ការរៀនសូត្រ កាន់តែមានសុវត្ថិភាពជាងមុន ជាមួយនឹងកម្មវិធីឌីជីថល
ភ្នំពេញ ៖ ជំងឺកូវីដ-១៩ ដែលឆ្លងរាតត្បាត ទូទាំងសាកលលោក បានបង្កផលប៉ះពាល់ ដល់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផង។ ក្នុងអំឡុងពេលនៃការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតនេះ សាលារៀនត្រូវបានបិទទ្វារ ដែលនាំឲ្យរំខានដល់ប្រព័ន្ធអប់រំ ។ ភាពប្រឈមចំពោះវិស័យអប់រំ គឺមានទំហំធំធេងណាស់ ។ ហើយ SIS Cambodia បានត្រូវបង្កើតឡើងដើម្បីដើរ…
សម្តេចក្រឡាហោម ស ខេង ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ តាមសារលិខិតចូលរួមរំលែកទុក្ខ, សម្តេចក្រឡាហោម មានសេចក្តីរន្ធត់ តក់ស្លុត និងសង្វេគសោកស្ដាយឥតឧបមា ចំពោះដំណឹងដ៏ក្រៀមក្រំនៃការយាងសោយព្រះទិវង្គតរបស់…
ព្រឹកថ្ងៃនេះ! នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជណាចក្រកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីឡាវថ្មី បានធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ…
Chelsea និង Man Utd ស្មើគ្នា គ្រាដែលខ្សែប្រយុទ្ធ Sancho រកបានគ្រាប់ដំបូងនៅ Premier League
ក្រុងឡុងដ៍ ៖ ជំនួបរវាងក្រុមខ្លាំងតោខៀវ Chelsea និង Manchester United បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅទឹកដី Stamford Bridge នៅពេល Jadon Sancho រកបានគ្រាប់ដំបូងឲ្យបិសាចក្រហម ក្នុងលីគកំពូលអង់គ្លេស Premier League។ Sancho…
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនយុវជនជេរប្រមាថមន្ត្រីចរាចរណ៍ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។ ជនសង្ស័យមាន ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។ លោក…
វីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» ធ្វើឲ្យពិភពលោកប្រកាសអាសន្ន និងរង្គោះរង្គើទីផ្សារហិរញ្ញវត្ថុ
វ៉ាស៉ីនតោន ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការលេចឡើងនៃវីរុសកូវីដ១៩ បំប្លែងថ្មី Omicron បានបង្កឲ្យពិភពលោកទាំងមូលព្រួយបារម្ភជាខ្លាំង ដោយប្រទេសជាបន្តបន្ទាប់បាននាំគ្នា ផ្អាកជើងហោះហើរពីតំបន់ភាគខាងត្បូងអាហ្រ្វិក ហើយទីផ្សារធំៗទាំងនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប សុទ្ធតែបានទទួលរងការធ្លាក់ចុះធំបំផុត បើគិតក្នុងរយៈពេលជាង១ឆ្នាំមកនេះ។…
គណៈកម្មាធិការចម្រុះ បន្តចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែង ដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញារប័ណ្ណ
កណ្ដាល ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការចម្រុះ ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ រណ្ដៅដី ថ្ម គ្រួស បានដឹកនាំកម្លាំងចម្រុះ មន្ទីរពាក់ព័ន្ធ រួមទាំងអជ្ញាធរស្រុក ចុះពិនិត្យមើលទីតាំងរណ្ដៅដីមួយកន្លែង ដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញាប័ណ្ណ និងតម្រូវឲ្យស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតពីររណ្ដៅដីមួយនេះ។ ក្នុងឱកាសចុះពិនិត្យមើលទីតាំងរណ្ដៅដី ក្នុងភូមិសាស្រ្តឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង…
ត្រៀមចិត្តសម្រាប់ឈឺ! រវាងព័រទុយហ្គាល់ និងអ៉ីតាលី មាន ១ក្រុមអត់បានទៅ World Cup 2022
លីស្បោន ៖ ខ្លាកំណាចប្រចាំទ្វីបអឺរ៉ុបទាំងពីររួមមាន រាជសីរោមព័រទុយហ្គាល់ និងអាសូរីអ៉ីតាលី មានមួយនឹងអត់បានទៅលេងពានបាល់ទាត់ពិភពលោកឆ្នាំក្រោយ FIFA World Cup 2022 នៅប្រទេសកាតា ក្រោយចាប់ឆ្នោតស្ថិតក្នុង Port C ជាមួយគ្នា។ តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ជាអកុសលដែលអតីតជើងឯកពាន Euro…
រដ្ឋាភិបាលអេត្យូពី ជំរុញឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត
អាឌីសអាបាបា ៖ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ បានឲ្យដឹងថា រដ្ឋាភិបាលអេត្យូពី បានជំរុញឲ្យរដ្ឋាភិបាលអាមេរិក និងអង្គការនានា បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសរបស់ខ្លួន។ រដ្ឋាភិបាលអេត្យូពី បានព្រមានស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងអាឌីសអាបាបា និងអង្គការនានា ប្រឆាំងនឹងការអនុវត្តបន្តរបស់ពួកគេ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ទូរទស្សន៍រដ្ឋអេត្យូពីបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសេវា ទំនាក់ទំនងរដ្ឋាភិបាលអេត្យូពី លោក Kebede…
ឃុំខ្លួនឃាតក ដែលសម្លាប់លោក ស៊ិន ខុន ពីបទ “ឃាតកម្មគិតទុកជាមុន” និងប្រឈមជាប់គុកអស់មួយជីវិត
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សុង ប៊ុណ្ណារិទ្ធិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួនជនដៃដល់ ដែលបានសម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជនអតីត គណបក្សសង្គ្រោះជាតិ និងជានិស្សិតច្បាប់ថ្នាក់បណ្ឌិត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នោះ…
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្នើឲ្យដកទណ្ឌកម្មនៅប៉ុន្មានថ្ងៃមុន កិច្ចពិភាក្សានុយក្លេអ៊ែ នៅក្នុងទីក្រុងវីយែន
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ចង់ឲ្យមានការដកទណ្ឌកម្មទាំងអស់ ក្នុងដំណើរការអាចផ្ទៀងផ្ទាត់បាន នៅរយៈពេលប៉ុន្មានថ្ងៃមុននៃ ការបន្តធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ នៅក្នុងទីក្រុងវីយេន។ កិច្ចពិភាក្សាដោយប្រយោល នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួមពី សំណាក់មហាអំណាចធំៗនោះ មានគោលដៅនាំប្រទេសទាំងពីរ ឲ្យចូលទៅអនុវត្តពេញលេញ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលទីក្រុងវ៉ាស៊ីនតោន…
មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បង្កើតកន្លែងបង្កាត់ពូជ «សត្វខ្សឹប» លើកដំបូងគេលើពិភពលោក
សៀមរាប ៖ ស្រុកបន្ទាយស្រី ត្រូវបានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) យកធ្វើជាទីកន្លែងបង្កាត់ពូជ «សត្វខ្សឹប» លើកដំបូងគេនៅលើពិភពលោក ដែលស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាន នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបតែត្រូវបានបញ្ចប់ការសាងសង់រួចរាល់។ យោងតាមហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា កន្លែងបង្កាត់ពូជបក្សីដែលជិតផុតពូជមួយនេះ ជាកម្មវិធីបង្កាត់ពូជសត្វខ្សឹបដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលនឹងផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាពដល់សត្វខ្សឹប ដែលត្រូវបានសង្គ្រោះឱ្យស្តារសម្បទាឡើងវិញ…
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៦ ខែវិច្ឆិកា ម្សិលមិញ
ភ្នំពេញ ៖ យ៉ាងហោចណាស់មានជនសង្ស័យ៦៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៦៨នាក់នោះ…
WHO ដាក់ឈ្មោះឲ្យមេរោគបំប្លែងថ្មីថា «Omicron» និងចាត់ទុកជាមេរោគដែល «គួរឲ្យបារម្ភ», ការតាមដានឥទ្ធិពលរបស់វា កំពុងបន្តទៅមុខ
វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ឈ្មោះវីរុសបំប្លែងថ្មី «B.1.1.529» ដែលទើបត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង នោះជាផ្លូវការថា «អូមីក្រន់» (Omicron)…
សម្តេចតេជោ ហ៊ុន សែន យកការមើលរូបថតចាស់ៗ ដើម្បីបំបាត់ភាពនឿយហត់ រឿងនយោបាយក្នុងសប្តាហ៍នេះ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍មួយសន្លឹក ដែលអភិបាលខេត្តកែប បានផ្ញើជូនសម្តេច។ សម្តេចតេជោ បានលើកឡើងថា សម្តេចមិនដែលបានឃើញរូបថតមួយសន្លឹកនេះឡើយ។ សម្តេចតេជោ បានសន្និដ្ឋានរូបថតនេះថតនៅឆ្នាំ១៩៨៦ ពេលដែលសម្តេចមានអាយុ ៣៤ឆ្នាំ។…
ពិធីដាំកូនឈើចំនួន៣៥០ដើម នៅទីតាំងអាជ្ញាបណ្ណក្រុមហ៊ុន A.S.O For Word Co, Ltd ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច
កំពត ៖ នៅព្រឹកថ្ងៃសុក្រ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក លោកមេបញ្ជការរងកងរាជអាវុធហត្ថ លោកអធិការរងនគរបាល លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក…
ច្បាស់ហើយ! Kante និង Chilwell របស់ Chelsea អវត្តមានការប្រកួតប៉ះ Man Utd ដោយសាររបួស
ឡុងដ៍ ៖ ខ្សែបម្រើប្រយុទ្ធ N’Golo Kante របស់ក្លិប Chelsea ត្រូវបានគេកំណត់ថា នឹងខកខានការប្រកួតក្នុងលីគ Premier League នាថ្ងៃអាទិត្យសប្តាហ៍នេះ ដែលត្រូវប៉ះនឹងក្រុម Manchester United ដោយសារតែបញ្ហារបួស។ ដូចគ្នានោះដែរ ស្របពេលដែលក្លិបកំពុងរង់ចាំកីឡាករការពារផ្នែកខាងឆ្វេង Ben Chilwell…
Update: បុរសដែលជេរប្រមាថមើលងាយសមត្ថកិច្ច ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ និងកំពុងសួរនាំដើម្បីចាត់ការតាមច្បាប់
ភ្នំពេញ ៖ បុរសម្នាក់ ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយនៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា…
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថនគរបាលចរាចរណ៍ នៅស្ពានស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។ តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា ករណីនេះមិនត្រូវឲ្យកើតមានទៀតនោះ…