នគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ករណី អាខោនហ្វេសប៊ុកឈ្មោះ ABA8 និងអាខោនឈ្មោះ Everybody ជាការផ្សព្វផ្សាយមិនពិត

ខេត្តបន្ទាយមានជ័យ ៖​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះមានអាខោនហ្វេសប៊ុកឈ្មោះ ABA8 ចុះ ផ្សាយថា “ប៉ោយប៉ែតសាហាវណាស់ ចូលដល់ក្នុងផ្ទះម៉ង” និងអាខោនឈ្មោះ Everybody ចុះផ្សាយថា “ក្មេងៗ នៅក្រុងប៉ោយប៉ែតឥឡូវកាចៗណាស់ដេញកាប់គ្នា ទាំងកណ្តាលថ្ងៃ ក្រុមបងធំនិងក្មេងទំនើងនៅក្រុងប៉ោយប៉ែត ហាក់បីដូចជាកក្រើកឡើងវិញនៅក្នុងសង្គម” កំពុងចែកចាយព័ត៌មានតៗគ្នាតាមបណ្តាញទំនាក់ទំនងសង្គម ។

ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវលើករណីខាងលើនេះ បញ្ជាក់ថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនសំណុំរឿង នេះទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ និងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ដើម្បីចាត់តាមនីតិវិធីរួចរាល់ហើយ។

ហេតុដូច្នេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនថាការចែកចាយ ព័ត៌មានតៗគ្នាតាមបណ្តាញទំនាក់ទំនងសង្គមថ្មីៗនេះលើអាខោនហ្វេសប៊ុកABA8, Everybodyនិងអាខោនផ្សេងៗ ទៀត ជាអាខោនអាណាមឹក កំពុងធ្វើអោយសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមមានការ ភាន់ច្រឡំ លក្ខណៈញុះញង់ និងបំពុលសង្គម ហើយករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ។

អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួល ជ្រាបជាព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *