ភ្នំពេញ ៖ នៅក្នុងពិធីចុះអនុសារណៈ (MOU) ក្នុងកិច្ចសហប្រតិបត្តិការរវាង ខេស៊ីគ្រុប (KC group) និង អេកូស៊ីស (Ecosys) លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ បានថ្លែងថា ៖ ពេលកាន់តែលំបាក កូនត្រូវតែប្រឹងប្រែងថែមទៀត បើទោះជាបរាជ័យ ក៏អស់ចិត្តដែរ។
លោក ឃិត ឈឿន បន្តថា ៖ អ្នកវិនិយោគមកពីច្រើនប្រទេស ចិន អាមេរិក កូរ៉េ ថៃ ឥណ្ឌា … ស្វែងរកឱកាសសហការណ៍ជាមួយខេស៊ីគ្រុប។
ក្នុងពិធីចុះអនុសារណៈ (MOU) នេះ ក្រោមឆន្ទ:នឹងភក្ដីភាពកាន់ដៃគ្នាឆ្ពោះទៅរកភាពជោគជ័យលើវិស័យធុរកិច្ច មុខជំនួញ អាជីវកម្ម និងកីឡាតៃខ្វាន់ដូ ក្នុងនិមិត្តសញ្ញាថ្មី “អ៊ីខេស៊ី ឬ EKC” លើវិថីពាណិជ្ជកម្មសកលប្រកបដោយភាពស្និតស្នាលនឹងទំនុកចិត្ត។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក ឃិត ឈឿន ជាអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ។ ក្រុមហ៊ុន ចំរើន សម្បត្តិ មានដូចជា សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 /086302343/ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត !៕