នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប

ភ្នំពេញ÷នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន ខេល័រ GIZ អង្គការ Wat4cam និងចូលរួមពីគម្រោង(PCRL) បើកវគ្គបណ្ដុះបណ្ដាល ស្តីពី «វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ផលិតកម្មដំណាំស្រូវពូជ ប្រព័ន្ធត្រួតពិនិត្យគុណភាពពូជដំណាំ និងប្រព័ន្ធផលិតកម្មស្បៀងគិតគូរដល់អាហារូបត្ថម្ភ» ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ប្រចាំខេត្តកំពង់ធំ និងសៀមរាប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារគ្លរៀល  ខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ លោកយឹម សារុំ លោកបណ្ឌិត វង្ស កែវសុធន ទីប្រឹក្សាក្រសួងកសិកម្ម លោកជួ ជ័យធារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំនាយកដ្ឋាន។

Leave a Reply

Your email address will not be published. Required fields are marked *