
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា!
ភ្នំពេញ÷កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ចំនួន០២នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា ដោយក្នុងនោះ ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ ឃាត់ខ្លួន…
បង្ក្រាបទីតាំង ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣កន្លែង ឃាត់ខ្លួនជនបរទេស២៤នាក់
ភ្នំពេញ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២កន្លែង និងបង្ក្រាបទីតាំង ០១កន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេតបញ្ជាក់ និងឃ្លាំមើលទីតាំងខាងលើប្រមាណ ០៣ខែកន្លងមក។ ការបង្ក្រាប…
កិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ឆ្នាំទី២ អាណត្តិទី៤
ភ្នំពេញ÷កាលពីថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹកលាសាខណ្ឌពោធិ៍សែនជ័យបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សា ក្រោមអធិបតីភាព លោក អុិត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងមាន សមាជិក…
ជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ
ជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ Meeting between H.E. Mr. PRAK Sokhonn, Deputy Prime Minister…
អង្គភាពប្រឆាំងអំពើពុករលួយរកឃើញអធិការរងស្រុកបវេលម្នាក់ ទទួលសំណូកជាង៧៧ម៉ឺនដុល្លារ ពីមេខ្លោងជនជាតិថៃ ដើម្បីរត់ការដោះលែងក្រុមឆបោកតាមអនឡាញ
ភ្នំពេញ ៖ លោកអធិការរងនគរបាលស្រុកបវេល ខេត្ត បាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា បានពាក់ព័ន្ធនឹងការទទួលសំណូកជាង៧៧ម៉ឺនដុល្លារ ដើម្បីឱ្យមានការដោះលែងជនជាតិថៃ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងប្រតិបត្តិការរដ្ឋបាលបង្ក្រាបក្រុមបោកប្រាស់ តាមអនឡាញ Online Scam ។ បើតាមរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤ របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩…
អគ្គនាយកស៊ីម៉ាក់អះអាងថា ឆ្លងកាត់ពិសោធន៍និងការសិក្សាស្រាវជ្រាវអាចបង្ហាញពីវិធីកំណត់អត្តសញ្ញាណរវាងគ្រាប់បែកចាស់ និងគ្រាប់បែកថ្មីច្បាស់លាស់ណាស់
ភ្នំពេញ÷យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងថា៖ កន្លងមកមានអ្នកស្នើសុំខ្ញុំឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា « ធ្វើយ៉ាងម៉េចបានដឹងថាគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!?» ចម្លើយខ្លី៖ បើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចចវិភាគសំណាកជាច្រើនដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិតក្នុងវាទិកានេះទេ និងសុំលើកយកចំណុចសង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថា៖ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លើងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត…
កម្មវិធីល្អៗរបស់ CMG ចាក់បញ្ចាំងនៅហុងកុង
ក្នុងឱកាសខួប ៧៦ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់បញ្ចាំងនិងតាំងបង្ហាញនៅតំបន់រដ្ឋបាលពិសេសហុងកុងនៅថ្ងៃទី ២៩ ខែកញ្ញា។ ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗចំនួន ៩ នៃ CMG បានបញ្ចាំងក្នុងពេលតែមួយ ដើម្បីកំដរអ្នកក្រុងហុងកុងគ្រប់រូបរីករាយឆ្លងថ្ងៃខួបកំណើតរបស់មាតុប្រទេស ។ សូមបញ្ជាក់ថា ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) មានខ្លឹមសារសម្បូរបែប ដែលចែកជាប្រភេទជាច្រើនដូចជាភាពយន្តឯកសារ…
បើថៃពិតជាល្អចំពោះខ្មែរ ដូចការនិយាយនៅUNមែននោះ ការដោះលែងទ័ពខ្មែរ១៨នាក់ គឺជាទឡ្ហីករណ៍បឋមមួយ…!
បើថៃពិតជាល្អចំពោះខ្មែរ ដូចការនិយាយនៅUNមែននោះ ការដោះលែងទ័ពខ្មែរ១៨នាក់ គឺជាទឡ្ហីករណ៍បឋមមួយ…! If Thailand is truly as good as the talk at the UN suggests, the release of…
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា ព្រឹកថ្ងៃ២៩ ខែកញា ឆ្នាំ២០២៥នេះ ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្ទង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើៗ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា ព្រឹកថ្ងៃ២៩ ខែកញា ឆ្នាំ២០២៥នេះ ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្ទង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើៗ។ ឯកឧត្តមបន្តថា ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់…
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តព្រះសីហនុគិតគូរពីការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការការងារសម័យឌីជីថល
ព្រះសីហនុ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុគិតគូររៀបចំផែនការ បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញព័ត៌មាន និងសោតទស្សន៍ឱ្យបានឆ្លើយតបទៅនឹងតម្រូវការការងារក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ២៦ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នៅសម័យបច្ចេកវិទ្យាឌីជីថលនេះ ទាមទារឱ្យមន្ត្រីព័ត៌មានទាំងអស់ត្រូវចេះ…
ក្រសួងការពារជាតិកម្ពុជា ៖ កម្ពុជាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ យោងតាមស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែន ដែលបង្កឡើងដោយភាគីថៃកាលពីពេលថ្មីៗនេះ កម្ពុជាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង…
សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។ ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់
សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។ ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។ ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព…
បេីកម្ពុជា មិនគោរពបទបញ្ជា មិនអនុវត្តបទឈប់បាញ់ ម៉្លេះពេលនេះមិនឈប់បាញ់ប្រហារគ្នានោះទេ ដោយសារថៃបាញ់តែឯង បំពានបទឈប់បាញ់ និងចង់ឱ្យកម្ពុជាបាញ់តប ដល់កម្ពុជាមិនតបត ទើបសម្រាកបាញ់
កម្ពុជា ជាប្រទេសនិយាយពិត ធ្វេីពិត គោរពច្បាប់ពិត យកច្បាប់ជាគោល មិនប្រព្រឹត្តអំពេីបាតដៃខ្នងដៃនោះទេ។ ថៃបានប្រេីគ្រប់មធ្យោបាយ ដេីម្បីឱ្យកម្ពុជាតបត បាញ់ត តែដឹងច្បាស់ថារសៀលនេះនឹងមានអ្នកសង្កេតការណ៍អន្តរកាល (IOT) ទៅ ចង់ញ៉ុះឱ្យបានមុន ដល់កម្ពុជាមិនតបត ឈប់ខ្លួនឯង ប្រេីប្រាស់អ្នកសារព័ត៌មានអាយ៉ងរបស់ខ្លួនវាយប្រហារកម្ពុជា និងចោទកម្ពុជាថាបាញ់មុន។ ចរិតអ្នក បេីកម្ពុជាបាញ់មែននោះ មិនមែនមកត្រឹមកាំភ្លេីងដៃ…
យើងស្នើឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ថ្កោលទោសចំពោះការបំពានរបស់ប្រទេសថៃ និងទាមទារឱ្យមានការគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់ ពីព្រោះប្រទេសថៃបានចាប់ផ្តើមសង្រ្គាមមុនម្តងទៀត។ នេះជាការប្រមាថដោយផ្ទាល់ចំពោះអ្នកដែលបង្កើតឱ្យមានសន្តិភាព ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចិន អាស៊ាន និងអង្គការសហប្រជាជាតិ។ ឥលូវនេះពិភពលោកត្រូវតែនៅជាមួយកម្ពុជា មិនមែនក្រោយពីមានអ្នកបាត់បង់ជីវិតនោះទេ។ សន្តិភាពត្រូវតែការពារដោយសកម្មភាព មិនមែនត្រឹមតែពាក្យសម្ដីនោះទេ
យើងស្នើឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ថ្កោលទោសចំពោះការបំពានរបស់ប្រទេសថៃ និងទាមទារឱ្យមានការគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់ ពីព្រោះប្រទេសថៃបានចាប់ផ្តើមសង្រ្គាមមុនម្តងទៀត។ នេះជាការប្រមាថដោយផ្ទាល់ចំពោះអ្នកដែលបង្កើតឱ្យមានសន្តិភាព ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចិន អាស៊ាន និងអង្គការសហប្រជាជាតិ។ ឥលូវនេះពិភពលោកត្រូវតែនៅជាមួយកម្ពុជា មិនមែនក្រោយពីមានអ្នកបាត់បង់ជីវិតនោះទេ។ សន្តិភាពត្រូវតែការពារដោយសកម្មភាព មិនមែនត្រឹមតែពាក្យសម្ដីនោះទេ។ We urgently ask…
ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ នៅមូលដ្ឋានភូមិបន្លាស្អិត
ភ្នំពេញ÷ថ្ងៃសៅរិ៍៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៩:៣០នាទី គណៈបញ្ជាការ ឯកភាព សង្កាត់ឃ្មួញ បានដឹកនាំកម្លាំងប៉ុស្តិ៍ឃ្មួញ ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ នៅមូលដ្ឋានភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក…
យោធាថៃ ឡើងសង្វៀនប្រដាល់គ្មានដៃគូ៖ ការផ្ទុះអាវុធម្នាក់ឯងបន្តបន្ទាប់ និងការបាញ់ប្រហារលើអានសេះកម្ពុជា ជាការចេតនាទុច្ចរិតបញ្ឆេះសង្គ្រាម រំលោភបទឈប់បាញ់ជាអន្តរជាតិ ប្រមាថស្ថាបនិកបទឈប់បាញ់ និងជា«ឧក្រិដ្ឋកម្មសង្គ្រាម+ឈ្លានពាន»!
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ទាហានថៃបាញ់អាវុធធន់ស្រាលរាប់សិបគ្រាប់តាំងពីទាបភ្លឺបន្តរហូតដល់ថ្ងៃ រួចចោទ និងមួលបង្កាច់ថាកម្ពុជាជាអ្នកផ្ទុះអាវុធ។ តែភាគីកម្ពុជា ចេញបញ្ជាក់ព័ត៌មានធ្វើសាធារណជនជាតិ-អន្តរជាតិដឹងការពិត ថៃបាត់មាត់ដូចគេចុក។ មកដល់រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក…
អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ការធានាសិទ្ធិទទួលព័ត៌មាន ជម្រុញប្រសិទ្ធភាពការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ថ្លែងក្នុងពិធីពិបិទវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អាជ្ញាធររាជធានីខេត្ត…
អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ
ភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន…