នាយករដ្ឋមន្ត្រីអាហ្គានីស្ថាន បណ្តោះអាសន្ន សន្យាចំពោះជំនួយមុនពេលជំនួបជាមួយនឹងអាមេរិក

កាប៊ុល ៖ លោក Mullah Mohammad Hassan Akhund សហស្ថាបនិករបស់ក្រុមតាលីបង់ និងបច្ចុប្បន្នជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់ប្រទេសអាហ្គានីស្ថាន បានធ្វើការសន្យាសាជាថ្មីកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលតាលីបង់នឹងបន្តមិនធ្វើការរារាំងឡើយចំពោះជំនួយពីបណ្តាប្រទេសលើលោកដល់ប្រទេសរបស់ខ្លួន និងថែមទាំងអំពាវនាវឲ្យអង្គការសប្បុរសធម៍អន្តរជាតិ ក្នុងការបន្តផ្តល់ជំនួយផងដែរ។

លោក Hassan Akhund បានថ្លែងការណ៍បែបនេះ នៅតាមកញ្ចក់ទូរទស្សន៍ជាតិ ដែលជាការបង្ហាញមុខ ជាលើកដំបូងជាសាធារណៈគិតចាប់តាំងតែពីក្រុមតាលីបង់ បានគ្រប់គ្រងផ្លូវការទៅលើ ប្រទេសអាហ្គានីស្ថាន ហើយព្រឹត្តិការណ៍នេះ គឺបានកើតឡើងបន្តិចប៉ុណ្ណោះ មុនពេលដែលលោកនឹងត្រូវ មានជំនួបជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍ក្រោយក្នុងទីក្រុងដូហា។

រំលឹកដែរថា តាលីបង់បានចូលកាន់កាប់ រដ្ឋធានីក្រុងកាប៊ុល ទាំងស្រុងកាលពីថ្ងៃទី១៥ ខែសីហា បន្ទាប់ពីសហរដ្ឋអាមេរិក បានបង្ខំចាកចេញពីប្រទេស មួយនេះទាំងប្រញាប់ប្រញាល់ បន្ទាប់ពីបានចំណាយលុយ រាប់ពាន់លានដុល្លារ ធ្វើសង្គ្រាមនៅទីនេះអ់សរយៈពេលជាង ២០ឆ្នាំមកហើយនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *