ប្រធានាធិបតីប៉ាឡេស្ទីន ព្រមានអ៊ីស្រាអ៊ែល កុំធ្វើឲ្យប៉ះពាល់ដល់ដំណោះស្រាយរដ្ឋ២

បរទេស ៖ ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃចន្ទបានធ្វើការព្រមានអ៊ីស្រាអ៊ែល មិនត្រូវធ្វើការបង្ខូចបង្អាក់ចំពោះដំណោះស្រាយរដ្ឋ២ ដែលគាំទ្រដោយសហគមន៍អន្តរជាតិនោះឡើយ។ លោក Abbas បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា៖ ការធ្វើឲ្យប៉ះពាល់ឬខូចខាតចំពោះដំណោះស្រាយរដ្ឋ២ នឹងអាចជម្រុញឲ្យក្រុមប្រឹក្សាកណ្តាលនៃអង្គភាពរំដោះប៉ាឡេស្ទីន នឹងជ្រើសយកការសម្រេចចិត្តមួយ ក្នុងការដោះស្រាយបញ្ហានេះជាមិនខាន។ គួរឲ្យដឹងដែរថា សេចក្តីប្រកាសព្រមាននេះត្រូវបាន ធ្វើឡើងនៅក្រោយពេលប៉ុន្មានថ្ងៃប៉ុណ្ណោះដែលអ៊ីស្រាអ៊ែល បានអនុញ្ញាតិឲ្យមានការសាងសង់នៅលំនៅដ្ឋាន…

Read More

រយៈពេល១០ខែឆ្នាំនេះ ស៉ីម៉ាក់កម្ទេចគ្រាប់មីនជិត៧ម៉ឺនគ្រាប់ រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន ជាង៨៣គីឡូម៉ែត្រក្រឡា

ភ្នំពេញ ៖ រយៈពេល១០ ខែឆ្នាំ២០២១នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានរកឃើញ និងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន៦៩ ៩០៤គ្រាប់ ដោយរំដោះផ្ទៃដីរងផលប៉ះពាល់ចំនួន ៨៣ ៤៤៦ ៣៥២ ម៉ែត្រក្រឡា។ នេះការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់…

Read More

លោក Carrick នឹងដឹកនាំ Man Utd ប៉ះ Arsenal រាត្រីនេះ ដោយសារលោក Rangnick កំពុងរង់ចាំការធ្វើទិដ្ឋាការ

មេនឆេស្ទើ ៖ គ្រូបង្វឹកបណ្តោះអាសន្នក្លិប Manchester United លោក Ralf Rangnick នឹងមិនអាចទទួលបន្ទុកដឹកនាំក្រុម សម្រាប់ការប្រកួតលីគ Premier League ដែលត្រូវប៉ះក្រុមភ្ញៀវ Arsenal នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនោះទេ ដោយសារការងារធ្វើទិដ្ឋាការរបស់លោក មិនទាន់រួចរាល់នៅឡើយ។ នេះបើតាមការឲ្យដឹងពីក្លិបនាថ្ងៃអង្គារ ដោយក្លិបបន្ថែមថា លោក…

Read More

ថ្នាក់ដឹកនាំស្រុកកំពង់ត្រាច ប្រគល់ផ្ទះ១ខ្នង ជូនគ្រួសារក្មេងកំព្រា ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត

កំពត ៖ នារសៀលថ្ងៃចន្ទទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងលោក អ៊ុម ស៊ីណាត ប្រធាន ក្រុមប្រឹក្សាស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងយុវជនទាំងបីប្រភេទ បានអញ្ជើញចូលរួមពិធីប្រគល់ផ្ទះ១ខ្នងជាអំណោយ…

Read More

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧ ខែធ្នូ អាកាសធាតុនៅកម្ពុជាចាប់ផ្តើមចុះត្រជាក់ ដែលខេត្តខ្លះត្រជាក់ដល់១៥អង្សាសេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿន ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ទី១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី…

Read More

Breaking News: រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញ ចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញ ចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ នេះបើយោងតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ នៅបានថ្ងៃនេះ។ តាមសេចក្តីសម្រេចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក…

Read More

ឥណ្ឌា ដាក់កាតព្វកិច្ចតេស្ដរកកូវីដ-១៩ លើអ្នកដំណើរមកពីបរទេស ឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី Omicron

ញូដេលី ៖ បើតាមក្រសួងសុខាភិបាលឥណ្ឌា ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឥណ្ឌា នឹងធ្វើតេស្ដរក COVID-19 ជាកាតព្វកិច្ចលើអ្នកដំណើរតាមជើងហោះហើរមកជាង១០ប្រទេស ក្នុងនោះរួមមានប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស ជាទីដែលវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញជាបន្តបន្ទាប់។…

Read More

កោះតៃវ៉ាន់ បញ្ចូនយន្តហោះចម្បាំងច្រើនគ្រឿង រំខានយន្តហោះចម្បាំងចិន ជាង២០គ្រឿង លើដែនអាកាស

តៃប៉ិ ៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា ចិនបានធ្វើការហោះហើរយន្តហោះយោធា ប្រមាណជា២៧គ្រឿង ពីលើដែនអាកាសរបស់កោះតៃវ៉ាន់ ដែលជាសកម្មភាពដាក់សំពាធចុងក្រោយមួយ លើដែនកោះមួយនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយកងកម្លាំងយោធារបស់កោះតៃវ៉ាន់ ក៏បានអះអាងដែរថា ជាការឆ្លើយតប ខ្លួនបានធ្វើការបញ្ជូនយន្តហោះជាច្រើនគ្រឿងទៅរំខាន ព្រមទាំងបើកដំណើរការប្រព័ន្ធការពារអាកាសផងដែរ។ គួរឲ្យដឹងដែរថា ត្រឹមថ្ងៃអាទិត្យប៉ុណ្ណោះ យន្តហោះចម្បាំងរបស់ចិន ប្រមាណជា១៨ គ្រឿង…

Read More

សម្ដេច សាយ ឈុំ ជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបសវនាការសម្តែងការគួរសមជាមួយលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃឡាវ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា។ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ…

Read More

លោក ឯម ច័ន្ទមករា ជំរុញដល់ស្ថាប័នរដ្ឋ និងឯកជន រួមគ្នាលុបបំបាត់របាំងដែលបង្កការលំបាកដល់ជនមានពិការភាព

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថា កន្លងមកជនមានពិការភាព តែងជួបប្រទះនូវឧបសគ្គជាច្រើន ជាពិសេស គឺកត្តាហេដ្ឋារចនាសម្ព័ន្ធដែលមិនបានបង្កលក្ខណៈងាយស្រួល មិនមានផាសុកវត្ថុ ដែលជនពិការមិនអាចចេញចូល ចុះឡើង និងប្រើប្រាស់បាននៅតាមទីសាធារណៈផ្សេងៗជាពិសេសអាគារឬទីតាំងដែលប្រជាពលរដ្ឋឧស្សាហ៍ទៅទទួលយកសេវាសាធារណៈ ដោយជំរុញដល់ក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់គិតគូរឡើងវិញដើម្បីលុបបំបាត់របាំងដែលរារាំងដល់ជនមានពិការភាពទាំងនេះ។…

Read More

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានមុនពេលចាប់ផ្តើមមហាន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧

ព្រះសីហនុ ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានមុនពេលចាប់ផ្តើមមហាន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដើម្បីជម្រាបជូនអ្នកសារព័ត៌មាន អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការរៀបចំដឹកនាំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ២០២១ និងបង្ហាញពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន សម្រាប់ខេត្តព្រះសីហនុ។ សន្និសីទសារព័ត៌មាន ដែលរៀបចំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានការចូលរួមពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន…

Read More

ព័រទុយហ្គាល់ រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងចំនួន ១៣ករណីនៅក្លិប Belenenses SAD

លីស្បោន ៖ បើតាមការប្រកាសពីអាជ្ញាធរសុខភាព ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសព័រទុយហ្គាល់ បានរកឃើញ ១៣ករណីនៃមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនាថ្ងៃចន្ទ ដោយអ្នកដែលពាក់ព័ន្ធគឺជាកីឡាករ និងសមាជិកបុគ្គលិកនៅឯក្លិបបាល់ទាត់ Belenenses SAD ដែលស្ថិតក្នុងទីក្រុង Lisbon បន្ទាប់ពីកីឡាករម្នាក់កាលពីពេលថ្មីៗនេះ…

Read More

Manchester United តែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការបណ្តោះអាសន្នជាផ្លូវការ!

ឡុងដ៍ ៖ ក្លិប Manchester United បានសម្រេចតែងតាំងបុរសសញ្ជាតិអាល្លឺម៉ង់ Ralf Rangnick ជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន រហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League នាថ្ងៃចន្ទមានរយៈពេល ៨ថ្ងៃ បន្ទាប់ពីបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង។…

Read More

អស្ចារ្យ! Messi ឈ្នះពានបាល់មាស Ballon d’Or ឆ្នាំ២០២១ គម្រប់បាន ៧ដងច្រើនជាងគេ

ប៉ារីស ៖ ខ្សែប្រយុទ្ធ Lionel Messi បន្តឈ្នះពានឯកត្តជនបាល់មាស Ballon d’Or ប្រចាំឆ្នាំ២០២១ នេះ គម្រប់បាន ៧ដងច្រើនជាងគេដដែល នៅពេលទទួលសំឡេងគាំទ្រឈ្នះគូប្រជែង Robert Lewandowski, Jorginho និង Karim Benzema។ Messi…

Read More

ស្ថានទូតចិន សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះការយាងសោយព្រះទិវង្គត របស់សម្តេចក្រុមព្រះ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា សូមចូលរួមរំលែក  ទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយព្រះទិ វង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ។ នេះបើតាមហ្វេសបុកផ្លូវការ របស់ស្ថានទូតចិន ប្រចាំកម្ពុជា។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន…

Read More

កម្ពុជា ហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេស១០ នៅទ្វីបអាហ្វ្រិក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍ មុនចូលមកប្រទេសកម្ពុជា។ ការហាមឃាត់នេះ ក្រោយពីអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ដោយបានកំណតឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាល…

Read More

អាល្លឺម៉ង់ អះអាងថា កំពុងធ្វើការជាមួយនឹងអាមេរិក លើបញ្ហាបំពង់បង្ហូរប្រេង Nord Stream 2

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានអះអាងថា ខ្លួននៅតែកំពុងបន្តធ្វើការជាមួយគ្នាអាមេរិកយ៉ាងជិតស្និទ្ធ ទៅលើកិច្ចការងារអនុវត្តកិច្ចព្រមព្រៀង Nord Stream 2 ដែលតភ្ជាប់បណ្តាញខាងក្រោមសមុទ្រប៉ាល់តិក ក្នុងការបញ្ចូនហ្គាសធម្មជាតិពីរុស្សីមកកាន់ប្រទេសរបស់ខ្លួន។ ក្រសួងការបទេសអាល្លឺម៉ង់ បានថ្លែងដែរថា នឹងបន្តសម្របសម្រួលជាមួយនឹងរដ្ឋាភិបាលអាមេរិក ក្នុងការអនុវត្តសេចក្តីប្រកាស និងគម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃរហូតទៅដល់១១ពាន់លានដុល្លារមួយនេះឲ្យបាន។ គួរឲ្យដឹងដែរថា រដ្ឋាភិបាលលោក Joe…

Read More

ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង រយៈពេល៣ថ្ងៃ នៅដើមខែក្រោយ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។ ការអញ្ជើញទៅទៅបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់…

Read More

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សន្យាផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន មួយពាន់លានដូសដល់តំបន់អាហ្វ្រិក

ប៉េកាំង ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាថា នឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន១ពាន់លានដូសបន្ថែមទៀត ទៅកាន់តំបន់អាហ្វ្រិក ដែលកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។…

Read More

សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្រ្តីការពារជាតិឡាវ ជួបពិភាក្សាទ្វេភាគី

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Chansamone Chanyalath ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ។ ជំនួបនេះបានធ្វើឡើងនៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី អំឡុងដែល លោករដ្ឋមន្រ្តីការពារជាតិឡាវ…

Read More