសញ្ញាមួយនៅថ្ងៃសុក្រនេះ ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី នៅចំពេលនយោបាយការទូត អឺរ៉ុប កំពុងត្រូវបានធ្វើតេស្ដតាមរយៈការចាកចេញរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។ សន្ធិសញ្ញាខាងលើដែលមានឈ្មោះថា…

Read More

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ប្រាប់ធុរកិច្ចអាស៊ី-អឺរ៉ុបថា កម្ពុជាកំពុងខិតខំប្រែក្លាយខ្លួន ឲ្យទៅជាទីតាំងផលិតកម្ម

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា ក៏ដូចជាប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ី បាននិងកំពុងខិតខំប្រែក្លាយខ្លួន ឲ្យទៅជាទីតាំងផលិតកម្ម និងធុរកិច្ច ហើយមានទីផ្សារនាំចេញកាន់តែធំ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក…

Read More

រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំចំនួន១៦៤០គ្រឿងហើយ បានមកបង់ពន្ធ ទទួលចំណូល១៧.៣លានដុល្លារ

ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន…

Read More

កូនប្រុសអតីតមេដឹកនាំលោក Gadhafi មិនទទួលបានសិទ្ធិប្រជែងប្រធានាធិបតីថ្មីឡើយ

បរទេស ៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសលីប៊ី កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចចិត្តមិនផ្តល់សិទ្ធិដល់កូនប្រុស អតីតមេដឹកនាំលីប៊ី លោក Moammar Gadhafi ឡើយ ក្នុងការឈរឈ្មោះជាប្រធានាធិបតីថ្មី នៃប្រទេសលីប៊ី ដែលគ្រោងធ្វើឡើងនៅខែក្រោយ។ កូនប្រុសនៃមេដឹកនាំដែលត្រូវបានសម្លាប់ដោយអាមេរិករូបនេះ មានឈ្មោះថា Seif al-Islam Gadhafi ត្រូវបានគេប្រកាសឈ្មោះ ក្នុងបញ្ជីមិនមានសិទ្ធិក្នុងការចូលរួមប្រជែងឡើយ…

Read More

Spurs ប្រឈមជ្រុះចេញពី Conference League ក៏ព្រោះចាញ់ក្រុមបាតតារាង Mura ចុងម៉ោង

ក្រុងឡុងដ៍ ៖ ការរបូតគ្រាប់បាល់ចុងម៉ោង ៩០+៤ នៅពេលចាញ់ម្ចាស់ផ្ទះ NS Mura ២-១ បានធ្វើឲ្យក្រុមបាល់ទាត់ Tottenham Hotspur ឈានដល់មាត់ជ្រោះនៃការធ្លាក់ចេញពីពានរង្វាន់ UEFA Europa Conference League នៅពេលទើបរកបាន ៧ពិន្ទុឈរនៅលេខរៀងទី៣ បណ្តោះអាសន្នប្រចាំពូល G…

Read More

រដ្ឋសភា តែងតាំងសមាសភាពខុទ្ទកាល័យ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, លោក គឹម សន្តិភាព ជានាយកខុទ្ទកាល័យ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចេញសេចក្តីសម្រេចមួយតែងតាំង នាយក នាយករង ទីប្រឹក្សាបច្ចេកទេស ផ្នែកទំនាក់ទំនងសាធារណៈ ជំនួយការ និងលេខាធិការនៃខុទ្ទកាល័យ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។ សមាសភាព ខុទ្ទកាល័យលោក…

Read More

គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ វាយប្រហារលើតំបន់ព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា

ញូដេលី ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.១រ៉ិចទ័រ បានវាយប្រហារលើតំបន់ព្រំដែននៃប្រទេសឥណ្ឌា និងមីយ៉ាន់ម៉ា។ គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយនៅក្នុងទីក្រុង Chittagong នៃប្រទេសបង់ក្លាដែស ហើយវាក៏បានបង្កការរំញ័រដល់តំបន់ព្រំដែននៃប្រទេសឥណ្ឌា និងមីយ៉ាន់ម៉ា ផងដែរ។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់…

Read More

សម្ដេច ស ខេង សង្ឃឹមថា ទូតសិង្ហបុរីថ្មី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញ ក្ដីសង្ឃឹមថា ទូតសឹង្ហបុរីថ្មី នឹងរួមចំណែកបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សឹង្ហបុរី ឲ្យកាន់តែរីកចំរើនថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មី ប្រចាំកម្ពុជា…

Read More

បច្ចេកវិទ្យា 5G របស់ចិន រំពឹងនឹងត្រូវប្រើប្រាស់ដល់ទៅ៤០ភាគរយ នៃចំនួនទាំងអស់លើលោក ក្នុងឆ្នាំ២០២៥

បរទេស ៖ យោងតាមការព្យាករណ៍ របស់ក្រុមហ៊ុនអ្នកផ្តល់ទិន្នន័យ GSMA Intelligence នៅថ្ងៃព្រហស្បិត៍ បានបង្ហាញថាទំនាក់ទំនងតាមរយៈបច្ចេកវិទ្យាអ៊ីនធឺណេត 5G របស់ប្រទេសចិននឹងមានការកើនឡើង ដល់ទៅ៨៦៥លាន នៅត្រឹមឆ្នាំ២០២៥ ឬត្រូវជា៤០ភាគរយ នៃការប្រើប្រាស់ 5G នៅទូទាំងសកលលោក។ របាយការណ៍ដដែលនេះ ក៏បានព្យាករណ៍ផងដែរ ថាបច្ចេកវិទ្យា 5G…

Read More

មិនធម្មតា!! ដេញវាយនគរបាលចរាចរណ៍នៅស្ពានអាកាសស្ទឹងមានជ័យបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលជាខ្លាំង ខណៈដែលបុរសម្នាក់បានដេញវាយប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកផ្អេីលពេញផ្លូវ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ កែងនឹងផ្លូវលេខ២៧១ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ យោងតាមសម្ដីសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។ ខណ:ដែលសមត្ថកិច្ចកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូ…

Read More

អតីតខ្សែប្រយុទ្ធ Juventus កីឡាករ Miccoli ត្រូវកាត់ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំកន្លះ ពីបទជំរិតទារប្រាក់

ក្រុងរ៉ូម ៖ បើតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី និងក្លិប Juventus កីឡាករ Fabrizio Miccoli ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំកន្លះពីបទជំរិតទារប្រាក់ ដែលធ្វើឲ្យមានស្ថានទម្ងន់ទោសដោយវិធីរបស់ក្រុមម៉ាហ្វីយ៉ា។ Miccoli ត្រូវបានរកឃើញមានទោសក្នុងឆ្នាំ២០១៧ ដោយបានចូលរួមជាមួយក្រុមកូនប្រុស…

Read More