បុរសជនជាតិចិនបើករថយន្តលឿនបុកម៉ូតូ២គ្រឿងស្លាប់ស្រ្តី២នាក់និងរបួសធ្ងន់បុរសម្នាក់

កំពត ÷ ពិតជាគួរឲ្យខ្លោចផ្សាណាស់ដែល រថយន្ត មួយគ្រឿង បើកបរ បុក ម៉ូតូ ២គ្រឿង បណ្តាល ឲ្យ នារី ២នាក់ បាត់បង់ ជីវិត និង បុរស ម្នាក់ទៀត រងរបួស ធ្ងន់ ។
ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅលើ កំណាត់ ផ្លូវជាតិ លេខ ៣ ស្ថិតក្នុង ភូមិ ព្រែក ក្រែង សង្កាត់ ព្រែក ត្នោត ក្រុង បូកគោ ។

 

 

មន្រ្តីនគរបាលចរាចរណ៍ក្រុងបូកគោបានឲ្យដឹងថា មានករណី គ្រោះថ្នាក់ ចរាចរ ណ៍មួយ បានកើត ឡើង នៅលើ កំណាត់ ផ្លូវជាតិ លេខ ៣ ចន្លោះ បង្គោលគីឡូម៉ែត្រ លេខ ១៧៧-១៧៨ ត្រង់ចំណុច មុខ ប៉ុស្តិ៍នគរបាល រដ្ឋបាល ស ង្កា ត់ ព្រែក ត្នោត រវាង រថយន្ត មួយគ្រឿង បុក ជាមួយ ម៉ូតូ ពីរ គ្រឿង ប្រាកដមែន។
មន្រ្តីនគរបាលចរាចរណ៍រូបបានឲ្យដឹងទៀតថា មុន គ្រោះថ្នាក់ នេះកើតឡើង គេ ឃើញ ម៉ូតូ ពីរ គ្រឿង បើក តាមផ្លូវជាតិលេខ៣មកពី ទិស ខាងលិច គឺ មួយគ្រឿង បើកបរ ដោយ បុរស ម្នាក់ ឯ មួយគ្រឿង ទៀត ធ្វើដំណើរ ដោយ នារី ពីរ នាក់ ។ ខណ:បើកមកដល់ចំណុចកើតហេតុស្រាប់ តែមាន រថយន្ត មួយគ្រឿង ម៉ាក តូយ៉ូតា ហ្វ័ រ ធូ ន័ រ ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2BE-2988 បើក មកពី មុខ ដោយ ល្បឿន យ៉ាង លឿន រួច រេចង្កូតបុក ម៉ូតូ ទាំងពីរ គ្រឿង លាន់ដូចរន្ទះបណ្តាលឲ្យមូ៉តូនិងមនុស្សដួលរដូករណែល និងរថយន្តក្រឡាប់ផ្ងារជើង។ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលហើយអ្នកជិតខាង ក៏បានចូលទៅ ជួយ ស្រាប់តែ ឃើញ ស្ត្រី ទាំងពីរ នាក់ បាន ស្លាប់ បាត់ទៅហើយ ។ ចំណែក បុរស ម្នាក់ទៀត រងរបួស ធ្ងន់ ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្តកំពត ជាបន្ទាន់ ។

រីអ្នកបើកបរ រថយន្ត បង្ក ជា ជនជាតិ ចិន ឈ្មោះ Liu Wie ភេទ ប្រុស អាយុ ៣១ ឆ្នាំ របូសស្រាលត្រូវបានឃាតខ្លួន។ ចំណែក អ្នក បាត់បង់ ជីវិត ទាំងពីរ នាក់ ជា កម្មការិនី រោងចក្រមាន ទីលំនៅ ភូមិ បុស្ស ញិញ ឃុំ កូន សត្វ ស្រុក ទឹកឈូ ខេត្តកំពត ។ ដោយឡែក បុរស ដែល រងរបួស រស់នៅ ភូមិ រលួស សង្កាត់ បឹង ទូក ក្រុង បូកគោ ខេត្តកំពត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *