រដ្ឋសភា តែងតាំងសមាសភាពខុទ្ទកាល័យ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, លោក គឹម សន្តិភាព ជានាយកខុទ្ទកាល័យ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចេញសេចក្តីសម្រេចមួយតែងតាំង នាយក នាយករង ទីប្រឹក្សាបច្ចេកទេស ផ្នែកទំនាក់ទំនងសាធារណៈ ជំនួយការ និងលេខាធិការនៃខុទ្ទកាល័យ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។

សមាសភាព ខុទ្ទកាល័យលោក ជាម យៀប មានចំនួន១២រូប ដោយមាន លោក គឹម សន្តិភាព ជានាយកបន្ថែមលើមុខងារបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *