តើឈ្មោះ ដារឿង ជានរណាបានហ៊ានបើកល្បែងស៊ីសងនិងហ្គេមបាញ់ត្រីជាច្រើនកន្លែងក្នុងខណ្ឌចំការមន ?

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមអិនធើណេត និងហ្គេមបាញ់ត្រីពីរកន្លែង ដែលគេស្គាល់ថាជារបស់ឈ្មោះ ដារឿង ដែលមានក្នុងទឹកដីខណ្ឌចំការមន បើកលេងដុះស្នឹមយូរឆ្នាំមកហើយ មិនដែលមាន សមត្ថកិច្ចណាចុះត្រួតពិនិត្យ ឬធ្វើការបង្ក្រាបឡើយ។ ទីតាំងទី១ ផ្ទះអត់លេខ លាបថ្នាំពណ៌ពងមាន់នៅខាងមុខផ្ទះមានចងបដា ដាក់ថា លុចថតចម្លង បោះពុម្ព ឌីហ្សាញ គឺជាការបំភ័ន ភ្នែក…

Read More

ប្តីប្រពន្ធពីរនាក់មកឈយំខាងមុខសាលាដំបូងរាជធានីភ្នំពេញព្រោះត្រូវម្តាយនឹងបងស្រីបង្កេីតពង្រាត់កូនស្រីជាទីស្រលាញ់របស់ខ្លួនចេញពីទ្រូង ហេីយត្រូវគេប្តឹងឡេីងតុលាការទៀត ផង

ភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់មកឈយំខាងមុខសាលាដំបូងរាជធានីភ្នំពេញព្រោះត្រូវបានម្តាយនឹងបងស្រីបង្កេីត ពង្រាត់កូនស្រីជាទីស្រលាញ់របស់ខ្លួនចេញពីទ្រូង ហេីយត្រូវគេប្តឹងឡេីងតុលាការទៀត ផង។ ហេតុកាខាងលេីនេះកេីតឡេីងនៅវេលាម៉ោង០៩នឹង១០នាទីព្រឹកថ្ងៃអង្គាទី០១ខែធ្នួរឆ្នាំ២០២១នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញ។ តាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះបែល ឡាដានីល បានរៀបរាប់ទាំងទឹកភ្នែកប្រាប់អង្គភាពសាព័ត៍មានយើងឲ្យដឹងថាកន្លងមករូបគាត់នឹងប្តីរបស់ខ្លួនបានរស់នៅជាមួយគ្នា នឹងកូនស្រីរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយដោយសារតែរូបគាត់នឹងប្តីរបស់ខ្លួនរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានបែកគ្នាអស់រយៈពេលបីឆ្នាំ ហើយក្នុងអំឡុលពេលដែលគាត់បាន បែកបាក់ជាមួយប្តីរបស់ខ្លួន រូបគាត់ក៏បានទៅរស់នៅជាមួយបងស្រី នឹងម្តាយបង្កើតរបស់ខ្លួន ដោយរូបគាត់បានយកកូនស្រីរបស់គាត់ទៅរស់នៅជាមួយគ្នាផងដែរ ហើយដោយសារតែរូបគាត់បានចេញទៅធ្វើការជាប្រចាំដោយទុកឲ្យកូនស្រីរបស់ខ្លួនរស់នៅជាមួយជីដូន តែរូបគាត់មិនដែលបានឃ្លាតឆ្ងាយពីកូនរបស់ខ្លួនយូរថ្ងៃនោះទេ…

Read More

លោក សេង សារី៖ ត្រូវចូលរួមការពារដីព្រៃលិចទឹកពីគ្រប់ភាគី ទើបមានប្រសិទ្ធភាពរយៈពេលវែង ខណៈលោកថា «អ្នកបំពានជាមន្រ្តីធំៗ»

ភ្នំពេញ ៖ អ្នកវិភាគស្ថានការណ៍សង្គម លោកបណ្ឌិត សេង សារី បានគាំទ្របទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប៉ុន្តែលោកថា ដើម្បីឲ្យមានប្រសិទ្ធភាពរយៈពេលវែង ក្នុងការការពារពីការកាប់ទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ត្រូវតែមានការចូលរួមពីគ្រប់ភាគី ព្រោះភាគច្រើនអ្នកបំពានសុទ្ធតែជាមន្រ្តីធំៗ។ ការថ្លែងរបស់លោកនេះ ក្រោយពីរកឃើញថា អតីតអភិបាលខេត្តកំពង់ឆ្នាំង…

Read More

លោក អាបេ ស៊ីនហ្សូ៖ ជប៉ុន និងសហរដ្ឋអាមេរិក មិនគួរនៅស្ងៀមឡើយ នៅពេលចិនវាយប្រហារកោះតៃវ៉ាន់

តូក្យូ ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Shinzo Abe) បានថ្លែងបើកទំព័រខែថ្មីនេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មិនគួរឈរនៅស្ងៀមនោះឡើយ ប្រសិនបើប្រទេសចិនវាយប្រហារកោះតៃវ៉ាន់។…

Read More

សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ជប៉ុន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមុនអញ្ជើញបំពេញការងារក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានឆ្លៀតជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្តដល់ទៅពីររូប ហើយជាជំនួបដ៏មានសារៈសំខាន់លើនយោបាយការទូតកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិផងដែរ។ ភ្ញៀវទាំងពីររូបនោះ គឺនាយករដ្ឋមន្ត្រីជប៉ុន និងលោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី។ លោក ស្រ៊ី ថាមរ៉ុង្គ…

Read More

តុលាការកំពូល បង្វិលសំណុំរឿងពិរុទ្ធគ្រឿងញៀន ប្រុស-ស្រី៣នាក់ ដែលត្រូវតុលាការថ្នាក់ក្រោមដាក់គុក ក្នុងម្នាក់ៗ ពី២០ឆ្នាំ ទៅអស់មួយជីវិត ទៅសាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះ

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសសាលដីកា លើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទប្រុស- ស្រី ៣នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោមដាក់គុក ក្នុងម្នាក់ៗ ពី២០ឆ្នាំ ទៅអស់មួយជីវិត ពាក់ព័ន្ធការរក្សាទុក ជួញដូរ និងផលិតគ្រឿងញៀន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១២ នៅក្នុងផ្ទះរបស់ពួកគេ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ…

Read More

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខពិរុទ្ធជនម្នាក់ ដែលត្រូវតុលាការខេត្តកំពង់ចាម កាត់ទោសជាប់គុក៥ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនពិរុទ្ធជនម្នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភុមិស្វាយតានាន់ ឃុំព្រែរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកលោកចៅក្រម គង់ ស្រុីម ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ…

Read More

ក្លិនស្អុយចេញបណ្ដើរហើៗ! ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ដីដែលខ្លួនទន្ទ្រានកាន់កាប់ យកដោយខុសច្បាប់ ចំនួន៦៧៥ហិកតា ជូនរដ្ឋវិញ?

កំពង់ឆ្នាំង ៖ បន្ទាប់ពីមានបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ដឹកនាំស្រាវជ្រាវរកមុខអ្នករំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប ចាត់វិធានការដោយគ្មានយោគយល់ បែរជាលេចមុខលោកឧត្ដមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់ដីដែល…

Read More

លោក កឹម សុខា ប្រកាសថា «ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ»

ភ្នំពេញ ៖ ជាសារសំខាន់មួយបញ្ជាក់ទៅកាន់ លោក សម រង្ស៉ី ឱ្យកាន់តែច្បាស់ថែមទៀត លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានអះអាងថា លោកតែងធ្វើអ្វីដែលលោកអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់លោក ដោយមិនធ្វើតាមអ្នកណាគំរាមបង្ខំនោះឡើយ។ លោក កឹម សុខា បានចេញមកបញ្ជាក់ជាថ្មីនៅតាមបណ្តាញសង្គមហ្វេសបុក…

Read More

ចិន សម្ដែងការមិនពេញចិត្តចំពោះបារាំង លើដំណោះស្រាយ ស្ដីពីកោះតៃវ៉ាន់

ប៉េកាំង ៖ ស្ថានទូតចិន ប្រចាំប្រទេសបារាំង បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះដំណោះស្រាយដែលបានអនុម័តដោយរដ្ឋសភាបារាំង ស្តីពីតំបន់តៃវ៉ាន់ របស់ប្រទេសចិន។ ដំណោះស្រាយដែលបានអនុម័ត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា អំពាវនាវឲ្យរដ្ឋាភិបាលបារាំង គាំទ្រការចូលរួមរបស់តៃវ៉ាន់ ក្នុងអង្គការអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។ អ្នកនាំពាក្យស្ថានទូតចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា…

Read More

ផ្ទុះករណីបាញ់ប្រហារក្នុងសាលារៀនមួយ នៅអាមេរិក ក្មេងជំទង់៣នាក់ស្លាប់ ខណៈខ្មាន់កាំភ្លើងគឺជាសិស្សសាលា

មីឈីហ្គែន ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ ឲ្យដឹងថា អាជ្ញាធរអាមេរិក បានរាយការណ៍ឱ្យដឹងថា សិស្សអាយុ ១៥ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យមួយ ស្ថិតនៅរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បណ្ដាលឱ្យក្មេងជំទង់ចំនួន…

Read More

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅឯវិមានសន្តិភាព។ លោកស្រី រ៉េតណូ…

Read More

នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន ជួបសន្ទនាគ្នាតាមប្រព័ន្ធវីដេអូនៅព្រឹកនេះ ដោយពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នាយករដ្ឋមន្រ្តីជប៉ុន ដោយពិភាក្សាអំពីបញ្ហាមួយចំនួន៕

អាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម «ខារ៉ាអូខេ ក្លឹបកម្សាន្ត» ក្នុងមូលដ្ឋាន

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានចាត់ឲ្យមន្ត្រីក្រោមឱវាទដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត ក្នុងមូលដ្ឋានខណ្ឌសែនសុខ រួមមានដូចខាងក្រោម៖ *ខារ៉ាអូខេ មានសរុបចំនួន ១០ទីតាំង ដំណើរការ…

Read More

ជំនួបរវាង Man Utd ប៉ះ Young Boys នៅ UCL អាចប្តូរទីតាំង ដោយសារការរឹតត្បិតកូវីដ-១៩

មេនឆេស្ទើ ៖ ១ប្រកួតចុងក្រោយបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល F នៅពានអឺរ៉ុប UEFA Champions League រវាងក្រុម Manchester United និង Young Boys នៅទឺកដី Old Trafford អាចត្រូវទីតាំងប្រកួត ដ្បិតស្វីសរឹតត្បិតចំពោះអ្នកចេញពីអង់គ្លេសចូលប្រទេសរបស់ខ្លួន។ តាមគម្រោង…

Read More

ក្លិប Flamengo បណ្តេញអ្នកចាត់ការ Renato Gaucho ចេញពីតំណែង

រីយ៉ូ ៖ បើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្លិបបាល់ទាត់ប្រេស៊ីល Flamengo បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅ លោក Renato Gaucho បន្ទាប់ពីក្លិបបានបរាជ័យ ក្រោមថ្វីជើងគូប្រជែង Palmeiras ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលីគ Copa Libertadores។ លោក…

Read More

ណាតូ ព្រមានទីក្រុងមូស្គូ៖ ការវាយប្រហារលើអ៊ុយក្រែន នឹងជាការបង់តម្លៃខ្ពស់

បរទេស ៖ ស្របពេលដែលសម្ព័ន្ធមិត្តយោធាលោកខាងលិច ជួបប្រជុំគ្នាពិភាក្សាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែននោះ អង្គការណាតូ និងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនឹងបង់តម្លៃខ្ពស់ សម្រាប់ការឈ្លានពានយោធាថ្មីណាមួយ ទៅលើប្រទេសអ៊ុយក្រែន។ អគ្គលេខាធិការអង្គការសម្ព័ន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចពិភាក្សាសរបស់ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្តនៅក្នុងរដ្ឋធានី Riga ប្រទេសឡាតវីថា លោកខាងលិចនាពេលថ្មីៗនេះ…

Read More

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»។ នេះបើតាមសារលិខិត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ៕

ប្រធានាធិបតីប៉ាឡេស្ទីន ព្រមានអ៊ីស្រាអ៊ែល កុំធ្វើឲ្យប៉ះពាល់ដល់ដំណោះស្រាយរដ្ឋ២

បរទេស ៖ ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃចន្ទបានធ្វើការព្រមានអ៊ីស្រាអ៊ែល មិនត្រូវធ្វើការបង្ខូចបង្អាក់ចំពោះដំណោះស្រាយរដ្ឋ២ ដែលគាំទ្រដោយសហគមន៍អន្តរជាតិនោះឡើយ។ លោក Abbas បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា៖ ការធ្វើឲ្យប៉ះពាល់ឬខូចខាតចំពោះដំណោះស្រាយរដ្ឋ២ នឹងអាចជម្រុញឲ្យក្រុមប្រឹក្សាកណ្តាលនៃអង្គភាពរំដោះប៉ាឡេស្ទីន នឹងជ្រើសយកការសម្រេចចិត្តមួយ ក្នុងការដោះស្រាយបញ្ហានេះជាមិនខាន។ គួរឲ្យដឹងដែរថា សេចក្តីប្រកាសព្រមាននេះត្រូវបាន ធ្វើឡើងនៅក្រោយពេលប៉ុន្មានថ្ងៃប៉ុណ្ណោះដែលអ៊ីស្រាអ៊ែល បានអនុញ្ញាតិឲ្យមានការសាងសង់នៅលំនៅដ្ឋាន…

Read More

រយៈពេល១០ខែឆ្នាំនេះ ស៉ីម៉ាក់កម្ទេចគ្រាប់មីនជិត៧ម៉ឺនគ្រាប់ រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន ជាង៨៣គីឡូម៉ែត្រក្រឡា

ភ្នំពេញ ៖ រយៈពេល១០ ខែឆ្នាំ២០២១នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានរកឃើញ និងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន៦៩ ៩០៤គ្រាប់ ដោយរំដោះផ្ទៃដីរងផលប៉ះពាល់ចំនួន ៨៣ ៤៤៦ ៣៥២ ម៉ែត្រក្រឡា។ នេះការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់…

Read More