តុលាការខេត្តកំពត បានបង្កកគណនីធនាគារក្រុមហ៊ុនជាសារ៉ន ចំនួន៩៥ និងអចលនវត្ថុ ១.៧៩១ក្បាលដី

ខេត្តកំពត ៖ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ៦.ក

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត មានកិត្តិយស សូមជម្រាបជូនសាធារណជន គ្រប់បណ្តាញសារព័ត៌មាន និងភាគីពាក់ព័ន្ធ អំពីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តកំពត ដូចខាងក្រោម៖

9. បានសម្រេច បង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៩៥ គណនី ។

២ បានសម្រេច បង្កកអចលនវត្ថុ (ដី) ចំនួន ១.៧៩១ ក្បាលដី

៣.បានស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥.៦៨០ នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩ នាក់។

៤. បានសម្រេចឃុំខ្លួនជនត្រូវចោទ ចំនួន ១០ នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ចំនួន ៩ នាក់ ប៉ុន្តែមកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ជនត្រូវចោទ ចំនួន ៤០ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទ ចំនួន ១០ នាក់

ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។ បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធ ផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវរបាទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
៥.អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សូមបញ្ជាក់ជូនថា សាលាដំបូងខេត្តកំពត កំពុងចាត់ការ ហើយនឹង បន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹង ក្រុមហ៊ុន ជា សាវ័ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារិន ប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។
លទ្ធផលនៃកិច្ចស៊ើបសួរកន្លងមក ចៅក្រមស៊ើបសួរ ជាមួយនឹងក្រឡាបញ្ជី បានទៅស្តាប់ចម្លើយ និងធ្វើ កំណត់ហេតុស្តីពីការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំពោះមុខចៅក្រមស៊ើបសួរ លើជនរងគ្រោះទាំង ៩ ក្រុង-ស្រុក នៃខេត្តកំពត ដល់មូលដ្ឋាន និងការស្តាប់ចម្លើយរបស់ជនរងគ្រោះដែលនៅក្រៅខេត្តកំពត (សរុបចំនួន ៥.៦៨០ នាក់ រួចរាល់) និងសាកសួរសាក្សីជាអាជ្ញាធរ (សរុបចំនួន ២៤៩ នាក់ រួចរាល់) ដែលជាហេតុផលនាំឱ្យត្រូវការពេលវេលា សមរម្យក្នុងការស៊ើបសួរ។ ដោយសារតែ សំណុំរឿងនេះមានភាពស្មុគស្មាញ មានជនជាប់ទាក់ទិន និងមានជនរងគ្រោះ ច្រើននាក់ ហេតុនេះតុលាការ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ហើយនឹងកំពុងតែបន្តចំណាត់ការ លើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត ដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាម នីតិវិធីច្បាប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ និងភាគីពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

Leave a Reply

Your email address will not be published. Required fields are marked *