ភ្នំពេញ÷សូមកុំបើកបរក្នុងពេលពិសារគ្រឿងស្រវឹងអីព្រោះនៅពេលមានគ្រោះថ្នាក់កើតឡើងបណ្តាលអោយមានអ្នកស្លាប់និងរបួសដោយសារតែយើងជាអ្នកបង្ករឡើងជាក់ស្តែងដូចជាករណីនេះគ្នាមិនដឹងអីសោះមិនបានធ្វើខុសសោះខ្លួនពិការភាពមិនបានដើរសុំទានគេនោះគឺខិតខំនាំក្រុមគ្រួសារប្រកបរបរប៉ះកង់នាពេលយប់ដើម្បីបានប្រាក់បន្តិចបន្ទួចចិញ្ចឹមជីវិតតែបែជាអ្នកមានឡានមានលុយដើរផឹកស៉ីស្រវឹងបើកបរដោយខ្វះការប្រុងប្រយ័ត្នមកបុកពួកគាត់បណ្តាលជាងប៉ះកង់ជាជនពិការស្លាប់នៅនឹងកន្លែងចំណែកក្រុមគ្រួសារគាត់២នាក់ទៀតរងរបួសធ្ងន់ហើយដោយឡែកក្មេងប្រុសម្នាក់ដែនៅក្នុងរថយន្តក៏រងរបួសធ្ងន់ដែរ។ ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថាមានបុរសម្នាក់
សង្ស័យស្រវឹងបេីករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿនដូចហោះហើយក៏រេចង្លូតទៅបុកពួកគាត់តែម្តង។
ហេតុការណ៍គ្រោះថ្នាក់យ៉ាងរន្ធត់នេះកើតឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២៣ នៅត្រង់ចំណុចរបងព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT-6075 មានក្មេងចាស់ពីរនាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំឡើងទៅលើចឹញ្ចើមផ្លូវបុករឺម៉កប៉ះកង់ពេញទំហឹងបណ្ដាលឱ្យរឺម៉កប៉ះកង់ដាច់ជាបំណែក ខូចខាតទាំងស្រុង និងស្លាប់បុរសពិការជាជាងប៉ះកង់ម្នាក់ នៅនិងកន្លែងកើតហេតុនិងក្រុមគ្រូសារគាត់ពីរនាក់ទៀតងរបួសធ្ងន់ ចំណែកខាងភាគីរថយន្តរងរបួសក្មេងម្នាក់។
ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាឃាត់តៃកុងរថយន្តរួច
ប្រគល់ជូនសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញធ្វើការហ៊ុំព័ទ្ធទីតាំងកន្លែងកើតហេតុខាងលើ និងធ្វើការវាស់វែងយករថយន្តនឹងរឺម៉កប៉ះកង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ÷សុខ ពិសិទ្ធ