
សន្និសីទថ្នាក់តំបន់លើកទី១៤និងសន្និសីទថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទរួម “ក្រោមប្រធានបទរួម៖វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ សម្រាប់ផែនដីប្រកបដោយនិរន្តរភាព
ភ្នំពេញ÷កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសន្និសីទថ្នាក់តំបន់លើកទី១៤ និងសន្និសីទថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទរួម៖វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ សម្រាប់ផែនដីប្រកបដោយនិរន្តរភាព ។ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា…
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញទៅចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨»
ភ្នំពេញ÷ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត…
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស !
ភ្នំពេញ÷នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកភេសជ្ជៈ អាយស៊ី ឃូល (ICY Cool) ចំនួន ២០០០កេស មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ…
ដំណឹងបឋម៖ រថយន្តសាំយ៉ុងបើកធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាច្រើននាក់
ខេត្តព្រៃវែង៖ នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តសាំយ៉ុងមានការធ្វេសប្រហែស បណ្ដាលឱ្យធ្លាក់ប្រឡាយទឹកស្លាប់ និងរបួសមនុស្សជាច្រើននាក់ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានដឹកអ្នកដំណើរមកពីការគេ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឺក…
ម្ចាស់ឡានរងគ្រោះប្រកាសផ្តល់ 500$ បើឃើញជនបង្កខណៈសង្ស័យអ្នកបើកបរស្រវឹងស្រា ងោក បុកឡានសេរីទំនើបគាត់ពីក្រោយ!
ភ្នំពេញ៖ ម្ចាស់ឡានរងគ្រោះប្រកាសផ្តល់ 500$ បើឃើញជនបង្កខណៈសង្ស័យអ្នកបើកបរស្រវឹងស្រា ងោក បុកឡានសេរីទំនើបគាត់ពីក្រោយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២៤ កញ្ញា ២០២៣ នេះ។ ប្រភពពីម្ចាស់ឡានរងគ្រោះបានអោយដឹងថា គាត់ ហួសចិត្ត ខណៈ មានករណី គ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួចសោះ តៃកុងឡាន Lexus 330…
ដល់ម្លឹងផង! ត្រឹមនាយការិយាល័យសោះ មានអំណាចធំ ហ៊ានផ្ទេរតួនាទីភារកិច្ចមន្ត្រីថ្នាក់ក្រោម ដោយគ្មានការឆ្លងស្នងការ និង ហ៊ានចេញលិខិតបង្គាប់ការខុសច្បាប់!
ភ្នំពេញ÷ ផ្ទុះរឿងអាស្រូវ និងភាពមិនប្រក្រតីមួយចំនួនរបស់ លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមួយចំនួន ពាក់ព័ន្ធរឿងចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលចរាចរណ៍ណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អ។ ការចេញលិខិតបង្គាប់ការនេះ គឺតម្លៃចាប់ពី ៣០០ ទៅ ៧០០ដុល្លារ។ នេះបើយោងតាមមន្ត្រីនគរបាលចរាចរណ៍នៅស្នងការរាជធានីភ្នំពេញសុំមិនបញ្ចេញឈ្មោះម្នាក់ដែលបានទម្លាយប្រាប់អ្នកសារព័ត៌មាន។ ប្រភពបានបន្តថា លោក ដេ…
សហរដ្ឋអាមេរិកសម្រេចផ្ដល់ជូនឡើងវិញ នូវ ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ (USAID)
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«លទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក»។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍និងឌីជីថល
ប្រទេសវៀតណាម : នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍និងឌីជីថល។…
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ÷ កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឹងបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី២៣ ខែកញ្ញាស្អែកនេះតទៅ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឹងបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី២៣ ខែកញ្ញាស្អែកនេះតទៅ ,ដូច្នេះសូមបេីកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបានថ្លែងឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះយ៉ាងដូច្នេះថា៖ មុនឈានដល់ការអនុវត្តវិធានការច្បាប់ចំពោះអ្នកបើកល្មើសច្បាប់ចរាចរណ៍នេះ កម្លាំងនគរបាលចរាចរណ៍បានប្រើប្រាស់ពេល១សប្ដាហ៍…
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស!
ភ្នំពេញ ៖ ផ្អែកតាមលទ្ធផលនៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត។ នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត…
អំណោយរបស់ឧត្តមសេនីយ៍ទោ ឡោម៉េង ហួតនិងលោកជំទាវបានជូនដល់ដៃបងប្រុស ជុំ យ៉ត ហើយតាមរយះលោកងួន បញ្ញា អង្គភាពសារព័ត៌មានអង្គរបុរី
បន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣លោកងួន បញ្ញា អង្គភាពសារព័ត៌មានអង្គរបុរី តំណាងលោកឧត្តមសេនីយ៍ទោ ឡោម៉េង ហួតនិងលោកជំទាវបាននាំយកអំណោយដ៏ថ្លៃថ្លាទៅប្រគល់ជូនដល់ដៃបងប្រុស ជុំ យ៉ត និងកូនស្រីដ៏កម្សត់ទីទាល់ក្រគ្មានផ្ទះសម្បែងសុំផ្ទះគេនៅនោះហើយដែលគាត់ស្នាក់នៅភូមិដំណាក់កោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកងួន បញ្ញា អង្គភាពសារព័ត៌មានអង្គរបុរី បានអោយដឹងថាដោយឃើញពីការលំបាកខ្វះខាតគ្មានទីពឹងរបស់បងប្រុស ជុំ…
មូលហេតុអ្វី បានជាល្បែងស៊ីសងគ្រប់ប្រភេទនិងល្បែង ភ្នាល់បាញ់កាំជ្រួចរបស់ជនជាតិថៃ មកប្រព្រឹត្ដនៅលើទឹកដីខ្មែរយ៉ាងរលូន
ខេត្តឧត្តរមានជ័យ÷ក្រោមលេសល្បែងភ្នាល់បាញ់កាំជ្រួច របស់ថៅកែជន ជាតិថៃបើកលេងយ៉ាងគគ្រឹកគគ្រេង បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនោះក៏នៅមានល្បែងស៊ីសង ច្រើនប្រភេទទៀតកំពុងដំណើរការ។ ដូច្នេះលោកអភិសន្តិបន្ឌិតស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយពិនិត្យមើលតាមការគួរនិងថា តើល្បែងស៊ីសងបាញ់កាំជ្រួចរបស់ជនជាតិថៃនេះ វាបង្កហានិភ័យអ្វីខ្លះ ដល់ពលរដ្ឋកំពុងរស់នៅក្នុងតំបន់នោះហេតុអ្វីបានជាអាជ្ញាធរថៃ មិនឲ្យប្រព្រឹត្តនៅក្នុងទឹកដីរបស់ខ្លួន ។ តើអាជ្ញាធរខេត្តឧត្តរមានជ័យបានចំណូលប៉ុន្មានពីល្បែងស៊ីសងដ៏គ្រោះថ្នាក់នេះ? ជាការពិតណាស់ ថ្នាក់ដឹកនាំប្រទេសថៃ គឺជាមន្រ្តីដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចជាផលប្រយោជន៍រួម…
សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត
ទីក្រុងញូវយ៉ក៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន
ភ្នំពេញ ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ត្រៀមខ្លួនជានិច្ចក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់…
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះករណីការចុះផ្សាយថា មន្ត្រីនគរបាលម្នាក់ចូលធ្វើការ ៣ឆ្នាំឡើងស័ក្តិ៤ និងតួនាទីជានាយរងការិយាល័យ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺចំពោះករណីការចុះផ្សាយរបស់សារព័ត៌មានអនឡាញមួយចំនួន ថា “មន្ត្រីនគរបាលម្នាក់ ចូលធ្វើការបាន ៣ឆ្នាំ ឡើងស័ក្តិ៤ និងឡើងតួនាទីជានាយរងការិយាល័យ”។ សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ចំពោះការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត អត្តលេខ…
ចូលរួមសប្បាយជាមួយនឹង៖ គឹម យ៉ាយ៉ា និង លោក សេង ក្នុងកម្មវិធីបទចម្រៀង me88 លេងដោយសុវត្ថីភាព លេង me
គូស្នេហ៍ដ៏គូរអោយស្រលាញ់ ដែលត្រូវបានបងប្អូនអ្នកគាំទ្រជាច្រើន កញ្ញា គឹម យ៉ាយ៉ា និងលោក សេង តាមរយ: បង្ហោះវីដេអូ តិកតុក មិនត្រឹមតែបានឆក់យកបេះដូងអ្នកគាំទ្រជាមួយនឹងការបង្ហោះរូបបែបកំប្លែងៗប៉ុណ្ណោះទេ ថែមទាំងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងពិភពបណ្តាញសង្គមទៀតផង។ ដំណើររបស់ពួកគេបានចាប់ផ្តើមនៅឆ្នាំ 2017 ជាមួយនឹងវីដេអូកំប្លែងសម្រាប់អ្នកកម្សាន្ត ហើយនៅឆ្នាំ 2018 ពួកគេបានប្តូរទៅផលិតរឿងស្នេហា ការច្រណែន និងឈុតកំប្លែងដ៏ពេញនិយមនៅលើ…
រថយន្តសេ៊រីទំនើបបើកបុករថយន្តព្រូសពេញទំហឹងវិលប្រាំជុំរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររងរបួសស្រាល
ភ្នំពេញ÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡង់គ្រី ស័របុកជាមួយថយន្តតូយ៉ូតាព្រូសពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣នៅចំណុចភ្លើងស្តុប២៤ម៉ោងផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីបុរសម្នាក់ដែលជាអ្នកបើកបររថយន្តតូយ៉ូតាព្រូសបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2A-2994 ដោយបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសេ៊រីទំនើប១គ្រឿងម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកកម្ពុជាMDL7889 បើកបរដោយបុរសជនជាតិចិននិងអ្នករួមដំំណើរ4-5នាក់បើកមកពីជើងទៅត្បូងមកបុករថយន្តរបស់គាត់ពេញទំហឹងធ្វើអោយរថយន្តវិល៤ទៅ៥ជុំឡើងវង្វេងស្មារតី ប៉ុន្តែសំណាងល្អហើយមិនគ្រោះថ្នាក់ដល់ជីវិត។ អ្នកបើកបររថយន្តព្រូសបានបន្តអោយដឹងទៀតថា ក្រោយពីជនជាតិចិនទាំងនោះបុករថយន្តគាត់ហើយពួកគេបានចុះពីលើរថយន្តឡើងជិះកង់បីចេញ ប៉ុន្តែបានសមត្ថកិច្ចប្រចាំការនៅគោលដៅ២៤ម៉ោងជួយធ្វើអន្តរាគមន៍ឃាត់អ្នកបើកបរបានម្នាក់ដើម្បីធ្វើការដោះស្រាយ។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចដែលប្រចាំការនៅគោលដៅខាងលើនោះបានអោយដឹងថា…
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨»នាព្រឹកនេះ!
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥…
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា
ភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវ អញ្ជើញក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក 20 កញ្ញា 2023
ភ្នំពេញ÷នៅល្ងាច ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត…