UN៖ ប្រជាពលរដ្ឋប្រមាណ ២,៦លាននាក់ នៅប្រទេសសូម៉ាលី រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

ម៉ូហ្គាឌីស៊ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថ្ងៃពុធថា ប្រជាជនប្រហែល ២,៦លាននាក់ ឬជិត២២ភាគរយ នៃចំនួនប្រជាជននៅក្នុងស្រុកចំនួន៦៦ ក្នុងចំណោម ៧៤ស្រុក ទូទាំងប្រទេសសូម៉ាលី ត្រូវបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ (UNOCHA) បានឲ្យដឹងថា មនុស្សជិត១១៣.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារគ្រោះរាំងស្ងួត នៅទូទាំងប្រទេសសូម៉ាលី។

UNOCHA បានឲ្យដឹងនៅក្នុងការ កែសម្រួលព័ត៌មានចុងក្រោយរបស់ខ្លួនថា “កង្វះលទ្ធភាពប្រើប្រាស់ទឹកដែលមានសុវត្ថិភាព និងអាចប្រើប្រាស់បាន គួបផ្សំនឹងកន្លែងអនាម័យ និងអនាម័យមិនល្អ បានបង្កើនហានិភ័យទាំងមូល នៃជំងឺដែលបណ្តាលមកពីទឹក ជាមួយនឹងការកើនឡើងនៃករណីសង្ស័យថា មានជំងឺរាគរូស ឬជំងឺអាសន្នរោគ និងកញ្ជ្រឹល”។ លើស្ថានភាពគ្រោះរាំងស្ងួត។

ប្រទេសសូម៉ាលី កំពុងជួបប្រទះគ្រោះរាំងស្ងួតកាន់តែអាក្រក់ បន្ទាប់ពីរដូវភ្លៀងធ្លាក់ចំនួន៣ថ្ងៃជាប់ៗគ្នា ហើយប្រឈមនឹងហានិភ័យ នៃគ្រោះរាំងស្ងួតលើកទី៤ជាប់ៗគ្នា នៅឆ្នាំ២០២១។ នេះបើយោងតាមអង្គការសហប្រជាជាតិ។

រដ្ឋាភិបាលសូម៉ាលី កាលពីថ្ងៃអង្គារបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជុំវិញស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅក្នុងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *