សមត្ថកិច្ចនាំខ្លួន ឈ្មោះ ជូន គន្ធា ពាក់ព័ន្ធ ករណី ញុះញង់ ប្រជាពលរដ្ឋ អោយ ទន្ទ្រាន កាន់កាប់ ដីរដ្ឋ ខុស ច្បាប់ និង ប៉ុនប៉ង ឆបោក ប្រព្រឹត្តទៅនៅ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ច នគរបាល ផែន សន្តិសុខ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ សហការ ជាមួយ…
ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ អញ្ជើញស្ដាប់បទបង្ហាញ ស្ដីពី «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង» នៅសហព័ន្ធស្វីស!
សហព័ន្ធស្វីស៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញនេះ ត្រូវនឹងពេលរសៀលនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញស្ដាប់បទបង្ហាញលើប្រធានបទចំនួន២ គឺ «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង»។ បទបង្ហាញនេះ បានធ្វើឡើងនៅសាលប្រជុំ សណ្ឋាគារ…
អតីតសិស្សសាលាបាក់ទូកទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ចូលរួមបុណ្យសព អតីតអ្នកគ្រូជីវវិទ្យា ជើងចាស់០១រូប!
ភ្នំពេញ÷អ្នកគ្រូ ប៊ិន បូរ៉ែន ជាអតីតគ្រូបង្រៀនជីវវិទ្យា នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ព្រមជាមួយ អតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក រួមមានទាំង ឯកឧត្តម…
បាងកក, ថៃ÷ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានដឹកនាំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រី ស្តីពី “ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក” នៃសន្និបាតប្រចាំឆ្នាំលេីកទី៨០ នៃគណ:កម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ…
ដូចអត់អីធ្វើបានជាយកគ្រាប់មកលេងចុងក្រោយអាណោចអាធ័ម
ខេត្តព្រះសីហនុ÷ សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានយកគ្រាប់មកដំលេងក៏ផ្ទុះបណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីល្ងាចថ្ងៃទី ២១ មេសា ឆ្នាំ ២០២៤ម្សិលមិញ នៅចំណុចដេប៉ូខ្សាច់មួយកន្លែងក្បែរស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតក្នុងក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ ឡុង ធី ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករលើកខ្សាច់-ឥដ្ឋ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់
ភ្នំពេញ ៖ យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ជ)…
ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា ប្រធាន UN-ESCAP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP មុននឹងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨០
បាងកក÷រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំពិភាក្សាទ្វេភាគីជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ…
ក្លិបអ្នកកាសែតកម្ពុជា៖ ចេញសេចក្ដីអំពាវនាវសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានផ្សព្វផ្សាយនូវព័ត៌មានភ្ជាប់ជាមួយរូបភាពដែលបង្ហាញនូវភាព ឃោរឃៅ ប្រាសចាកយ៉ាងធ្ងន់ធ្ងរពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
ភ្នំពេញ៖ យោងតាមសេចក្ដីអំពាវនាវរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅរសៀលថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសង្កេតឃើញថា មានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានផ្សព្វផ្សាយនូវព័ត៌មានភ្ជាប់ជាមួយរូបភាពដែលបង្ហាញនូវភាព ឃោរឃៅ ប្រាសចាកយ៉ាងធ្ងន់ធ្ងរពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ជាក់ស្តែងថ្មីៗនេះ ទាំងសារព័ត៌ មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានចុះផ្សាយព័ត៌មានភ្ជាប់រូបភាពជាវីដេអូនៃអំពើឃោរឃៅទៅ…
សម្តេចមធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី “ សម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ” ។ សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី…
ទីតាំងរូបសំណាក សេះសមុទ្របាញ់ទឹក គឺជាកន្លែងដែលពេញនិយមសម្រាប់ភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងក្រុងកំពត
ខេត្តកំពត÷បើទោះបីមិនទាន់បានសម្ពោធជាផ្លូវការក្តី ទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺជាគោលដៅចម្បងរបស់ភ្ញៀវដែលធ្វើដំណើរឆ្ពោះមកកម្សាន្តក្នុងក្រុងកំពត។ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទីលានរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ស្ថិតនៅលំដាប់ទី១ ខណ:ដែលបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ឈរនៅលំដាប់បន្ទាប់ដែលភ្ញៀវពេញនិយម។ លោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងចំណោមទេសចរជិត ១លាន ៤សែននាក់ដែលបានចូលមកកម្សាន្តនៅខេត្តកំពត នាពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ក្រុងកំពតទទួលភ្ញៀវបានជាង ១លាន…
អាជ្ញាធរខេត្តកំពតរៀបចំសាងសង់ប្រាសាទលោកយាយម៉ៅលើភ្នំទ្វារដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ
ខេត្តកំពត÷ដើម្បីបង្កភាពងាយស្រួល និងរក្សាបាននូវសុវត្ថិភាពដល់អ្នកធ្វើដំណើរមកលេងកម្សាន្ត និងជិះឆ្លងកាត់ខេត្តកំពត ដែលតែងតែចុះបួងសួងសុំសេចក្តីសុខនៅអាស្រមលោកយាយម៉ៅ ចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ និងដើម្បីលើកកម្ពស់ជំនឿសាសនា ក៏ដូចជាទេសចរណ៍សាសនាផងនោះ អាជ្ញាធរខេត្តកំពតបានផ្តួចផ្តើមរៀបចំសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារ ដើម្បីបង្កើនភាពទាក់ទាញទេសចរ។ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម…
ក្រសួងការងារ ៖ ព័ត៌មានបឋម មានករណីពលរដ្ឋខ្មែរ៧៨នាក់ចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូ៊ឌីត
ភ្នំពេញ៖ ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូ៊ឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយកំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់ និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤…
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ លោក គង់ សភាថា ៖ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោកដែលផ្ញើមកឲ្យខ្ញុំ។ ខ្ញុំសូមស្វាគមន៍លោក។ សម្តេចធិបតី បន្តថា ៖…
ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ស្តីពី ពិធីសម្ភោធដាក់ឱ្យដំណើរការនូវ កម្មវិធី ទូរស័ព្ទ APP No Drugs របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ ៖ ក្រសួងព័ត៌មាន និងក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នឹងរៀបចំពិធី…
បុរសម្នាក់ចូលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះដោយមិនដឹងពីមូលហេតុ
ភ្នំពេញ៖ បុរសម្នាក់បានយកកាំបិតចុងស្រួចចូលទៅចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះដោយមិនដឹងមូលហេតុ បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ក្នុងថ្លុកឈាម រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៤ នៅបុរីពិភពថ្មី ឈូកវ៉ា២ ផ្លូវលេខ៣៦ ផ្ទះលេខ៣១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ តាមប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះឈ្មោះស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានប្តីជាជនជាតិចិន និងមានកូនប្រុសតូចៗ២នាក់ ស្នាក់នៅបុរីពិភពថ្មី ឈូកវ៉ា២…
កាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅខណ្ឌមានជ័យ
ភ្នំពេញ÷មានករណីក្រុមចោរមួយក្រុមបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីយុវជនមួយក្រុមមានគ្នា៧នាក់យកម៉ូតូ HONDA Dream មួយគ្រឿងបានសម្រេចរួចជិះ រត់គេចខ្លួនបាត់ស្រមោល។ អំពើកាប់ប្លន់ខាងលើនេះបានកេីតឡេីងនៅវេលាម៉ោង ១:០៥នាទី រំលង អធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្រោយសាលាវិទ្យាល័យចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោមដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវចាប់បក្ខពួកក្រុមចោរប្លន់ខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕
រូបភាពរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានជនអនាមិកយកទៅបង្កើតតេឡេក្រាមក្លែងក្លាយ …
នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានបង្ហោះសារនាល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ ដោយភ្ជាប់ខ្លឹមសារទាំងស្រុងថា ” នៅមុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ បានទទួលដំណឹង និងរូបភាពពីបងប្អូនយើងម្នាក់ ដោយគាត់ឃើញតេឡេក្រាមមួយឈ្មោះ “Sary” បានប្រើរូបថតរបស់ខ្ញុំ ក្នុងប្រូហ្វាក់។ ជាងនេះទៅទៀត…
ឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំង
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប។…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរនិងខ្មែរក្រោមម្លប់នៃសុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជា
ខេត្តព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ ក្រៅពីបានចូលរួមចំណែកក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ កុំឱ្យបាត់បង់នោះ វាក៏ជាសក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរនៅក្រោមដំបូល…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៤
ព្រៃវែង ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយ និងទស្សនាការប្រកួតអុកចត្រង្គ ពីភូមិល្បែងប្រជាប្រិយ នៃព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង”…