ម្ចាស់ហ្វេសប៊ុក និងតិកតុក សុំទោសសមត្ថកិច្ចជាសាធារណៈ រឿង «ខឹងសមត្ថកិច្ចឱ្យឈរវាស់កម្ពស់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ»

ព្រះសីហនុ ៖ ម្ចាស់ហ្វេសប៊ុកឈ្មោះ «សុខ លីន» និងតិកតុកឈ្មោះ «ម៉ីម៉ី រៀល» បានធ្វើវីដេអូបង្ហោះប្រើពាក្យសម្តីអសុរោះមកលើសមត្ថកិច្ច ត្រូវបានសុំទោសជាសាធារណៈ។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ស្រ្តីម្នាក់ បានខឹងសមត្ថកិច្ចឱ្យឈរវាស់កម្ពស់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ តែស្រ្តីរូបនោះបែរជាយល់ថា អ្នកដែលឈរវាស់កម្ពស់ គឺសុទ្ធជាអ្នកទោស ហើយបានថតវីដេអូ និងប្រើពាក្យសម្តីអសុរោះលើសមត្ថកិច្ច រួចបង្ហោះតាមហ្វេសប៊ុក និងតិកតុកធ្វើឱ្យមហាជនយល់ច្រឡំ។

បន្ទាប់ពីមានការបង្ហោះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញស្ត្រីរូបនេះ ឈ្មោះ វី ស្រីហន អាយុ១៩ឆ្នាំ នៅភូមិស្ទឹងសំរោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ យកមកសាកសួរ និងអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួនតទៅទៀតទេ។

ស្រ្តីរូបនេះ បានសារភាពថា ខ្លួននពិតជាបានថតរូបធ្វើជាវីដេអូ និងប្រើពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ចមែន ហើយបានសុំទោសសមត្ថកិច្ចជាសាធារណៈ៕

Leave a Reply

Your email address will not be published. Required fields are marked *